ថ្ងៃ ចន្ទ ទី 27 ខែ មិនា ឆ្នាំ​ 2017


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » តំណាងគណៈកម្មការមហាផ្ទៃ ការពារជាតិ នៃរដ្ឋសភា គោរពវិញ្ញាក្ខន្ធសព ឯកឧត្តម អ៊ុន ដែន
តំណាងគណៈកម្មការមហាផ្ទៃ ការពារជាតិ នៃរដ្ឋសភា គោរពវិញ្ញាក្ខន្ធសព ឯកឧត្តម អ៊ុន ដែន
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (12/27/2016 7:10:10 PM )

ឯកឧត្តម ប៊ូ ឡាំ សមាជិកគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ នៃរដ្ឋសភា និងជាតំណាងរបស់ ឯកឧត្តម ហ៊ុន ណេង ប្រធាន គណៈកម្មការ នៅរសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៦ បានអញ្ជើញចូលរួម គោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមឧត្តមសេនីយ៍ឯក អ៊ុន ដែន ទីប្រឹក្សាក្រសួង ការពារជាតិ នៅគេហដ្ឋានសព ស្ថិតនៅក្នុងភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ឯកឧត្តម ប៊ូ ឡំា បានមានប្រសាសន៍ថា ក្នុងនាមគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ នៃរដ្ឋសភា ឯកឧត្តម ហ៊ុន ណេង មានការ សោកស្តាយយ៉ាងក្រៃលែង ចំពោះការបាត់បង់យុទ្ធជនស្នេហាជាតិ និងដែលបានពលិកម្មពេលវេលាកម្លំាងយ៉ាងច្រើន ដើម្បីជាតិមាតុភូមិដូចជា ឯកឧត្តម អ៊ុន ដែន

ឯកឧត្តមឧត្តមសេនីយ៍ឯក អ៊ុន ដែន បានទទួលមរណភាពនៅក្នុងជន្មាយុ៦៦ឆ្នាំដោយរោគាពាធ។ ឯកឧត្តម ប៊ូ ឡំា បានមានប្រសាសន៍ថា ក្នុងនាម គណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈនៃរដ្ឋសភា សូមចូលរួមមរណទុក្ខយ៉ាងក្រៀមក្រំ ជាមួយក្រុមគ្រួសារសព និងសូមបួងសួងឲ្យ ដួងវិញ្ញណក្ខន្ធ ឯកឧត្តម អ៊ុន ដែន បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន

វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរសព័្ទ ​លេខ: (855-23) 213 535, 220 628 ទូរសារ: (855-23)220 629
សារអេឡិចត្រូនិច: sg@national-assembly.org.kh, sg@nac.org.kh
គេហទំព័រ www.national-assembly.org.kh, www.nac.org.kh