ថ្ងៃ អង្គារ ទី 23 ខែ ឧសភា ឆ្នាំ​ 2017


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សម្តេចប្រធានរដ្ឋសភា ចាត់តំាងតំណាងទៅគោរព ព្រះវិញ្ញាណក្ខន្ធសព សម្តេច ស៊ីសុវត្ថិ ជីវន្តមុនីរ័ក្ស
សម្តេចប្រធានរដ្ឋសភា ចាត់តំាងតំណាងទៅគោរព ព្រះវិញ្ញាណក្ខន្ធសព សម្តេច ស៊ីសុវត្ថិ ជីវន្តមុនីរ័ក្ស
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (1/2/2017 8:24:08 PM )

ឯកឧត្តមបណ្ឌិត ប៉ែន បញ្ញា ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃរដ្ឋសភា ជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាព​ញា​ចក្រី ហេង សំរិន ប្រធាន រដ្ឋសភា​ នារសៀលថ្ងៃទី០២ ខែមករា ឆ្នាំ២០១៧ បានដឹកនាំប្រតិភូរដ្ឋសភា អញ្ជើញទៅគោរព ព្រះវិញ្ញាណក្ខន្ធសព សម្តេច ស៊ីសុវត្ថិ ​ជីវន្ត មុនីរ័ក្ស ដែលតម្កល់ធ្វើព្រះរាជពិធីបុណ្យនៅវត្តបុទុមវតី ក្នុងរាជធានីភ្នំពេញ​។

សម្តេច ស៊ីសុវត្ថិ ​ជីវន្តមុនីរ័ក្ស បានសោយទិវង្គតកាលពីព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦  ក្នុងព្រះជន្មាយុ៨០ព្រះវស្សាដោយព្រះរោ​គា​ពាធ។ សម្តេច ស៊ីសុវត្ថិ ជីវន្តមុនីរ័ក្ស ជាឧត្តមប្រឹក្សានៃព្រះមហាក្សត្រ និងជាអតីតអនុប្រធានទី១ នៃព្រឹទ្ធសភា នីតិកាលទី១

ក្នុងនាមសម្តេចចក្រី ហេង សំរិន ឯកឧត្តមបណ្ឌិត ប៉ែន បញ្ញា បានសម្តែងទុក្ខយ៉ាងក្រៀមក្រំជាមួយក្រុមគ្រួសារព្រះសព និងបានចាត់ទុក្ខការសោយ ទិវង្គតរបស់ សម្តេច ស៊ីសុវត្ថិ ជីវ័ន្តមុរីរ័ក្ស គឺជាការបាត់បង់រាជវង្សខ្មែរមួយអង្គ ដែលមានឆន្ទៈ មនសិការ ស្នេហាជាតិ សាសនា ព្រះមហាក្សត្រ រហូតអស់ មួយព្រះជន្ម ក៏ដូចជាការបាត់បង់ព្រះរាជស្វាមី ព្រះបិតា ប្រកបដោយព្រះព្រហ្មវិហារធម៌មួយអង្គ៕

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន

វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរសព័្ទ ​លេខ: (855-23) 213 535, 220 628 ទូរសារ: (855-23)220 629
សារអេឡិចត្រូនិច: sg@national-assembly.org.kh, sg@nac.org.kh
គេហទំព័រ www.national-assembly.org.kh, www.nac.org.kh