គណៈកម្មាធិការក្រុមប្រឹក្សានយោបាយប្រជាជនចិន ក្រុងសៀងហៃ សន្យាថានឹងជំរុញអ្នកវិនិយោគមកបណ្តាក់ទុននៅកម្ពុជា__ អគ្គលេខាធិការដ្ឋានរដ្ឋសភាស្នើសុំភាគីវៀតណាមចែករំលែកបទពិសោធន៍ក្នុងការរៀបចំកិច្ចប្រជុំប្រចំាឆ្នាំ APPF__ សភាកម្ពុជាអះអាងថា នឹងខិតខំបន្តជំរុញលើកកម្ពស់ប្រសិទ្ធភាពAPPF ក្នុងការកសាង ថែរក្សាសុខសន្តិភាព និងស្ថេរភាព តំបន់និងពិភពលោក__ រដ្ឋសភាដាក់ឲ្យពិគ្រោះយោបល់ជាលក្ខណៈអន្តរជាតិលើសេចក្តីព្រាង “ក្រមសីលធម៌របស់តំណាងរាស្រ្ត”__ ឯកឧត្តមបណ្ឌិត ប៉ែន បញ្ញា ទទួលជួបគណៈប្រតិភូសភាឥណ្ឌូនេស៊ី ដើម្បីពិភាក្សាគ្នាអំពីដំណើរការរៀបចំសេចក្ដីព្រាងក្រមសីលធម៌របស់តំណាងរាស្រ្ត__ លិខិតអបអរសាទរ សូមគោរពជូន សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា__ លិខិតអបអរសាទរ សូមគោរពជូន ឯកឧត្តម នៃ ប៉េណា អនុប្រធានទី១ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា__ លិខិតអបអរសាទរ សូមគោរពជូន ឯកឧត្តម ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា__ សេចក្តីជូនដំណឹង ស្តីពីដំណើរទស្សនកិច្ចជាផ្លូវការនិងមិត្តភាពរបស់គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅព្រះរាជាណាចក្រកម្ពុជា__ ឯកឧត្តម សុខ សូកាន៖ ដើម្បីការពារសន្តិភាព ប្រជាធិបតេយ្យ ពលរដ្ឋត្រូវចូលរួមបោះឆ្នោតជ្រើសតំាងតំណាងរាស្រ្តនីតិកាលទី៦ ខាងមុខនេះ__ ក្នុងឱកាសចូលឆ្នាំថ្មី សមាជិករដ្ឋសភា មន្រ្តីរាជការ បួងសួងសូមសម្តេចប្រធានរដ្ឋសភា មានសុខភាពល្អ ជន្មាយុយឺនយូរ ដើម្បីដឹកនាំស្ថាប័ននីតិប្បញ្ញត្តិបន្តទៀត__ សារលិខិតជូនពរ ផ្ញើជូន បងប្អូនជនរួមជាតិ​ ក្នុងឱកាដបុណ្យចូលឆ្នាំខ្មែរ​ ប្រពៃណីជាតិ ឆ្នាំច​ សំរឹទ្ធិស័ក​ ពុទ្ធសករាជ​ ២៥៦២ ៕


ទំព័រមុខ » គណៈកម្មការទី១ » សកម្មភាព » រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល អញ្ជើញមកបំភ្លឺអំពីអាជីវកម្មខ្សាច់ដល់គណៈកម្មការអង្កេត បោសសំអាត និងប្រឆំាងអំពើពុករលួយនៃរដ្ឋសភា
រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល អញ្ជើញមកបំភ្លឺអំពីអាជីវកម្មខ្សាច់ដល់គណៈកម្មការអង្កេត បោសសំអាត និងប្រឆំាងអំពើពុករលួយនៃរដ្ឋសភា
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (12/15/2016 6:39:10 PM )

ដូចការគ្រោងទុកនៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦ ឯកឧត្ដម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងសហការី បានអញ្ជើញមក ឆ្លើយបំភ្លឺលើការងារមួយចំនួនរបស់ក្រសួង ជាពិសេសលើបញ្ហាការធ្វើអាជីវកម្មខ្សាច់ ដល់គណៈកម្មការអង្កេត បោសសំអាត និងប្រឆាំង អំពើពុករលួយ នៃរដ្ឋសភា នៅវិមានរដ្ឋសភាដោយផ្ទាល់។

នៅចំពោះមុខសមាជិក សមាជិកា រដ្ឋសភាមួយចំនួន ដឹកនាំដោយ ឯកឧត្ដម ហូរ វ៉ាន់ ប្រធានគណៈកម្មការអង្កេត បោសសំអាត និងប្រឆាំង អំពើពុករលួយនៃរដ្ឋសភា ឯកឧត្ដម ស៊ុយ សែម បានលើកឡើងថា ការគ្រប់គ្រងធនធានខ្សាច់នៅកម្ពុជាមានស្ថាប័នជាច្រើន រួមពាក់ព័ន្ធត្រួតពិនិត្យ មិនមែនមានតែក្រសួងរ៉ែ និងថាមពលមួយនោះទេ។

ឯកឧត្តមរដ្ឋមន្រ្តីបានមានប្រសាសន៍ថា កន្លងមកក្រសួងបានចេញអាជ្ញាប័ណ្ណឲ្យក្រុមហ៊ុនធ្វើអាជីវកម្មខ្សាច់ចំនួន៤៨ តែមានក្រុមហ៊ុនចំនួន២៦ប៉ុណ្ណោះ បានធ្វើសកម្មភាព​។ “មុននឹងផ្ដល់អាជ្ញាប័ណ្ណ ក្រសួងរ៉ែនិងថាមពល  និងស្ថាប័នពាក់ព័ន្ធ បានពិនិត្យសិក្សាយ៉ាងល្អិតល្អន់ ដោយត្រូវចុះពិនិត្យដល់ទីតាំង ដែលត្រូវធ្វើអាជីវកម្មផ្ទាល់តែម្តងមុននឹងសម្រេច” ។

ឯកឧត្តមរដ្ឋមន្រ្តីបានលើកឡើងថា ចំពោះតួលេខខ្សាច់ ដែលនាំចេញនាំចូលទៅប្រទេសសិង្ហបុរី ដែលមានការលើកឡើងថា មានតួលេខខុសគ្នា រវាងរបាយការណ៍របស់ក្រសួង និងស្ថាប័នយូអិនខមត្រេដ (UN COMTRADE)  គឺជាបញ្ហាបច្ចេកទេស ។ អ្វីដែល (UN COMTRADE) លើកឡើងជា ទិន្នន័យពាណិជ្ជកម្ម មិនមែនជាតួលេខរបាយការណ៍ចំណូលជាតិប្រទេសណាមួយឡើយ ហើយកន្លងមកស្ថាប័ននេះតែងតែមានទិន្នន័យខុសគ្នាជាមួយ របាយការណ៍ជាតិលើវិស័យផ្សេងៗ ហើយករណីនេះមិនមែនកើតមាននៅតែកម្ពុជានោះទេ។

ឯកឧត្តម ស៊ុយ សែម បានអះអាងថា ការនាំចេញខ្សាច់ពីកម្ពុជាបានកត់ត្រាយ៉ាងច្បាស់លាស់ ចំណែកទិន្នន័យដែលធ្វើឡើងដោយ UN COMTRADE មានចេតនាបំភ័ន្តសាធារណមតិ។

ទោះយ៉ាងណា គណៈកម្មការជំនាញរដ្ឋសភា បានថ្លែងអំណរគុណចំពោះកិច្ចខិតខំបំពេញការងារ របស់ក្រសួងនាពេលកន្លងមក។ បន្ថែមពីនេះ ឯកឧត្តម ហូរ វ៉ាន់ បានជំរុញដល់ឯកឧត្តមរដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល ព្រមទំាងស្ថាប័នពាក់ព័ន្ធទំាងអស់សូមយកចិត្ត ទុកដាក់បន្ថែមទៀត ក្នុងការគ្រប់គ្រងធនធានធម្មជាតិ និងការធ្វើអាជីវកម្មធនធានធម្មជាតិ ពិសេសអាជីវកម្មខ្សាច់នេះ៕

អត្ថបទនិងរូបភាព ដោយនាយកដ្ឋានព័ត៌មាន

វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ទូរសព័្ទ ​លេខ: (855-23) 213 535, 220 628 ទូរសារ: (855-23)220 629
សារអេឡិចត្រូនិច: sg@national-assembly.org.kh, sg@nac.org.kh គេហទំព័រ www.national-assembly.org.kh, www.nac.org.kh