ឯកឧត្តម ឈាង វុន ចែករំលែកពីការជោគជ័យក្នុងវិស័យការទូតរដ្ឋសភាកម្ពុជា ដល់គណៈប្រតិភូខេត្តប៊ិញភៀក ប្រទេសវៀតណាម__ រដ្ឋសភាពិនិត្យ សិក្សាលើសេចក្តីព្រាងគម្រោងថវិការបស់ខ្លួនប្រចំាឆ្នាំ២០១៨__ ខេត្តប៊ិញភៀក ប្រទេសវៀតណាម ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយ ខេត្តស្វាយរៀង និងខេត្តសៀមរាបរបស់កម្ពុជា__ និស្សិតមកពីខេត្តបាត់ដំបងធ្វើទស្សនកិច្ចសិក្សាវិមានរដ្ឋសភា ដើម្បីស្វែងយល់ពីតួនាទី ភារកិច្ច ស្ថាប័នកំពូលនេះ__ ប្រធានគណៈកម្មការសង្គមកិច្ចរដ្ឋសភា ជំរុញអាជ្ញាធរខេត្តឧត្តរមានជ័យ ផ្សព្វផ្សាយពីសុវត្ថិភាពចំណាកស្រុកដល់ពលករ__ មន្រ្តីសភា៥០ប្រទេស រួមទំាងកម្ពុជា ចូលរួមសន្និសីទ ពង្រឹងការងារស្រាវជ្រាវ កិច្ចការបណ្ណាល័យ និងបច្ចេកវិទ្យា នៅប្រទេសប៉ូឡូញ ៕


ទំព័រមុខ » គណៈកម្មការទី៤ » សកម្មភាព » គណៈប្រតិភូគណៈកម្មការមហាផ្ទៃ ការពារជាតិនៃរដ្ឋសភា ចូលរួមកិច្ចប្រជុំជាមួយរដ្ឋសភា វៀតណាម ឡាវ ដើម្បីគំាទ្រការអភិវឌ្ឍតំបន់ត្រីកោណ
គណៈប្រតិភូគណៈកម្មការមហាផ្ទៃ ការពារជាតិនៃរដ្ឋសភា ចូលរួមកិច្ចប្រជុំជាមួយរដ្ឋសភា វៀតណាម ឡាវ ដើម្បីគំាទ្រការអភិវឌ្ឍតំបន់ត្រីកោណ
រៀបរៀងដោយ ៖​ NA0989 ​ នៅថ្ងៃទី (9/20/2016 12:36:02 AM )

គណៈប្រតិភូគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈនៃរដ្ឋសភា ដឹក​នាំ​ដោយ ឯកឧត្តម ហ៊ុន ណេង ប្រធានគណៈកម្មការ បានអញ្ជើញធ្វើដំណើរចាក​ចេញពី​ព្រះ​រា​ជាណា​ចក្រកម្ពុជា​តាមជើងយន្តហោះ នាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៦នេះ ​ដើម្បី​ទៅ​ចូល​រួម​កិច្ចប្រជុំ​ប្រចាំឆ្នាំ​លើកទី៣​ នៃគណៈកម្មការ ឬគណៈកម្មាធិការទទួលបន្ទុកការ​ពារជាតិ សន្តិសុខ នៃ​រដ្ឋសភា​ ប្រទេសកម្ពុជា ឡាវ វៀតណាម ក្នុងការចូលរួមឃ្លាំមើល និងជំរុញ​ដល់​គម្រោងអភិវឌ្ឍន៍​តំបន់​ត្រី​​កោណ​នៃ​ប្រទេស​ទំាងបី ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦ នៅទីក្រុងញ៉ាចាង ខេត្តខាញ់ហ៊រសាធារណរដ្ឋសង្គមនិយម​វៀតណាម។

រដ្ឋាភិបាល​ប្រទេស​កម្ពុជា ឡាវ និង​វៀតណាម បាន​បង្កើតតំបន់​អភិវឌ្ឍន៍​ត្រី​កោណ​​​​​(CLV) នៅ​ឆ្នាំ១៩៩៩ ដោយមាន​ខេត្តចំនួន១៣នៃប្រទេសទំាងបី ក្នុងនោះប្រទេស​កម្ពុ​ជាមាន៤​ខេត្ត ប្រទេស​ឡាវ​​មាន៤ខេត្ត និង​ប្រ​ទេស​វៀតណាមមាន​៥ខេត្ត ។

កិច្ចប្រជុំលើកទី៣ របស់គណៈកម្មការឬគណៈកម្មាធិការទទួលបន្ទុកការ​ពារជាតិ សន្តិសុខនៃ​រដ្ឋសភា កម្ពុជា ឡាវ វៀតណាម នៅពេលនេះមាន ប្រធានបទថា “បន្តការលើក​ស្ទួយ​ តួនាទី ភារកិច្ច​គណៈ​កម្មការឬគណៈ​កម្មា​ធិការទទួលបន្ទុកការ​ពារជាតិ សន្តិសុខនៃ​រដ្ឋសភា កម្ពុជា ឡាវ ​វៀតណាម​ ក្នុង​ការ​​តាមដាន​ ត្រួត​ពិនិត្យ វាយតម្លៃវឌ្ឍនភាព និងជំរុញការអភិវឌ្ឍ សេដ្ឋ​កិច្ច សង្គម និងសន្តិសុខ ​​ដើម្បីគាំ​ទ្រដល់​តំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម រួម​ចំណែក​​អភិវឌ្ឍន៍សហគមន៍​អាស៊ាន​អោយបានរឹងមាំ”៕​

អត្ថបទ និងរូបភាពនាយកដ្ឋានព័ត៌មាន

វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរសព័្ទ ​លេខ: (855-23) 213 535, 220 628 ទូរសារ: (855-23)220 629
សារអេឡិចត្រូនិច: sg@national-assembly.org.kh, sg@nac.org.kh
គេហទំព័រ www.national-assembly.org.kh, www.nac.org.kh