ថ្ងៃ ព្រហស្បត្តិ៏ ទី 30 ខែ មិនា ឆ្នាំ​ 2017


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » អ្នកភូមិបឹងកក់ស្នើសុំសម្តេចប្រធានរដ្ឋសភាជួយអន្តរាគមន៍ដោះលែងសកម្មជនខ្លួន
អ្នកភូមិបឹងកក់ស្នើសុំសម្តេចប្រធានរដ្ឋសភាជួយអន្តរាគមន៍ដោះលែងសកម្មជនខ្លួន
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (1/10/2017 1:28:36 AM )

ប្រជាពលរដ្ឋនៅក្នុងតំបន់បឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ ក្នុងរាជធានីភ្នំពេញ មានគ្នាប្រមាណ៣០នាក់ នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧នេះ បានធ្វើដំណើរមកកាន់វិមានរដ្ឋសភា ដើម្បីដាក់ញ្ញត្តិស្នើសុំ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ជួយអន្តរាគមន៍ ឲ្យមានការដោះលែង អ្នកស្រី ទេព វន្នី ជាសកម្មជនភូមិបឹងកក់មួយរូប ចេញពីពន្ធនាគារ ។

ប្រជាពលរដ្ឋបាននិយាយថា អ្នកស្រី ទេព វន្នី បានជាប់ពន្ធនាគារច្រើនខែមកហើយ ជាមួយបណ្តឹងមួយចំនួន។ ប្រជាពលរដ្ឋបានលើកឡើងថាពួកគាត់ ស្នើសុំសម្តេចប្រធានរដ្ឋសភា មេត្តាជួយអន្តរាគមន៍ឲ្យមានការដោះលែងអ្នកស្រី ឲ្យមានសេរីភាពឡើងវិញ។

បន្ទាប់ពីបានអញ្ជើញមកដល់មុខវិមានរដ្ឋសភាភ្លាម តំណាងពលរដ្ឋត្រូវបានអនុញ្ញាតឲ្យយកញ្ញត្តិ ដាក់ជូនគណៈកម្មការជំនាញនៃរដ្ឋសភា។ បន្ទាប់ពី បានដាក់ញ្ញត្តិហើយប្រជាពលរដ្ឋទំាងអស់ បាននាំគ្នារំសាយត្រឡប់ទៅគេហដ្ឋានរៀងៗខ្លួនវិញ ដោយសន្តិវិធី៕

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន

វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរសព័្ទ ​លេខ: (855-23) 213 535, 220 628 ទូរសារ: (855-23)220 629
សារអេឡិចត្រូនិច: sg@national-assembly.org.kh, sg@nac.org.kh
គេហទំព័រ www.national-assembly.org.kh, www.nac.org.kh