ឯកឧត្តម សួស យ៉ារ៉ា៖ សេចក្ដីព្រាងសេចក្តីសម្រេច សម្រាប់កិច្ចប្រជុំ APPF គឺត្រូវតែបម្រើផលប្រយោជន៍ប្រទេសកម្ពុជា និងបណ្តាប្រទេសជាសមាជិក__ សេចក្តីប្រកាសព័ត៌មាន ស្តីអំពី លទ្ធផលនិងសកម្មភាពរបស់គណៈប្រតិភូសភាកម្ពុជា ចូលរួមមហាសន្និបាតសហភាពអន្តរសភា (IPU) លើកទី១៣៩__ រដ្ឋមន្រ្តីក្រសួងការងារជម្រាបរដ្ឋសភាថា កម្មករកម្មការិនីជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន__ សេចក្តីថ្លែងការណ៍ របស់ គណៈប្រតិភូសភាកម្ពុជាទៅកាន់សហភាពអន្តរសភា IPU ចុះថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨__ គណៈកម្មការជំនាញនៃរដ្ឋសភា ចុះសិក្សាឈ្វេងយល់ពីការងាររបស់ក្រសួង និងជំរុញការបន្តកិច្ចសហការល្អ ជាមួយក្រសួងមហាផ្ទៃក្នុងនីតិកាលថ្មីបន្តទៀត__ ឯកឧត្តម ហ៊ុន ម៉ានី៖ សេចក្តីសម្រេចរបស់ APPF ត្រូវតែបម្រើផលប្រយោជន៍សមាជិករួម__ ប្រធានIPU​ទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូសភាកម្ពុជា ៕


ទំព័រមុខ » គណៈកម្មការទី៩ » សកម្មភាព » គណៈកម្មការជំនាញរដ្ឋសភាចុះពិនិត្យ សិក្សា គម្រោងវិនិយោគរ៉ែមាស នៅខេត្តរតនគិរី
គណៈកម្មការជំនាញរដ្ឋសភាចុះពិនិត្យ សិក្សា គម្រោងវិនិយោគរ៉ែមាស នៅខេត្តរតនគិរី
រៀបរៀងដោយ ៖​ NA0989 ​ នៅថ្ងៃទី (2/4/2016 11:22:22 AM )

នៅក្នុងការចុះបេសកកកម្មសិក្សាស្វែងយល់ពីការងារទាក់ទងនឹងការទទួលខុសត្រូវ របស់គណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភា ដឹកនាំដោយ លោកជំទាវ និន សាផុន  បានអញ្ជើញ​ចុះពិនិត្យ សិក្សាជាក់ស្តែង នៅក្នុងការដ្ឋានសិក្សាអណ្តូងរ៉ែមាស របស់ក្រុមហ៊ុនមេស្កូហ្គោល (Mesco Gold)  នាថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៦ ដោយមានការអមដំណើរពី ឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ ថាមពល និងមន្រ្តីពាក់ព័ន្ធ អាជ្ញាធរដែនដី ជាច្រើនទៀតផង។ ​

ទីតាំងរុករករ៉ែរបស់ក្រុមហ៊ុនម៉េស្កូហ្គោល ស្ថិតនៅឃុំយ៉ាទុង ស្រុកអូរយ៉ាដាវ ខេត្តរតនគីរី។ តាមគម្រោង ក្រុមហ៊ុនមកពីប្រទេសឥណ្ឌានេះ គ្រោងធ្វើ អាជីវកម្មរ៉ែមាសនៅតំបន់នេះ រយៈពេល៣០ឆ្នាំលើផ្ទៃដី៥០ហិកតាដោយត្រូវជីកចូលក្រោមដីក្នុងជម្រៅ៣០ម៉ែត្រ និងទំហំក្រោមដី១២គីឡូម៉ែត្រការ៉េ។

លោក រ៉ាជីត ខេ ម៉ូតហ្គីល (Rajeed K. Moudguil) ប្រធានក្រុមហ៊ុន មេស្កូ ហ្គោល បានឲ្យដឹងថា រហូតមកដល់ពេលនេះក្រុមហ៊ុនកំពុងដាក់ លិខិតស្នើសុំទៅរាជរដ្ឋាភិបាលកម្ពុជាដើម្បីផ្តើមធ្វើអាជីវកម្ម បន្ទាប់ពីបានធ្វើការសិក្សា​ស្រាវជ្រាវអស់រយៈពេលច្រើនឆ្នាំមក។ លោកប្រធានក្រុមហ៊ុន បានបញ្ជាក់ថា នៅពេលបញ្ចប់កិច្ចសន្យាវិនិយោគ ក្រុមហ៊ុន នឹងប្រគល់ទីតាំងនេះ ជូនទៅរាជរដ្ឋាភិបាលគ្រប់គ្រងវិញ។

លោក រ៉ាជីត ខេ ម៉ូតហ្គីល បានជម្រាបជូន គណៈប្រតិភូរដ្ឋសភា​បន្តថា ចំពោះផលប៉ះពាល់ពីគម្រោងនេះ ដល់ប្រជាពលរដ្ឋជនជាតិដើមភាគតិច ក្រុមហ៊ុនបានដោះស្រាយត្រឹមត្រូវតាមច្បាប់ និងស្របតាមកិច្ចសន្យា។ លើស​​ពីនេះទៀត ក្រុមហ៊ុននឹងផ្តល់ការងារជូនប្រជាពលរដ្ឋនៅតំបន់នេះ ជាអាទិភាពនៅពេលក្រុមហ៊ុនដំណើរការ។ ជាមួយគ្នានេះ ក្រុមហ៊ុនក៏បានអះអាងពីការយកចិត្តទុកដាក់ ក្នុងកិច្ចការពារបរិស្ថាន នៅមុនពេល ធ្វើអាជីវកម្ម ពេលធ្វើអាជីវកម្ម និងក្រោយពេលធ្វើអាជីវកម្ម។

លោកជំទាវ និន សាផុន បានសាទរចំពោះគម្រោងវិនិយោគនេះ និងបានសំណូមពរ ដល់ក្រុមហ៊ុនមេស្កូ ហ្គោល អាជ្ញាធរពាក់ព័ន្ធ ព្រមទំាង សមត្ថកិច្ចដែនដី រួមសហការគ្នាបន្តទៀត ក្នុងការពិនិត្យ សិក្សាពីផលប៉ះពាល់ ពិសេសផលប៉ះពាល់លើការរស់នៅរបស់ប្រជាពលរដ្ឋ និងបរិស្ថាន ដោយធ្វើយ៉ាងណា ឲ្យគម្រោងវិនិយោគនេះ ចូលរួមចំណែកលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ និងប្រទេសជាតិ ពិតប្រាកដ។

លោកជំទាវប្រធានគណៈកម្មការ បានលើកទឹកចិត្តនិងជំរុញដល់ក្រុមហ៊ុន បន្តសហការជាមួយសហ​គមន៍ ឲ្យបានល្អប្រសើរទៀត ដើម្បីការអភិវឌ្ឍ ដោយសុខដុមរមនា ជាមួយគ្នា។

បើតាមបទបង្ហាញ ជូនគណៈប្រតិភូរដ្ឋសភា ក្រុមហ៊ុន មេស្កូហ្គោល គ្រោងចំណាយថវិកាប្រមាណ ៤០៨​លានដុល្លារ លើគម្រោងវិនិយោគរ៉ែមាសនេះ ក្នុងនោះក្រុមហ៊ុនត្រូវបង់ពន្ធជូនរាជរដ្ឋាភិបាលប្រ​មាណ ១០៥លានដុល្លារ​៕

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន