ថ្ងៃ ពុធ ទី 26 ខែ មេសា ឆ្នាំ​ 2017
គណៈប្រតិភូសភាកម្ពុជាចូលរួមកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ទទួលបន្ទុកសេដ្ឋកិច្ចរបស់សភាតំបន់អាស៊ី(APA) នៅប្រទេសបារ៉ែន__ នាយករដ្ឋមន្រ្តីវៀតណាម លើកឡើងពីតួនាទីដ៏សំខាន់របស់រដ្ឋសភា ក្នុងការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា វៀតណាម__ សេចក្តីជូនដំណឹង របស់ អគ្គលេខាធិការដ្ឋានរដ្ឋសភា ថ្ងៃអង្គារ ទី២៥ ខែមេសា ឆ្នាំ២០១៧ __ សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា ថ្ងៃអង្គារ ទី២៥ ខែមេសា ឆ្នាំ២០១៧ __ រដ្ឋសភាប្រកាសជ្រើសរើសបេក្ខជនសមាជិកក្រុមប្រឹក្សាធម្មនុញ្ញជំនួស ឯកឧត្តម ពិត តំាងសាន ដែលទើបទទួលមរណភាព​ ៕


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកឧត្តម ឈាង វុន គាំទ្រចំពោះការអភិវឌ្ឍវិស័យ​កីឡា​តៃក្វាន់​ដូនៅកម្ពុជា
ឯកឧត្តម ឈាង វុន គាំទ្រចំពោះការអភិវឌ្ឍវិស័យ​កីឡា​តៃក្វាន់​ដូនៅកម្ពុជា
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (12/12/2016 12:37:21 AM )

នៅក្នុងជំនួបពិភាក្សាជាមួយ ឯកឧត្តម Kim Kyong Ho ប្រធានសហព័ន្ធតៃក្វាន់ដូអន្តរជាតិ​ កាលពីព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៦ នៅវិមានរដ្ឋសភា ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា បានមានប្រសាសន៍ គាំទ្រចំពោះការអភិវឌ្ឍវិស័យកីឡាតៃក្វាន់ដូនៅកម្ពុជា ដើម្បីអោយមានការរីកចម្រើនឡើងបន្ថែមទៀត។

ឯកឧត្តម ឈាង វុន ក៏បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ជូនចំពោះ ឯកឧត្តម Kim Kyong Ho ប្រធានសហព័ន្ធកីឡាតៃក្វាន់ដូអន្តរជាតិ ដែលជានិច្ចកាល តែងតែជួយអភិវឌ្ឍន៍វិស័យតៃក្វាន់ដូនៅកម្ពុជា អោយមានការរីកចម្រើនឡើង។ ឯកឧត្តមមានប្រសាសន៍បន្តថា ក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចបានយកចិត្តទុកដាក់លើ កីឡាគ្រប់ប្រភេទ ហើយថែមទាំងជំរុញអោយមន្ត្រីទទួលបន្ទុកកីឡាគ្រប់ផ្នែក យកចិត្តទុកដាក់ធ្វើយ៉ាងណាបណ្តុះបណ្តាលធនធានមនុស្សដែលបម្រើ អោយវិស័យកីឡាអោយមានការរីកចម្រើនឡើងជាបន្តបន្ទាប់។

​ឯកឧត្តម Kim Kyong Ho បានមានប្រសាសន៍ថា នៅថ្ងៃនេះដែរ ឯកឧត្តមសុំអញ្ជើញ គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា ដើម្បីចូលរួមមហាសន្និបាត សហព័ន្ធកីឡាតៃក្វាន់ដូអាស៊ីអាគ្នេយ៍ ដែលនឹងប្រារព្ធធ្វើ នារសៀលថ្ងៃនេះ នៅពហុកីឡាដ្ឋានជាតិអូឡាំពិកក្នុងរាជធានីភ្នំពេញ ក្រោមអធិបតីភាព លោកជំទាវឧប​នាយករដ្ឋមន្ត្រី ម៉ែន សំអន និងជារដ្ឋមន្ត្រីក្រសួងទំនាក់ទំនង រដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច។ ម្យ៉ាងវិញទៀត ឯកឧត្តមក៏ស្នើអញ្ជើញ ឯកឧត្តម ឈាង វុន ទៅចូលរួមការប្រកួតកីឡាតៃក្វាន់ដូអន្តរជាតិ ដែលនឹងប្រារព្ធធ្វើនៅឆ្នាំ២០១៧ នៅប្រទេសកូរ៉េខាងជើងផងដែរ។

នៅក្នុងឱកាសនោះដែរ ឯកឧត្តម Kim Kyong Ho ក៏បានរំលឹកពីទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ កូរ៉េខាងជើងនិងកម្ពុជាគឺបាន បន្សល់ទុកតាំងពីជំនាន់ មហាសេនាប្រមុខ គីម អ៊ីលស៊ុង និង ព្រះករុណាសម្តេចព្រះបរមរតនៈកោដ្ឋ នរោត្ដម សីហនុ រហូតមកដល់បច្ចុប្បន្ននេះ ដែលធ្វើអោយប្រទេសទាំងពីរនៅតែមានទំនាក់ទំនងល្អជាមួយគ្នាជារៀងដរាបមក។

​ជាការឆ្លើយតបចំពោះការអញ្ជើញឯកឧត្តមទៅចូលរួមការប្រកួតកីឡាតៃក្វាន់ដូអន្តរជាតិ នៅប្រទេសកូរ៉េខាងជើង ក្នុងឆ្នាំ២០១៧ ឯកឧត្តម ឈាង វុន មានប្រសាសន៍ថា នឹងជម្រាបជូនដំណឹងនៅពេលក្រោយ។

អត្ថបទនិងរូបភាពនាយកដ្ឋានព័ត៌មាន

វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរសព័្ទ ​លេខ: (855-23) 213 535, 220 628 ទូរសារ: (855-23)220 629
សារអេឡិចត្រូនិច: sg@national-assembly.org.kh, sg@nac.org.kh
គេហទំព័រ www.national-assembly.org.kh, www.nac.org.kh