ឯកឧត្តម សួស យ៉ារ៉ា៖ សេចក្ដីព្រាងសេចក្តីសម្រេច សម្រាប់កិច្ចប្រជុំ APPF គឺត្រូវតែបម្រើផលប្រយោជន៍ប្រទេសកម្ពុជា និងបណ្តាប្រទេសជាសមាជិក__ សេចក្តីប្រកាសព័ត៌មាន ស្តីអំពី លទ្ធផលនិងសកម្មភាពរបស់គណៈប្រតិភូសភាកម្ពុជា ចូលរួមមហាសន្និបាតសហភាពអន្តរសភា (IPU) លើកទី១៣៩__ រដ្ឋមន្រ្តីក្រសួងការងារជម្រាបរដ្ឋសភាថា កម្មករកម្មការិនីជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន__ សេចក្តីថ្លែងការណ៍ របស់ គណៈប្រតិភូសភាកម្ពុជាទៅកាន់សហភាពអន្តរសភា IPU ចុះថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨__ គណៈកម្មការជំនាញនៃរដ្ឋសភា ចុះសិក្សាឈ្វេងយល់ពីការងាររបស់ក្រសួង និងជំរុញការបន្តកិច្ចសហការល្អ ជាមួយក្រសួងមហាផ្ទៃក្នុងនីតិកាលថ្មីបន្តទៀត__ ឯកឧត្តម ហ៊ុន ម៉ានី៖ សេចក្តីសម្រេចរបស់ APPF ត្រូវតែបម្រើផលប្រយោជន៍សមាជិករួម__ ប្រធានIPU​ទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូសភាកម្ពុជា ៕


ទំព័រមុខ » គណៈកម្មការទី៩ » សកម្មភាព » ប្រធានគណៈកម្មការសាធារណការ ដឹកជញ្ជូន ប្រៃសណីយ៍នៃរដ្ឋសភា ជំរុញអាជ្ញាធរខេត្តកំពង់ចាម អនុវត្តច្បាប់និងផ្សព្វផ្សាយច្បាប់ដល់ពលរដ្ឋ
ប្រធានគណៈកម្មការសាធារណការ ដឹកជញ្ជូន ប្រៃសណីយ៍នៃរដ្ឋសភា ជំរុញអាជ្ញាធរខេត្តកំពង់ចាម អនុវត្តច្បាប់និងផ្សព្វផ្សាយច្បាប់ដល់ពលរដ្ឋ
រៀបរៀងដោយ ៖​ NA0989 ​ នៅថ្ងៃទី (8/8/2016 8:03:49 PM )

គណៈកម្មការសាធារណការ ដឹកជញ្ជូន ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់នៃរដ្ឋសភាដឹកនាំដោយ លោកជំទាវ និន សាផុន ប្រធានគណៈកម្មការបានអញ្ជើញចុះបំពេញបេសកកម្មការងារនៅខេត្តកំពង់ចាម ខេត្តព្រៃវែង និងខេត្តស្វាងរៀង ពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៦នេះ ដើម្បីសិក្សាស្វែងយល់ពីវិស័យការងារដែលពាក់ព័ន្ធនឹងសមត្ថកិច្ច ទទួលខុសត្រូវរបស់គណៈកម្មការ។

នៅថ្ងៃទី៣ ខែសីហា គណៈប្រតិភូ ដឹកនាំដោយ លោកជំទាវ និន សាផុន បានអញ្ជើញដល់ខេត្តកំពង់ចាម និងបានជួបពិភាក្សាការងារជាមួយ ថ្នាក់ដឹកនាំខេត្ត ថ្នាក់ដឹកនាំមន្ទីរ ស្ថាប័នជុំវិញខេត្ត។ នៅក្នុងឱកាសនោះលោកជំទាវ បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខរបស់ សម្តេចអគ្គ មហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ជូនចំពោះថ្នាក់ដឹកនាំ និងមន្រ្តីរាជការទំាងអស់ និងបានជម្រាបពីគោលបំណងនៃការចុះបំពេញបេសកកម្ម របស់គណៈកម្មការជំនាញរដ្ឋសភា នៅពេលនេះថា គឺដើម្បីស្វែងយល់ពីការអនុវត្តកម្មវិធី នយោបាយយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល និងសិក្សាស្វែងយល់ពីសមិទ្ធផល​ដែលខេត្តសម្រេចបាន ក៏ដូចជាបញ្ហាប្រឈម និងសំណូមពរនានា លើរាល់វិស័យដែល គណៈកម្មការទទួលបន្ទុក។

ឯកឧត្តម លន់ លឹមថៃ អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានធ្វើសេចក្តីរាយការណ៍ជូនគណៈប្រតិភូពីស្ថានភាពទូទៅ របស់រដ្ឋសភា និងបានគូសបញ្ជាក់ថាប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនៅក្នុងខេត្ត ដូច​ជា ផ្លូវគមនាគមន៍ សាលារៀន មន្ទីរពេទ្យ បានកំពុងស្ថាបនា កសាងជាបន្តបន្ទាប់ដើម្បី ជំរុញកំណើនសេដ្ឋកិច្ច សង្គមកិច្ច ពិសេសដើម្បីសម្រួលដល់ការរស់នៅប្រកបរបរចិញ្ចឹមជីវិតរបស់ពលរដ្ឋ និងការកាត់បន្ថយគម្លាតរវាងទីក្រុង ទីប្រជុំជន និងជនបទ។

ឯកឧត្តមអភិបាលខេត្ត បានលើកឡើងបន្តថា ទន្ទឹមនឹងនេះរដ្ឋបាលថ្នាក់ខេត្តកំពង់ចាម បានបន្តការអនុវត្ត​យ៉ាងសកម្មនូវគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ ក្នុងការពង្រឹងរដ្ឋបាល​ថ្នាក់ក្រោមជាតិ បង្ខិតសេវាសាធារណៈរបស់រដ្ឋឲ្យជិតប្រជាពលរដ្ឋ ដើម្បីឆ្លើយតបតម្រូវការ និងសំណូមពររបស់ ប្រជាពល​រដ្ឋ។

លោកជំទាវ និន សាផុន បានថ្លែងការកោតសរសើរ និងវាយតំលៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង យកចិត្តទុកដាក់បំពេញភារកិច្ចដោយការ ទទួលខុសត្រូវខ្ពស់ របស់ថ្នាក់ដឹកនាំខេត្ត ក៏ដូចជាអស់លោក លោក​​ស្រី ដែលជាប្រធានមន្ទីរពាក់ព័ន្ធក្នុងការចូលរួមចំណែកកសាងអភិវឌ្ឍន៏ខេត្ត ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលឲ្យមានការរីកចម្រើនជាលំដាប់។

លោកជំទាវប្រធាន បានសំណូមពរដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវខិតខំយកចិត្តទុកដាក់បន្តទៀតអំពីការងារផ្សព្វផ្សាយ ច្បាប់ផ្សេងៗដល់ប្រជាពលរដ្ឋបានយល់ដឹង និងចូលរួមការអនុវត្តច្បាប់ទំាងអស់គ្នា។ លោកជំទាវក៏បានសំណូមពរ ដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ត្រូវខិតខំ ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ឲ្យបានល្អនៅគ្រប់កាលៈទេសៈ។

បន្ទាប់ពីបានបញ្ចប់បេសកកម្មនៅក្នុងខេត្តកំពង់ចាម ហើយគណៈប្រតិភូនៃគណៈកម្មការសាធារ​ណការ ដឹកជញ្ជូន ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់នៃរដ្ឋសភា បានបន្តដំណើរទៅខេត្តព្រៃវែងនិងខេត្តស្វាយរៀង បន្តទៀត៕

អត្ថបទនិងរូបភាព នាយកដ្ឋានព័ត៌មាន