ថ្ងៃ អង្គារ ទី 28 ខែ មិនា ឆ្នាំ​ 2017


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ប្រធានក្រុមមិត្តភាពសភាជប៉ុន-កម្ពុជា គ្រោងបំពេញទស្សនកិច្ចនៅកម្ពុជានាដើមឆ្នាំ២០១៧
ប្រធានក្រុមមិត្តភាពសភាជប៉ុន-កម្ពុជា គ្រោងបំពេញទស្សនកិច្ចនៅកម្ពុជានាដើមឆ្នាំ២០១៧
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (12/13/2016 1:29:43 AM )

ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា និងជាប្រធាន ក្រុមមិត្តភាពសភាកម្ពុជា-ជប៉ុន បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម Hidehisa Horinouchi ឯកអគ្គរាជទូតប្រទេសជប៉ុនប្រចាំនៅកម្ពុជា នាព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦ នៅវិមានរដ្ឋសភា។ ជំនួបពិភាក្សានេះ បានផ្តោតជាសំខាន់លើគម្រោងមកបំពេញទស្សនកិច្ចនៅកម្ពុជារបស់ឯកឧត្តម ប្រធានក្រុមមិត្តភាពសភាជប៉ុន-កម្ពុជា នាដើមឆ្នាំ២០១៧ខាងមុខនេះ។

ឯកឧត្តម Hidehisa Horinouchi បានឲ្យដឹងថា ឯកឧត្តមប្រធានក្រុមមិត្តភាពសភាជប៉ុន-កម្ពុជា នៃសភាប្រទេសជប៉ុន នឹងអញ្ជើញមកបំពេញ ទស្សនកិច្ចនៅកម្ពុជារយៈពេលពីរថ្ងៃគឺថ្ងៃទី១៥ និងថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៧ ដើម្បីចូលរួមកិច្ចប្រជុំបណ្តាប្រទេសក្នុងតំបន់ទន្លេមេគង្គ ដែលកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះ។ នៅក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្តមប្រធានក្រុមមិត្តភាពសភាជប៉ុន-កម្ពុជា គ្រោងជួប​​ពិភាក្សាការងារជាមួយ ឯកឧត្តម ឈាង វុន ផងដែរ ក្នុងការពង្រឹងពង្រីកចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការសភាប្រទេសទំាងពីរ។

ឯកឧត្តម ឈាង វុន បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ឯកឧត្តម Hidehisa Horinouchi ក្នុងកិច្ចខិតខំប្រឹងប្រែងពង្រឹងពង្រីក ទំនាក់ទំនងការទូត រវាងប្រទេសកម្ពុជានិងជប៉ុន ទំាងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិ​បត្តិ នៅក្នុងអាណត្តិការទូតរបស់ឯកឧត្តមនេះ។

ឆ្លៀតឱកាសនោះ ឯកឧត្តមប្រធានគណៈកម្មការ ក៏បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលជប៉ុននិងប្រជាជនជប៉ុន ដែលបានជួយគំាទ្រដល់ការស្វែងរក សុខសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជារហូត​មក។

ចំពោះដំណើរទស្សនកិច្ច របស់ឯកឧត្តមប្រធានក្រុមមិត្តភាពសភាជប៉ុន-កម្ពុជានោះវិញ ឯកឧត្តម ឈាង វុន បានស្វាគមន៍យ៉ាងរីករាយបំផុត​​ប៉ុន្តែឯកឧត្តមបារម្ភថា អំឡុងពេលដំណើរទស្សនកិច្ចនេះ ចំពេលដែលឯកឧត្តម ​នឹងអញ្ជើញចូលរួម កិច្ចប្រជុំវេទិកាសភាអាស៊ី-បាស៊ីហ្វីក(APPF) នៅប្រទេសហ្វីជី ជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា

អត្ថបទនិងរូបភាព ដោយនាយកដ្ឋានព័ត៌មាន

វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរសព័្ទ ​លេខ: (855-23) 213 535, 220 628 ទូរសារ: (855-23)220 629
សារអេឡិចត្រូនិច: sg@national-assembly.org.kh, sg@nac.org.kh
គេហទំព័រ www.national-assembly.org.kh, www.nac.org.kh