ថ្ងៃ អង្គារ ទី 28 ខែ មិនា ឆ្នាំ​ 2017


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានអញ្ជើញមកឆ្លើយបំភ្លឺអំពីការងារក្រសួងដល់អង្គសភា
រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានអញ្ជើញមកឆ្លើយបំភ្លឺអំពីការងារក្រសួងដល់អង្គសភា
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (12/28/2016 6:50:24 PM )

ដូចការគ្រោងទុក រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ​នៅថ្ងៃព្រហស្បតិ៍ ទី២៩ ខែធ្នូ ឆ្នាំ២០១៦នេះ បានបន្តសម័យ​​​​ប្រជុំ​លើក​​ទី​៧ នីតិកាល​ទី​៥ ក្រោម​​​អធិបតីភា​ព​ដ៏ខ្ពង់​ខ្ពស់ សមេ្តចអគ្គមហាពញាចក្រី ហេង សំរិន ប្រធាន​រដ្ឋ​សភា ដើម្បីស្តាប់ការបំភ្លឺរបស់ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួង សុខាភិបាល និងសហការី​​​ តបតាមសំណើរបស់សមាជិករដ្ឋសភា។

នេះជាលើកទី២ហើយ សម្រាប់ឆ្នាំ២០១៦នេះ ដែលថ្នាក់ដឹកនាំ ក្រសួងនៃរាជរដ្ឋាភិបាល បានអញ្ជើញមក ឆ្លើយចំពោះមុខអង្គរដ្ឋសភាជុំវិញការងារ ភារកិច្ចរបស់ខ្លួន។ កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៦កន្លងទៅ ឯកឧត្តម អង្គ វង្ស វឌ្ឍានា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងសហការីក៏បានអញ្ជើញមក ឆ្លើយបំភ្លឺចំពោះអង្គរដ្ឋសភាដែរ ជុំវិញការងារមួយចំនួនរបស់ក្រសួង។

ក្រៅពីនេះនៅក្នុងឆ្នាំ២០១៦ ក៏ដូចជាក្នុងនីតិកាលទី៥ នៃរដ្ឋសភានេះ រដ្ឋមន្រ្តីក្រសួងមួយចំនួន បានអញ្ជើញមកឆ្លើយបំភ្លឺ ការងាររបស់សាមីក្រសួង ស្ថាប័នខ្លួន ដល់គណៈកម្មការជំនាញនានារបស់រដ្ឋសភាផងដែរ៕

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន

វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរសព័្ទ ​លេខ: (855-23) 213 535, 220 628 ទូរសារ: (855-23)220 629
សារអេឡិចត្រូនិច: sg@national-assembly.org.kh, sg@nac.org.kh
គេហទំព័រ www.national-assembly.org.kh, www.nac.org.kh