ឯកឧត្តម ចាយ បូរិន ណែនាំដល់អ្នកសង្កេតការណ៍បោះឆ្នោតនៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ​ គោរពក្រមសីលធម៌__ ប្រជាពលរដ្ឋស្រុកថ្មគោល ខេត្តបាត់ដំបង ប្រាប់តំណាងរាស្រ្តថា គោរពស្រឡាញ់ការលះបង់​ សម្តេច ហ៊ុន សែន ក្នុងបុព្វហេតុជាតិ​ និងពលរដ្ឋ__ សម្តេចប្រធានរដ្ឋសភា អំពាវនាវដល់ពលរដ្ឋទៅបោះឆ្នោតថ្ងៃ២៩កក្កដាអោយបានគ្រប់គ្នា__ សេចក្តីជូនដំណឹង រដ្ឋសភានឹងបន្តសម័យប្រជុំលើកទី១០​ នីតិកាលទី៥ ថ្ងៃអង្គារ ៧កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨__ សូមក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់! ៕


ទំព័រមុខ » គណៈកម្មការទី៣ » សកម្មភាព » រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានបំភ្លឺពីបញ្ហាសំរាមចំពោះមុខគណៈកម្មការជំនាញរដ្ឋសភាជាង៣ម៉ោង
រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានបំភ្លឺពីបញ្ហាសំរាមចំពោះមុខគណៈកម្មការជំនាញរដ្ឋសភាជាង៣ម៉ោង
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (1/4/2017 8:10:11 PM )

ឯកឧត្ដម​ សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាននិងសហការី នៅព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០១៧នេះ បានមកឆ្លើយបំភ្លឺ ជុំវិញបញ្ហាសំរាម និងការគ្រប់គ្រងកាកសំណល់រឹងនិងរាវនៅក្នុងរាជធានីភ្នំពេញ និងតាមទីប្រជុំជននានា  ចំពោះមុខគណៈកម្មការផែនការ វិនិយោគ ​កសិកម្ម​ អភិវឌ្ឍន៍ ជនបទ បរិស្ថាននិងធនធានទឹក ​នៃរដ្ឋសភា ដែលមាន ឯកឧត្ដម ប៉ុល ហំម ជាប្រធានគណៈកម្មការ នៅវិមានរដ្ឋសភា

ឯកឧត្តម រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានជម្រាបជូនរដ្ឋសភា ពីបញ្ហាខាងលើមួយចំនុចម្តងៗ ដោយចំ​ណាយពេល ប្រមាណជាង៣ម៉ោង នៅក្នុងនោះ ឯកឧត្តមបានបញ្ជាក់ថា ក្រសួងបរិស្ថានកំពុង​ធ្វើការ​កែទម្រង់​មុខងារ​សាធា​រ​ណៈ​របស់ខ្លួន ​នៅក្នុងការគ្រប់គ្រងសំរាម ដោយក្រសួងបានទុកមុខងារខ្លះ នៅថ្នាក់ក្រសួង និងបានប្រគល់ភារកិច្ចមុខងារមួយចំនួនទៀត ដល់អាជ្ញាធរ ថ្នាក់​មូលដ្ឋាន ជាអ្នកអនុវត្តផ្ទាល់​ក្នុងការគ្រប់គ្រងសំរាម និងកាកសំណល់។​

ឯកឧត្តម សាយ សំអាល់ បានគូសបញ្ជាក់ថា ការងារក្នុងការគ្រប់គ្រងសំរាមនិងកាកសំណល់នេះ ទាមទារការសហការជាមួយស្ថាប័នផ្សេងៗ ហើយ ក្រសួងបានកំពុង យកចិត្តទុកដាក់ជាខ្លំាងលើបញ្ហានេះ។​ ឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ក្រសួងបានកំពុងជំរុញយន្តការ ផ្សព្វផ្សាយ អប់រំ ដល់​សាធារណជនឲ្យមានការផ្លាស់ប្តូរឥរិយាបថទម្លាប់ ក្នុងការចោលសំរាម ទុកដាក់សំរាម និងការជួយគ្នាធ្វើអនាម័យបរិស្ថានថែរក្សាធនធានធម្មជាតិ។

ជាមួយគ្នានេះ ឯកឧត្តម សាយ សំអាល់ ក៏បានថ្លែងអំណរគុណ ចំពោះគណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹកនៃរដ្ឋសភា ដែលបានតាមដាននិងយកចិត្តទុកដាក់ពីបញ្ហាសំរាម បរិស្ថាន ព្រមទំាងបានចែករំលែកព័ត៌មាននានាដល់ក្រសួង ពិសេស ការលើកឡើងនូវកង្វល់ទំាងឡាយ ដែលនេះជាចំនុចសំខាន់ សម្រាប់ក្រសួងយកទៅពិនិត្យ និងអនុវត្តបំពេញបន្ថែម រាល់ចំនុចខ្វះខាត។ ឯកឧត្តម រដ្ឋមន្រ្តីបានស្នើសុំឲ្យមានកិច្ចសហការពីគណៈកម្មការជំនាញរបស់រដ្ឋសភាបន្តទៀត។

ឯកឧត្តម ប៉ុល ហំម បានសម្តែងនូវការកោតសរសើរដល់ក្រសួងបរិស្ថាន ដែលបានយកចិត្តទុកដាក់គិតគូរ ពីបញ្ហាបរិស្ថានអនាម័យជូនពលរដ្ឋ។ ឯកឧត្តមប្រធានគណៈកម្មការ បានទទួលស្គាល់ ពីផលលំបាករបស់ក្រសួង និងការលើកឡើង របស់ឯកឧត្តមរដ្ឋមន្រ្តី ដែលថាការងារបរិស្ថាន និងអនាម័យ​ ជាការងារនិងភារកិច្ចរបស់មនុស្សគ្រប់គ្នា។

ឯកឧត្តមប្រធានគណកម្មការ បានជំរុញដល់រាជរដ្ឋាភិបាល ពិសេសក្រសួងបរិស្ថាន យកចិត្តទុកដាក់លើសំរាម និងកាកសំណល់បន្ថែមទៀត ពីព្រោះ បញ្ហានេះទាក់ទងសុខភាពអនាម័យពលរដ្ឋ ព្រមទំាងការ​ប៉ះពាល់ដល់មុខមាត់ប្រទេសជាតិ។ ឯកឧត្តម ប៉ុល ហំម បានបញ្ជាក់ថា គណៈកម្មការជំនាញ រដ្ឋសភា នៅតែឃ្លំាមើល និងសហការជាមួយក្រសួងលើបញ្ហាបរិស្ថាននេះ ៕

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន