សមាជិករដ្ឋសភាកម្ពុជា ចូលរួមជាមួយសភា រដ្ឋាភិបាល និងអ្នកពាក់ព័ន្ធ មកពី២៨ប្រទេស ដើម្បីដោះស្រាយបញ្ហាមនុស្សចាស់__ អគ្គលេខាធិការដ្ឋានរដ្ឋសភាប្រជុំត្រៀមរៀបចំកិច្ចប្រជុំក្រុមបប្រឹក្សាប្រតិបត្តិលើកទី១ នៃសភាតំបន់អាស៊ី__ គណៈកម្មការជំនាញរដ្ឋសភាជំរុញអាជ្ញាធរខេត្តប៉ៃលិន យកចិត្តទុកដាក់ពលរដ្ឋក្រីក្រ និងមន្រ្តីចូលនិវត្តន៍__ មន្រ្តីជាន់ខ្ពស់សភា១២ប្រទេស ចែករំលែកនិងអភិវឌ្ឍន៍ចំណេះដឹង កិច្ចការស្រាវជ្រាវ និងបណ្ណាល័យនៅប្រទេសប៉ូឡូញ__ សម្តេចប្រធានរដ្ឋសភាទទួលជួបសវនាការជាមួយ ឯកឧត្តម ជិន ថាញ់មិន ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម ៕


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សម័យប្រជុំរដ្ឋសភាលើកទី៧ នីតិកាលទី៥ បានអនុម័តច្បាប់ចំនួន៩ និងបានបំពេញការងារមួយចំនួនទៀត
សម័យប្រជុំរដ្ឋសភាលើកទី៧ នីតិកាលទី៥ បានអនុម័តច្បាប់ចំនួន៩ និងបានបំពេញការងារមួយចំនួនទៀត
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (12/28/2016 10:10:51 PM )

សម័យប្រជុំរដ្ឋសភាលើកទី៧  នីតិកាលទី៥ ដែលបានចាប់ពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៦ មក​ នឹងត្រូវបិទសម័យប្រជុំ នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០១៧ ខាងមុខនេះហើយ។ សម្តេច​អគ្គ​ម​ហា​ព​ញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានប្រកាស នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦នេះ ក្នុង​សម័យ​ប្រជុំ រដ្ឋសភាថា សម័យប្រជុំរដ្ឋសភាលើកទី៧ នីតិកាលទី៥ បានដំណើរការ ​បាន​រយៈពេល​៣​ខែ ស្របតាមរដ្ឋធម្មនុញ្ញ និងបទបញ្ជាផ្ទៃក្នុង​នៃរដ្ឋសភា ហើយ។
 

ក្នុងសម័យប្រជុំបន្តលើកទី៧ នីតិកាលទី៥ នៅព្រឹកថ្ងៃទី២៩ ខែធ្នូនេះ បន្ទាប់ពីបាន​ស្តាប់​ការឆ្លើយបំភ្លឺដោយផ្ទាល់មាត់របស់ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រ​សួង​សុខា​ភិបាល រួចមក សម្តេចប្រធានរដ្ឋសភា បានលើកឡើងថា នៅក្នុងរយៈពេលបីខែមកនេះ សម័យប្រជុំរដ្ឋសភា​លើកទី​៧ នីតិកាលទី៥ បានអនុម័តសេចក្តីព្រាងច្បាប់បានចំនួន៩ ដែលស្នើឡើងដោយ​រាជរដ្ឋាភិបាល បាន​បោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើអគ្គសវនករ និងអគ្គសវនកររង ចំនួន​៣រូប នៃ​អាជ្ញាធរ​ស​វ​នកម្មជាតិ សម្រាប់បន្តអាណត្តិ៥ឆ្នាំ និងបានស្តាប់ការឆ្លើយបំភ្លឺផ្ទាល់មាត់ ជូនរដ្ឋសភា​របស់ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្តី ក្រសួង​សុខា​ភិបាល​។​
 

សម្តេចប្រធានរដ្ឋសភាបានប្រកាសថា ប្រសិនបើសម័យប្រជុំរដ្ឋសភាលើកទី៧ នីតិកាល​ទី​៥ មិនមានរបៀបវារៈទៀត សម័យប្រជុំនេះនឹងត្រូវបិទនៅ ត្រឹមថ្ងៃទី៧ ខែមករា ឆ្នាំ២០១៧ ខាង​មុខ​៕

 អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន

វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរសព័្ទ ​លេខ: (855-23) 213 535, 220 628 ទូរសារ: (855-23)220 629
សារអេឡិចត្រូនិច: sg@national-assembly.org.kh, sg@nac.org.kh
គេហទំព័រ www.national-assembly.org.kh, www.nac.org.kh