ថ្ងៃ អង្គារ ទី 23 ខែ ឧសភា ឆ្នាំ​ 2017


ទំព័រមុខ » គណៈកម្មការទី៣ » សកម្មភាព » អ្នកជំនាញការមកពី UN WOMEN ធ្វើបទបង្ហាញស្តីពីគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាព ជូនដល់សមាជិករដ្ឋសភាកម្ពុជា
អ្នកជំនាញការមកពី UN WOMEN ធ្វើបទបង្ហាញស្តីពីគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាព ជូនដល់សមាជិករដ្ឋសភាកម្ពុជា
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (11/21/2016 2:06:10 AM )

គណៈកម្មការផែនការវិនិយោគ កសិកម្ម អភិវឌ្ឍន៍ជន​បទ បរិស្ថាន និងធនធានទឹកនៃរដ្ឋសភាដឹកនាំដោយ ឯកឧត្តម ប៉ុល ហំម រួមជាមួយតំណាង គណៈកម្មការជំនាញនានានៃរដ្ឋសភា បានជួបប្រជុំជាមួយ លោកស្រី សរ៉ា និប នាយករងប្រចាំ UN Women - Cambodia  និងជាអ្នកជំនាញការនៅ UN WOMEN ដើម្បីស្តាប់បទបង្ហាញស្តីពីគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (Sustainable Development Goals) របស់អង្គការសហប្រជាជាតិ នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅវិមានរដ្ឋសភា។

លោកស្រី សរ៉ា និប បានមានប្រសាសន៍ថា គោលបំណងសំខាន់នៃការអញ្ជើញមកធ្វើបទបង្ហាញនាពេលនេះ គឺដើម្បីជម្រាបជូនសមាជិកសភាកម្ពុជា ពីគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងការវាយតម្លៃដែលផ្តោតលើសមធម៌ និងសមភាពយេនឌ័រ។

លោកស្រីបានគូសបញ្ជាក់ថា តួនាទីសមាជិករដ្ឋសភាពិតជាមានសារសំខាន់ណាស់ ក្នុងការចូលរួមលើកកម្ពស់ការវាយតម្លៃ ដែលផ្តោតលើសមធម៌ និងសមភាពយេនឌ័រនេះ ព្រោះសមាជិករដ្ឋសភាជាអ្នកផ្តល់ទស្សនវិស័យ និងទិសដៅក្នុងការអភិវឌ្ឍប្រទេស និងជាអ្នកអនុម័តគោលនយោបាយ ដោយផ្អែកលើភស្តុតាង ហើយចំណុចសំខាន់មួយទៀត គឺសមាជិកសភាក៏ជាអ្នកមានឥទ្ធិពលលើរដ្ឋាភិបាលផងដែរ។

ឯកឧត្តម ប៉ុល ហំម ប្រធានគណៈកម្មការផែនការវិនិយោគ កសិកម្ម អភិវឌ្ឍន៍ជន​បទ បរិស្ថាន និងធនធានទឹកនៃរដ្ឋសភា បានថែ្លងអំណរគុណ ចំពោះ លោកស្រី សរ៉ា និប នាយករងប្រចាំ UN Women – Cambodia ដែលបានធ្វើបទបង្ហាញពីការវាយតម្លៃក្នុងដំណើរបរិបទនៃគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាព (SDGs) ដល់សមាជិកសភាកម្ពុជា ដែលជាទុនសម្រាប់ការពិចារណាក្នុងការធ្វើសេចក្តីសម្រេចចិត្ត និងជាទុនសម្រាប់ការរៀបចំ ផែនការ និងការអនុវត្តការងារនាពេលអនាគត។

អត្ថបទនិងរូបភាពនាយកដ្ឋានព័ត៌មាន

វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរសព័្ទ ​លេខ: (855-23) 213 535, 220 628 ទូរសារ: (855-23)220 629
សារអេឡិចត្រូនិច: sg@national-assembly.org.kh, sg@nac.org.kh
គេហទំព័រ www.national-assembly.org.kh, www.nac.org.kh