ឯកឧត្តម ឈាង វុន ចែករំលែកពីការជោគជ័យក្នុងវិស័យការទូតរដ្ឋសភាកម្ពុជា ដល់គណៈប្រតិភូខេត្តប៊ិញភៀក ប្រទេសវៀតណាម__ រដ្ឋសភាពិនិត្យ សិក្សាលើសេចក្តីព្រាងគម្រោងថវិការបស់ខ្លួនប្រចំាឆ្នាំ២០១៨__ ខេត្តប៊ិញភៀក ប្រទេសវៀតណាម ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយ ខេត្តស្វាយរៀង និងខេត្តសៀមរាបរបស់កម្ពុជា__ និស្សិតមកពីខេត្តបាត់ដំបងធ្វើទស្សនកិច្ចសិក្សាវិមានរដ្ឋសភា ដើម្បីស្វែងយល់ពីតួនាទី ភារកិច្ច ស្ថាប័នកំពូលនេះ__ ប្រធានគណៈកម្មការសង្គមកិច្ចរដ្ឋសភា ជំរុញអាជ្ញាធរខេត្តឧត្តរមានជ័យ ផ្សព្វផ្សាយពីសុវត្ថិភាពចំណាកស្រុកដល់ពលករ__ មន្រ្តីសភា៥០ប្រទេស រួមទំាងកម្ពុជា ចូលរួមសន្និសីទ ពង្រឹងការងារស្រាវជ្រាវ កិច្ចការបណ្ណាល័យ និងបច្ចេកវិទ្យា នៅប្រទេសប៉ូឡូញ ៕


ទំព័រមុខ » គណៈកម្មការទី៩ » សកម្មភាព » លោកជំទាវ និន សាផុន ដឹកនាំសមាជិកគណៈកម្មការចុះសិក្សាស្វែងយល់ពីការរីកចម្រើន និងបញ្ហាប្រឈមរបស់ខេត្តរតនគិរី
លោកជំទាវ និន សាផុន ដឹកនាំសមាជិកគណៈកម្មការចុះសិក្សាស្វែងយល់ពីការរីកចម្រើន និងបញ្ហាប្រឈមរបស់ខេត្តរតនគិរី
រៀបរៀងដោយ ៖​ NA0989 ​ នៅថ្ងៃទី (2/3/2016 2:50:14 PM )

គណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភា ដឹកនាំដោយ លោកជំទាវ និន សាផុន ប្រធានគណៈកម្មការ រួមដំណើរ​ដោយ ឯកឧត្តម ចាន់ តារា អគ្គនាយកក្រសួងសាធារណការនិង ដឹកជញ្ជួន បានអញ្ជើញ ចុះសិក្សាស្វែងយល់ពីការរីកចម្រើន និងបញ្ហាប្រឈមរបស់ខេត្តរតនគិរី ចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៦ ។ ​

នៅក្នុងកិច្ចប្រជុំនៅឯសាលាខេត្ត លោកជំទាវ និន សាផុន បានមានប្រសាសន៍ជម្រាបជូនអំពីគោលបំណង នៃដំណើរចុះមកកាន់ ខេត្តរតនគិរី នាពេលនេះ គឺដើម្បី សិក្សាស្វែងយល់ពីការអនុវត្តតួនាទីភារកិច្ច របស់អាជ្ញាធរខេត្ត ក៏ដូចជាមន្ទីរជំនាញពាក់ព័ន្ធ នឹងវិស័យទទួលខុសត្រូវរបស់ គណៈកម្មការ ទៅលើស​មិ​ទ្ធ​ផលការងារ ដែលសម្រេចបាន ​និង​​​​បញ្ហាប្រឈមព្រមទាំង ទិសដៅភារកិច្ចដែលត្រូវអនុវត្តន៍បន្ត។ លោកជំទាវប្រធាន បញ្ជាក់ថា គណៈកម្មការក៏ចង់ដឹងពីប្រសិទ្ធភាព នៃការប្រតិបត្តិច្បាប់នានា ដែលរដ្ឋសភាបានអនុម័តនាពេលកន្លងមក នៅក្នុងខេត្តរតនគិរី នេះផងដែរ ជាពិសេសគោលនយោបាយវិមជ្ឈការ និងសហវិមជ្ឈការរបស់ រាជរដ្ឋាភិបាល ថាតើបានប្រព្រឹត្តទៅមានភាពងាយស្រួល ឬជួបឧបសគ្គ អ្វីខ្លះ ។

​ឯកឧត្តម យឹម ផែន អភិបាលរងនៃគណៈអភិបាលខេត្តរតនគិរី​ និង ឯកឧត្តម សន ស៊ុនឡៃ សមាជិកក្រុមប្រឹក្សាខេត្តរតនគិរី បានមានប្រសាសន៍ ជម្រាបជូន គណៈប្រតិភូគណៈកម្មការជំនាញរដ្ឋសភាជ្រាបថា នៅក្នុងឆ្នាំ២០១៥ រដ្ឋបាលថ្នាក់ខេត្ត ​បានបន្តការអនុវត្តន៍កាន់តែស៊ីជម្រៅ លើកម្មវិធីនយោបាយ និងយុទ្ធសាស្រ្ត ចតុកោណដំណាក់កាលទី៣របស់រាជ​​រដ្ឋាភិបាល លើការងារកែទម្រង់វិមជ្ឈការនិងសហវិមជ្ឈការ ដោយអាជ្ញា​ធរ​ ខេត្តខិតខំបន្តយន្តការពង្រឹងរដ្ឋបាលថ្នាក់ក្រោម ជាតិនិងគ្រប់មន្ទីរអង្គភាពនានា។ ទន្ទឹមនឹងនោះ​អាជ្ញាធរដែនដីខេត្ត បានខិតខំ យកចិត្តទុកដាក់ យ៉ាងខ្លាំង លើការងារពង្រឹងស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ និងការរក្សាសុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ ឲ្យកាន់ប្រសើរឡើង តាមរយៈការបង្កើតជាវេទិកា​សាធារណៈនៅតាមភូមិ-ឃុំ និងសាលារៀន ដើម្បីផ្សព្វផ្សាយឱ្យ ប្រជាពលរដ្ឋបានជ្រាបពី ខ្លឹមសារច្បាប់ និងសារាចរណ៍ ណែនាំផ្សេងៗ។ ដោយឡែកលើការងារកសាងហេដ្ឋារចនាសម្ព័ន្ធនានា ដូចជា ប្រព័ន្ធធារាសាស្រ្ត ផ្លូវថ្នល់ សាលារៀន មន្ទីរពេទ្យ វត្តអារាម នៅក្នុងខេត្ត គឺត្រូវបានកសាងស្ថាបនា​ជាបន្តបន្ទាប់ ដើម្បីឆ្លើយតបតាមតម្រូវការរបស់ប្រជាពលរដ្ឋ។​ ឯកឧត្តមបន្តថា អាជ្ញាធរ​​ខេត្ត​ក៏បានខិតខំក្នុងការ តបណ្តាញអគ្គិសនីពីប្រទេសវៀតណាមដើម្បីបំពេញតម្រូវការប្រើប្រាស់ប្រជាពលរដ្ឋក្នុងខេត្ត និងរកទីផ្សារលក់កសិផលជូនប្រជាពលរដ្ឋ ដើម្បីរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រ។

ក្រោយពីស្តាប់នូវរបាយការណ៍របស់ថ្នាក់ដឹកនាំ និងមន្ទីរជំនាញពាក់ព័ន្ធក្នុងខេត្តរួចមក លោកជំទាវ និន សាផុនក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរបស់អាជ្ញាធរខេត្ត ក្នុងការបំពេញតួនាទីភារកិច្ចរបស់ខ្លួនប្រកបដោយការយកចិត្តទុកដាក់ និងការ ទទួលខុសត្រូវខ្ពស់ ដែលជាមូលបទដ៏សំខាន់ ក្នុងការទាក់ទាញការវិនិយោគ និងជម្រុញកំណើនសេដ្ឋកិច្ច ពិសេសខេត្តរតនគិរីជាតំបន់ដែល មានសក្តានុពល លើការអភិវឌ្ឍន៍វិស័យផ្សេងៗ ដូចជា វិស័យកសិកម្ម ឧស្សាហកម្ម និងការដឹកជញ្ជូនជាដើម ដែលទាំងនេះ វាបានរួមចំណែក ក្នុងការកាត់បន្ថយ ភាពក្រីក្ររបស់ប្រជាពលរដ្ឋ ឆ្លើយតបទៅនឹងផលប្រយោជន៍ប្រទេសជាតិ និងស្របតាមកម្មវិធីគោលនយោបាយរបស់ រាជរដ្ឋាភិបាល ក្រោមការដឹកនាំ ដ៏ត្រឹមត្រូវ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ។

ដោយឡែកនៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៦ គណៈប្រតិភូគណៈកម្មការទី៩នៃរដ្ឋសភា អមដំណើរ​ដោយឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានអញ្ជើញចុះពិនិត្យជាក់ស្តែង នៅការដ្ឋានអណ្តូងរ៉ែមាសរបស់ក្រុមហ៊ុន មេស្កូ ហ្គោល Mesco Gold ជាក្រុមហ៊ុនដែលបាន សុំអាជ្ញាប័ណ្ណ ពីរាជរដ្ឋាភិបាល ក្នុងការធ្វើអាជីវកម្មរ៉ែមាស នៅភូមិពាក់ ឃុំយ៉ាទុង ស្រុកអូរយ៉ាដាវ  ខេត្តរតនគីរី៕

អត្ថបទនិងរូបភាពពីនាយកដ្ឋានព័ត៌មាន

វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរសព័្ទ ​លេខ: (855-23) 213 535, 220 628 ទូរសារ: (855-23)220 629
សារអេឡិចត្រូនិច: sg@national-assembly.org.kh, sg@nac.org.kh
គេហទំព័រ www.national-assembly.org.kh, www.nac.org.kh