សេចក្តីជូនដំណឹង របស់ អគ្គលេខាធិការដ្ឋានរដ្ឋសភា ថ្ងៃសុក្រ ទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨__ សារលិខិតរំលែកទុក្ខ ជូនចំពោះ ឯកឧត្តម ស្រ៊ុន តារា និងក្រុមគ្រួសារ__ សារលិខិតរំលែកទុក្ខ ជូនចំពោះ ឯកឧត្តម ស្រ៊ុន តារា និងក្រុមគ្រួសារ__ ថ្នាក់ដឹកនាំ និងមន្រ្តីអង្គការមនុស្សធម៌ People for Care Learning ស្វែងយល់ពីតួនាទីភារកិច្ចរដ្ឋសភា__ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េស្នើសុំសម្តេចប្រធានរដ្ឋសភាគំាទ្រគោលនយោបាយអាស៊ីខាងត្បូងរបស់ខ្លួន__ រដ្ឋសភាផ្តើមប្រជុំពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មមាត្រាខ្លះ នៃរដ្ឋធម្មនុញ្ញ __ សេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ថ្ងៃពុធ​ ទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨ ៕


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ទន្ដពេទ្យ ទន្ដបណ្ឌិត និងទន្ដនិស្សិត ដាក់ញត្តិស្នើសុំឲ្យមានការធ្វើវិសោធនកម្មមាត្រា៤ នៃច្បាប់ស្ដីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈសុខាភិបាល
ទន្ដពេទ្យ ទន្ដបណ្ឌិត និងទន្ដនិស្សិត ដាក់ញត្តិស្នើសុំឲ្យមានការធ្វើវិសោធនកម្មមាត្រា៤ នៃច្បាប់ស្ដីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈសុខាភិបាល
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (12/13/2016 2:13:13 AM )

ក្រុមទន្ដពេទ្យ ​ទន្ដបណ្ឌិត និងទន្ដនិស្សិតចំនួន១០៤០នាក់ បានមកដាក់ញត្តិនៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦ ដើម្បីស្នើសុំអោយមាន ការធ្វើវិសោធនកម្មលើមាត្រា៤ នៃច្បាប់ស្ដីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈសុខាភិបាល។

​នៅក្នុងញត្តិបានលើកឡើងថា ការសុំធ្វើវិសោធនកម្មនេះពុំមែនធ្វើឡើងដោយបញ្ហាទំនាស់ផលប្រយោជន៍នោះទេ ប៉ុន្ដែគឺជាការគិតដល់បញ្ហាសុខភាព ប្រជាជនជាចំបង។ នៅក្នុងច្បាប់ដែលបានអនុញ្ញាតឲ្យទន្ដគិលានុបដ្ឋាក អាចបើកបន្ទប់ថែទាំជំងឺមាត់ធ្មេញ ផ្ទាល់ខ្លួនបាននោះ គឺជាក្ដីបារម្ភរបស់ ទន្ដពេទ្យ ទន្ដបណ្ឌិត និងទន្ដនិស្សិត ដោយហេតុថាពួកគាត់ (ទន្ដគិលានុបដ្ឋាក) នឹងមិនអនុវត្តន៍ត្រឹមត្រូវតាមកំរិតដែលច្បាប់បានកំណត់ ឬការងារដែល ពួកគាត់ធ្លាប់បានបណ្ដុះបណ្ដាលនោះទេ​ ដែលការអនុញ្ញាតនេះវាមានន័យស្មើ​នឹងការដាក់សុខភាព​ប្រជាជនកម្ពុជាទៅក្នុងស្ថានភាពគ្រោះថ្នាក់។​

ញត្តិបន្តថា បើទោះបីមានការលើកឡើងពីហេតុផលនៃភាពក្រីក្រ និងភាពខ្វះការងារធ្វើរបស់ទន្ដគិ​លា​នុបដ្ឋាកក៏ដោយ ក៏មិនអាចយកសុខភាពប្រជាជន មកប្រឈមនឹងគ្រោះថ្នាក់នោះដែរ។​ ការអនុវត្តការព្យាបាល ដែលលើសពីអ្វីដែលពួកគាត់បានរៀន មិនត្រឹមតែមិនអាច ជួយលើកកម្ពស់សុខភាព ប្រជាជននោះទេ តែថែមទាំងអាចបង្កហានិភ័យធ្ងន់ធ្ងរដល់សុខភាពប្រជាជនថែមទៀតផង។

នៅពេលមកដល់រដ្ឋសភា ក្រុមទន្ដពេទ្យ ​ទន្ដបណ្ឌិត និងទន្ដនិស្សិត ក៏បានចាត់តំណាង ឲ្យចូលដាក់ញត្តិ នៅគណៈកម្មការជំនាញរដ្ឋសភា គឺគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា៕

អត្ថបទនិងរូបភាព ដោយនាយកដ្ឋានព័ត៌មាន

វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរសព័្ទ ​លេខ: (855-23) 213 535, 220 628 ទូរសារ: (855-23)220 629
សារអេឡិចត្រូនិច: sg@national-assembly.org.kh, sg@nac.org.kh
គេហទំព័រ www.national-assembly.org.kh, www.nac.org.kh