ទំព័រមុខ » គណៈកម្មការទី១០ » សកម្មភាព » រដ្ឋមន្ត្រីក្រសួងសុខាភិបាលមកឆ្លើយបំភ្លឺជូនគណៈកម្មការប្រឆាំងអំពើពុករលួយរដ្ឋសភា
រដ្ឋមន្ត្រីក្រសួងសុខាភិបាលមកឆ្លើយបំភ្លឺជូនគណៈកម្មការប្រឆាំងអំពើពុករលួយរដ្ឋសភា
រៀបរៀងដោយ ៖​ NA001 ​ នៅថ្ងៃទី (6/8/2015 10:46:32 AM )

ឆ្លើយតបតាមការអញ្ជើញរបស់គណៈកម្មការអង្កេត បោសសំអាត និងប្រឆាំងអំពើពុករលួយ នៃ រដ្ឋសភា ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្តី ក្រសួង សុខាភិបាល និង សហការីបានមកឆ្លើយបំភ្លឺបញ្ហាមួយ ចំនួនជូនគណៈកម្មការអង្កេត បោសសំអាត និងប្រឆាំងអំពើពុករលួយ នៃរដ្ឋសភា នឹងមាន ការចូលរួមពីឯកឧត្តម លោកជំទាវ ជាសមាជិកសមាជិការគណៈ កម្មការជំនាញនានានៃរដ្ឋសភា នាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៥ នៅវិមានរដ្ឋសភា ។

ឯកឧត្តម ហូរ វ៉ាន់ ប្រធានគណៈកម្មការអង្កេត បោសសំអាត និងប្រឆាំងអំពើពុករលួយ នៃ រដ្ឋសភា បានមានប្រសាសន៏ថា នាពេលកន្លងមក គណៈកម្មការបានទទួលព័ត៍មាន និងពាក្យបណ្តឹងមួយ ចំនួនពាក់ព័ន្ធ នឹងក្រសួងសុខាភិបាលជុំវិញករណីមួយ ចំនួនរួមមាន៖

១-ការរកឃើញថាមានបាត់បង់ថវិការជំនួយរបស់អង្គការមូលនិធិសកល ក្នុងមជ្ឈមណ្ឌលជាតិ ប្រយុទ្ធនិងជំងឺគ្រុនចាញ់ប៉ារ៉ាស៊ីតសាស្ត្រ និង បាណកសាស្ត្រ

២- ការគ្រប់គ្រងលើតម្លៃនិងគុណភាពឳសថ

៣-ការដោះដូរទីតាំងមន្ទីរពេទ្យមួយចំនួនក្នុងរាជធានីភ្នំពេញ

៤-ការគ្រប់គ្រងគ្រឿងឧបភោគបរិភោគដែលធ្វើអោយប៉ះពាល់ដល់ សុខភាពសាធារណៈ និង

៥-ការគ្រប់គ្រងឳសថស្ថាន និង គ្លីនិកឯកជន

ដូចនេះហើយ ទើបគណៈកម្មការបានអញ្ជើញឯកឧត្តមរដ្ឋមន្ត្រីតំណាងក្រសួងសុខាភិបាលមក ឆ្លើយបំភ្លឺជុំវិញករណីនេះ ជូនរដ្ឋសភា។ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានធ្វើការ បដិសេធគ្រប់ការចោទប្រកាន់ទាំងអស់នោះ និងបានបកស្រាយបំភ្លឺ មួយចំណុចម្តងៗ ជូនគណៈកម្មការ ជ្រាប៕
                                                                                                                                   អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន

វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរសព័្ទ ​លេខ: (855-23) 213 535, 220 628 ទូរសារ: (855-23)220 629
សារអេឡិចត្រូនិច: sg@national-assembly.org.kh, sg@nac.org.kh
គេហទំព័រ www.national-assembly.org.kh, www.nac.org.kh