ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » MAX-PLANCK-FOUNDATION ផ្ដល់សៀវភៅច្បាប់ដល់អគ្គលេខាធិការដ្ឋានរដ្ឋសភា
MAX-PLANCK-FOUNDATION ផ្ដល់សៀវភៅច្បាប់ដល់អគ្គលេខាធិការដ្ឋានរដ្ឋសភា
រៀបរៀងដោយ ៖​ NA0989 ​ នៅថ្ងៃទី (12/8/2016 8:30:06 PM )

លោកសាស្រ្តាចារ្យ Rudiger Wolfrum នាយកគ្រប់គ្រងអង្គការ MAX-PLANCK-​FOUNDATION និងសហការី បាននាំយកសៀវភៅផ្នែកច្បាប់ចំនួន ៥៦ក្បាល ប្រគល់ជូន ឯកឧត្តម ឡេង ប៉េងឡុង  អគ្គលេខាធិការរដ្ឋសភា នារសៀលថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៦ នៅវិមានរដ្ឋសភា ។

លោកសាស្រ្តាចារ្យ Rudiger Wolfrum បានមានប្រសាសន៍ថា ការប្រគល់សៀវភៅច្បាប់សំខាន់ៗនាពេលនេះ មានច្បាប់ដែលទាក់ទងនឹងសន្ធិសញ្ញា អនុសញ្ញាអន្តរជាតិ ជាពិសេសច្បាប់ស្តីពីសមុទ្រអន្តរជាតិ ជូនរដ្ឋសភាកម្ពុជា។ លោកសាស្រ្តាចារ្យបន្តថា MAX-PLANCK-FOUNDATIONនៅមានគម្រោង ជួយដល់រដ្ឋសភាកម្ពុជាសំរាប់ឆ្នាំ២០១៧ បន្តទៀត ដោយផ្តោតទៅលើនីតិវិធីក្នុងការតាក់តែងច្បាប់។

ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា បានថ្លែងអំណរគុណចំពោះ លោកសាស្រ្តាចារ្យ Rudiger Wolfrum និងសហការី ដែលបាន ប្រគល់សៀវភៅដ៏មានអត្ថប្រយោជន៍ដល់រដ្ឋសភាកម្ពុជានាពេលនេះ ដែលនឹងផ្ដល់ភាពងាយស្រួល ដល់ការសិក្សាស្រាវជ្រាវរបស់តំណាងរាស្ត្រ ក៏ដូចជាមន្ត្រី នៅរដ្ឋសភា។ ឯកឧត្តមបន្តថា ទាក់ទងនឹងគម្រោងជួយដល់រដ្ឋសភាកម្ពុជាសម្រាប់ឆ្នាំ២០១៧ ផ្តោតទៅលើនីតិវិធីក្នុងការតាក់តែងច្បាប់ គឺជាឱកាសដ៏ល្អ សម្រាប់រដ្ឋសភាកម្ពុជា ដែលកំពុងតែត្រូវការនូវអ្នកជំនាញផ្នែកច្បាប់នេះបន្ថែមទៀតផង។

អត្ថបទនិងរូបភាពនាយកដ្ឋានព័ត៌មាន

វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរសព័្ទ ​លេខ: (855-23) 213 535, 220 628 ទូរសារ: (855-23)220 629
សារអេឡិចត្រូនិច: sg@national-assembly.org.kh, sg@nac.org.kh
គេហទំព័រ www.national-assembly.org.kh, www.nac.org.kh