ឯកឧត្តម ឈាង វុន ចែករំលែកពីការជោគជ័យក្នុងវិស័យការទូតរដ្ឋសភាកម្ពុជា ដល់គណៈប្រតិភូខេត្តប៊ិញភៀក ប្រទេសវៀតណាម__ រដ្ឋសភាពិនិត្យ សិក្សាលើសេចក្តីព្រាងគម្រោងថវិការបស់ខ្លួនប្រចំាឆ្នាំ២០១៨__ ខេត្តប៊ិញភៀក ប្រទេសវៀតណាម ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយ ខេត្តស្វាយរៀង និងខេត្តសៀមរាបរបស់កម្ពុជា__ និស្សិតមកពីខេត្តបាត់ដំបងធ្វើទស្សនកិច្ចសិក្សាវិមានរដ្ឋសភា ដើម្បីស្វែងយល់ពីតួនាទី ភារកិច្ច ស្ថាប័នកំពូលនេះ__ ប្រធានគណៈកម្មការសង្គមកិច្ចរដ្ឋសភា ជំរុញអាជ្ញាធរខេត្តឧត្តរមានជ័យ ផ្សព្វផ្សាយពីសុវត្ថិភាពចំណាកស្រុកដល់ពលករ__ មន្រ្តីសភា៥០ប្រទេស រួមទំាងកម្ពុជា ចូលរួមសន្និសីទ ពង្រឹងការងារស្រាវជ្រាវ កិច្ចការបណ្ណាល័យ និងបច្ចេកវិទ្យា នៅប្រទេសប៉ូឡូញ ៕


ទំព័រមុខ » គណៈកម្មការទី៨ » សកម្មភាព » លោកជំទាវ កែ សុវណ្ណរតន៍៖ ការទប់ស្កាត់ឱសថក្លែងក្លាយ ឱសថហួសកាលកំណត់ប្រើប្រាស់ គឺជាកត្តាដ៏សំខាន់ ដើម្បីចៀសវាង ផលប៉ះពាល់ដល់សុខភាព ប្រជាពលរដ្ឋ
លោកជំទាវ កែ សុវណ្ណរតន៍៖ ការទប់ស្កាត់ឱសថក្លែងក្លាយ ឱសថហួសកាលកំណត់ប្រើប្រាស់ គឺជាកត្តាដ៏សំខាន់ ដើម្បីចៀសវាង ផលប៉ះពាល់ដល់សុខភាព ប្រជាពលរដ្ឋ
រៀបរៀងដោយ ៖​ NA0989 ​ នៅថ្ងៃទី (2/17/2016 2:27:30 PM )

គណៈប្រតិភូគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះ​បណ្តាលវិជ្ជាជីវៈ និងកិច្ចការនារីនៃរដ្ឋសភា ដឹកនាំដោយ លោកជំទាវ កែ សុវណ្ណរតន៍ប្រធានគណៈកម្មការ បានអញ្ជើញចុះទៅសិក្សាស្វែងយល់ការងារមួយចំនួន ពាក់ព័ន្ធនឹងវិស័យ​ទទួល​ខុសត្រូវរបស់គណៈកម្មការ នៅ​ខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៦។

នៅក្នុងជំនួបពិភាក្សាការងារជាមួយ ឯកឧត្តម អេង ប៊ុនហ៊ាង អភិបាលនៃគណៈអភិបាល​ខេត្ត​មណ្ឌល​គីរី និងថ្នាក់ដឹកនាំមន្ទីជំនាញពាក់ព័ន្ធ ​ នៅ​សាលា​ខេត្តមណ្ឌលគិរី លោកជំទាវកែ សុវណ្ណរតន៍ បានមាន​ប្រសា​សន៍ថា គណៈប្រតិភូគណៈកម្មការទី៨ ​នៃរដ្ឋសភា ចុះមកកាន់ខេត្តរតនគិរី នាពេលនេះ គឺដើម្បីស្វែង​យល់​ពីភាពរីកចម្រើន និងបញ្ហាប្រឈមនានា​ពាក់ព័ន្ធនឹងវិស័យទទួលខុសត្រូវរបស់គណៈកម្មការ​ ដែលខេត្ត​បាន​ជួបប្រទះ នាពេលកន្លងមក។

ក្រៅពីការលើកឡើង ពីបញ្ហាមួយចំនួនពាក់ព័ន្ធ នឹងវិស័យការងារ សង្គមកិច្ច និង​កិច្ចការនារី​  លោក​ជំទាវ​ប្រធានគណៈប្រតិភូ ក៏បានផ្ដោត ការយកចិត្តទុកដាក់​លើវិស័យ​សុខាភិ​បាល​​នៅ​ក្នុងខេត្តមណ្ឌលគីរី ពិសេសលើការងារគ្រប់គ្រងឱសថ ការទប់ស្កាត់ឱសថក្លែងក្លាយ និងការផ្តល់​សេវា​សុខាភិបាលជូន​ប្រជា​ពលរដ្ឋ។ លោកជំទាវ បាន​បញ្ជាក់ថា​​ ការគ្រប់គ្រងឱសថបានត្រឹមត្រូវ ការទប់ស្កាត់​ឱសថ​ក្លែងក្លាយ​ និង​ឱសថហួសកាល​កំណត់ប្រើប្រាស់​ដែល​ចរាចរណ៍លើទីផ្សារ គឺជាកត្តាដ៏សំខាន់ ដើម្បី​ចៀសវាង​ផលប៉ះ​ពាល់​ដល់សុខភាព​ប្រជាពលរដ្ឋ។

លោកជំទាវក៏បានជំរុញឲ្យអាជ្ញាធរនិងមន្ទីរជំនាញ សូមយកចិត្តទុកដាក់ទៅលើការផ្ដល់​សេវា​សុខ​ភាព​ជូនប្រជាពលរដ្ឋ ពិសេសផ្នែកឯកជនត្រូវមាន ជំនាញច្បាស់លាស់ និងត្រូវមានច្បាប់អនុញ្ញាតត្រឹមត្រូវ​ផង។

ជាកិច្ចឆ្លើយតប ឯកឧត្តម អេង ប៊ុនហ៊ាង បានជម្រាបជូនគណៈប្រតិភូគណៈកម្មកាជំនាញនៃរដ្ឋសភា ថា អាជ្ញាធរខេត្តក៏ដូចជាមន្ទីរសុខាភិបាលខេត្ត មណ្ឌលគិរី បានខិតខំប្រឹងប្រែងអនុវត្ត​ការងារយ៉ាងសកម្ម​ ពិសេសវិស័យសុខាភិបាល ក្នុងគោលដៅលើកកម្ពស់​ការផ្ដល់សេវាសុខភាពជូនប្រជាពលរដ្ឋ​គ្រប់​ស្រទាប់​វណ្ណៈ​ ក៏ដូចជាប្រជាពលរដ្ឋ​ដែលមាន​ជីវភាព​ក្រីក្រ និងជនជាតិភាគតិចជាដើម។

ឯកឧត្តមបានបន្តថា នៅទូទាំងខេត្តមានស្រុកប្រតិបត្តិ១ មន្ទីរពេទ្យបង្អែក១ មណ្ឌល​សុខភាព១១ ប៉ុស្តិ៍សុខភាព១៧ និងគ្រែអ្នកជំងឺ៦៦គ្រែ។ ម៉្យាងវិញទៀត បច្ចុប្បន្ននៅទូទាំងខេត្ត​ក៏មានសេវាសុខាភិបាល​ឯកជនជាច្រើនផងដែរ ក្នុងនោះមានបន្ទប់ពិគ្រោះជំងឺចំនួន១២កន្លែង (មានច្បាប់​១១កន្លែង) បន្ទប់ពិនិត្យ​ផ្ទៃពោះមានចំនួន០៦កន្លែង ​បន្ទប់ថែទាំជម្ងឺមានច្បាប់ចំនួន២៧កន្លែង បន្ទប់​ពិសោធន៍​មានច្បាប់ចំនួន​០៣​កន្លែង ឱសថស្ថាន មានច្បាប់​ចំនួន០២កន្លែង ឱសថស្ថានរង(ក)​មានច្បាប់​ចំនួន​០១កន្លែង និងឱសថស្ថានរង​(ខ)មានច្បាប់០១កន្លែង។

ឯកឧត្តម អភិបាល បានបញ្ជាក់ថា ចំពោះបញ្ហាឱសថ ក្លែងក្លាយ​អាជ្ញាធរខេត្ត ក៏មានវិធានការយ៉ាង​ម៉ឺងម៉ាត់​បំផុត ក្នុងការទប់ស្កាត់ការនាំចូល ឱសថក្លែងក្លាយ ជាក់ស្ដែងនៅក្នុងឆ្នាំ២០១៤ អាជ្ញាធរខេត្ត​បាន​បង្រ្កាប ការចរាចរណ៍ឱសថក្លែងក្លាយបាន០១ករណីផងដែរ។

ក្រោយពីបានស្តាប់នូវរបាយការណ៍របស់ថ្នាក់ដឹកនាំខេត្តនិងមន្ទីរជំនាញពាក់​ព័ន្ធរួចមក លោកជំទាវ កែ សុវណ្ណរតន៍ បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរបស់អាជ្ញាខេត្ត​ក៏ដូចជាមន្ទីរពាក់ព័ន្ធ ដែលបានបំពេញភារកិច្ចរបស់ខ្លួនប្រកបដោយការយកចិត្តទុកដាក់ និងមានការទទួល​ខុសត្រូវខ្ពស់ ឆ្លើយតបនិងផលប្រយោជន៍របស់ប្រជាពលរដ្ឋនិងប្រទេសជាតិ។

បន្ទាប់មកគណៈប្រតិភូក៏បានអញ្ជើញចុះពិនិត្យមើលកន្លែងផ្តល់សេវាសុខភាពជូនប្រជាពលរដ្ឋ នៅ​មន្ទីរ​ពេទ្យបង្អែកខេត្តមណ្ឌលគិរី។

សូមបញ្ជាក់ថា គណៈប្រតិភូគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា នឹងចុះបំពេញ​បេសកកម្ម​នៅ​ខេត្តចំនួនបួនគឺ ខេត្តមណ្ឌលគិរី ខេត្តរតនៈគិរី ខេត្តស្ទឹងត្រែង និងខេត្តក្រចេះ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៦។

អត្ថបទនិងរូបភាពពីនាយកដ្ឋានព័ត៌មាន

វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរសព័្ទ ​លេខ: (855-23) 213 535, 220 628 ទូរសារ: (855-23)220 629
សារអេឡិចត្រូនិច: sg@national-assembly.org.kh, sg@nac.org.kh
គេហទំព័រ www.national-assembly.org.kh, www.nac.org.kh