ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » រដ្ឋសភាកំណត់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦ ឱ្យរដ្ឋមន្រ្តីក្រសួងសុខាភិបាល​ត្រូវចូលបំភ្លឺពីការងារក្រសួងជូនអង្គសភា
រដ្ឋសភាកំណត់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦ ឱ្យរដ្ឋមន្រ្តីក្រសួងសុខាភិបាល​ត្រូវចូលបំភ្លឺពីការងារក្រសួងជូនអង្គសភា
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (12/16/2016 1:51:28 AM )

គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នៃព្រះ​​​រាជា​ណាចក្រ​​កម្ពុជា ​បាន​បើកកិច្ច​ប្រជុំ នៅរសៀល​ថ្ងៃ​សុក្រ ទី១៦ ខែធ្នូ ឆ្នាំ​២​០១​៦នេះ ក្រោមអធិបតីភាព​ដ៏ខ្ពង់​ខ្ព​ស់ សម្ដេចអគ្គមហាព​ញា​ចក្រី ហេង សំរិន ប្រធាន​រដ្ឋសភា

ក្នុងកិច្ចប្រជុំដែលមានរបៀបវារៈចំនួនពីរ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានអនុម័តប្រគល់សេចក្តីព្រាងច្បាប់ ស្តីពីវិសោធនកម្ម មាត្រា៨ មាត្រា៤០ មាត្រា​៤១ មាត្រា៤៧ មាត្រា៤៨ មាត្រា៧៥ មាត្រា៧៧ មាត្រា៨២ និងមាត្រា៩០ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ជូនគណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ពិនិត្យនិងសិក្សា ហើយ​ធ្វើ​របាយការណ៍​ជូនគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវិញ។

គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ក៏បានអនុម័តសំណើសុំរបស់ក្រុមតំណាងរាស្រ្តគណបក្ស​សង្រ្គោះជាតិ ​ស្នើ​សុំ​អញ្ជើ​ញ ​​ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល មកឆ្លើយបំភ្លឺ​ផ្ទាល់មាត់នៅវិ​មាន​​រដ្ឋ​សភា ដោយកំណត់យក ថ្ងៃព្រហស្បតិ៍ ទី២៩ ខែធ្នូ ឆ្នាំ២០១៦ វេលាម៉ោង​៨:០០នាទីព្រឹក ជា​កាល​បរិច្ឆេទ​ក្នុងការមកឆ្លើយបំភ្លឺ៕

អត្ថបទនិងព័ត៌មាន ដោយនាយកដ្ឋានព័ត៌មាន

វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរសព័្ទ ​លេខ: (855-23) 213 535, 220 628 ទូរសារ: (855-23)220 629
សារអេឡិចត្រូនិច: sg@national-assembly.org.kh, sg@nac.org.kh
គេហទំព័រ www.national-assembly.org.kh, www.nac.org.kh