ថ្ងៃ អង្គារ ទី 23 ខែ ឧសភា ឆ្នាំ​ 2017


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សភាកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំសិក្ខាសាលាលើកទី៧ ស្តីពីតួនាទីសភា ក្នុងការរៀបចំថវិកាជាតិ ការលើកកម្ពស់ ការត្រួតពិនិត្យថវិកាតាមរយៈការពង្រឹងអភិបាលកិច្ចល្អ
សភាកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំសិក្ខាសាលាលើកទី៧ ស្តីពីតួនាទីសភា ក្នុងការរៀបចំថវិកាជាតិ ការលើកកម្ពស់ ការត្រួតពិនិត្យថវិកាតាមរយៈការពង្រឹងអភិបាលកិច្ចល្អ
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (1/11/2017 12:51:24 AM )

នៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧ នៅវិមានរដ្ឋសភា គណៈកម្មការ សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម បណ្ឌិតរដ្ឋ ជាម យៀប ប្រធានគណៈកម្មការ បានប្រជុំត្រៀមសម្រាប់ ការរៀបចំសិក្ខាសាលាលើកទី៧ ស្តីពីតួនាទីសភា ក្នុងការរៀបចំថវិកាជាតិ ការលើកកម្ពស់ការត្រួតពិនិត្យថវិកា តាមរយៈការពង្រឹងអភិបាលកិច្ចល្អ ដែលសភាប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ នឹងត្រូវប្រារព្ធធ្វើចាប់ពីថ្ងៃទី១៣ ដល់ ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៧ នៅរាជធានីភ្នំពេញ ដោយ​មានការចូលរួមពីរដ្ឋសភាវៀតណាម ឡាវ និងមីយ៉ាន់ម៉ា ផងដែរ។

ឯកឧត្តមបណ្ឌិតរដ្ឋ ជាម យៀប បានមានប្រសាសន៍ថា កិច្ចប្រជុំនាថ្ងៃនេះ គឺត្រួតពិនិត្យឡើងវិញនូវខ្លឹមសារ ប្រធានបទនៃសិក្ខាសាលាក៏ដូចជា ការរៀបចំកន្លែងប្រជុំ និងការអញ្ចើញគណៈប្រតិភូសភាប្រទេសទាំងបី មានវៀតណាម ឡាវ និងមីយ៉ាន់ម៉ា ព្រមទាំងស្ថាប័នពាក់ព័ន្ធចូលរួមដូចជា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អាជ្ញាធរសវនកម្មជាតិ ធនាគារពិភពលោក និងបណ្តាស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត។ ឯកឧត្តមបណ្ឌិតរដ្ឋ មានប្រសាសន៍បន្តថា សម្តេចអគ្គមហាពញាចក្រី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាអមដោយ ឥស្សរជនជាន់ខ្ពស់មួយចំនួនទៀត។

ឯកឧត្តមបណ្ឌិតរដ្ឋ បានមានប្រសាសន៍ទៀតថា សិក្ខាសាលានាពេលនោះ រៀបចំឡើងក្នុងគោលបំណងដើម្បីចែករំលែក ផ្លាស់ប្ដូរបទពិសោធន៍ ចំណេះដឹងពីគ្នាទៅវិញទៅមក លើតួនាទីសភា ក្នុងការរៀបចំថវិកាជាតិ ការលើកកម្ពស់ ការត្រួតពិនិត្យថវិកា តាមរយៈការពង្រឹងអភិ​បាលកិច្ចល្អ អោយមានតម្លាភាព គណនេយ្យភាពប្រកបដោយសុភវិនិច្ឆ័យ។

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន

វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរសព័្ទ ​លេខ: (855-23) 213 535, 220 628 ទូរសារ: (855-23)220 629
សារអេឡិចត្រូនិច: sg@national-assembly.org.kh, sg@nac.org.kh
គេហទំព័រ www.national-assembly.org.kh, www.nac.org.kh