ទំព័រមុខ » គណៈកម្មការទី៩ » សកម្មភាព » លោកជំទាវ និន សាផុន ដឹកនាំសមាជិកចុះបំពេញបេសកកម្ម នៅខេត្តកំពង់ធំ សៀមរាប និងខេត្តបន្ទាយមានជ័យ
លោកជំទាវ និន សាផុន ដឹកនាំសមាជិកចុះបំពេញបេសកកម្ម នៅខេត្តកំពង់ធំ សៀមរាប និងខេត្តបន្ទាយមានជ័យ
រៀបរៀងដោយ ៖​ NA001 ​ នៅថ្ងៃទី (9/29/2015 4:48:57 PM )

គណៈប្រតិភូ គណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់នៃរដ្ឋសភាដឹកនាំដោយ លោកជំទាវ និន សាផុន ប្រធានគណៈកម្មការ និងសមាជិកសមាជិកាបានអញ្ជើញចុះបំពេញបេសកកម្មការងារ នៅកំពង់ធំ សៀមរាប និងខេត្តបន្ទាយមានជ័យ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៥។

នៅក្នុងដំណើរបំពេញបេសកកម្មនេះ គណៈប្រតិភូបានជួប និងគ្រោងជួបពិ​​​​ភាក្សាការងារ ជាមួយថ្នាក់ដឹកនាំខេត្ត ស្ថាប័នមន្ទីរជំនាញនានា ជុំវិញខេត្ត ដែលទាក់ទង វិស័យទទួលខុសត្រូវ របស់គណៈកម្មការ។ ក្នុងនោះគណៈប្រតិភូ គណៈកម្មការ សាធារណការ ដឹកជញ្ជូន របស់រដ្ឋសភា ក៏បានចុះទៅ ពិនិត្យដល់កន្លែងត្រួតពិនិត្យបច្ចេកទេសយានយន្ត នៅតាមខេត្ត ដែលគណៈប្រតិភូបានអញ្ជើញដល់ផងដែរ៕

វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរសព័្ទ ​លេខ: (855-23) 213 535, 220 628 ទូរសារ: (855-23)220 629
សារអេឡិចត្រូនិច: sg@national-assembly.org.kh, sg@nac.org.kh
គេហទំព័រ www.national-assembly.org.kh, www.nac.org.kh