ថ្ងៃ សៅរ៌ ទី 29 ខែ មេសា ឆ្នាំ​ 2017


ទំព័រមុខ » សាវតារដ្ឋសភា » សាវតារដ្ឋសភា
សាវតារដ្ឋសភា
រៀបរៀងដោយ ៖​ NA001 ​ នៅថ្ងៃទី (3/25/2013 5:21:02 PM )

សាវតា

I-សេចក្តីផ្តើមៈ

   ប្រទេសកម្ពុជា ជាព្រះរាជាណាចក្រ ដែលព្រះមហាក្សត្រទ្រង់ប្រតិបត្តិតាមរដ្ឋធម្មនុញ្ញ និងតាមលទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស ជារដ្ឋឯករាជ្យ អធិបតេយ្យ សន្តិភាព អព្យាក្រឹត អចិន្ត្រៃយ៍ និងមិនចូលបក្សសម្ព័ន្ធ មានទីតាំងស្ថិតនៅក្នុង ភូមិភាគអាស៊ី-អាគ្នេយ៍ មានផ្ទៃក្រឡា ១៨១.០៣៥ គីឡូម៉ែត្រការ៉េ មានភ្នំពេញជារាជធានី និងមាន រាជធានី-ខេត្ត៖ ២៥ ក្រុង-ស្រុក-ខណ្ឌ៖ ១៩៧ ឃុំ-សង្កាត់៖ ១.៦៣៣ ភូមិ៖ ១៤.១៣៩ មានប្រជាពលរដ្ឋ ១៤ លាននាក់ ។

-ភាសា និងអក្សរដែល ប្រើជាផ្លូវការ គឺភាសា និងអក្សរខ្មែរ ហើយព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ ។

-អំណាចទាំងអស់ជារបស់ប្រជាពលរដ្ឋ ហើយអំណាចបែងចែកដាច់ពីគ្នា​ រវាងអំណាចនីតិប្បញ្ញត្តិ អំណាចនីតិប្រតិបត្តិ និងអំណាច តុលាការ ។

ព្រះមហាក្សត្រ ព្រះបាទសម្តេចព្រះបរមនាថ​ នរោត្តម សីហមុនី
ប្រធានព្រឹទ្ធសភានីតិកាលទី​ ៣ សម្តេច ជា ស៊ីម
ប្រធានរដ្ឋសភានីតិកាលទី ៥ សម្តេច ហេង សំរិន​
នាយករដ្ឋមន្ត្រី នីតិកាលទី ៥ នៃរដ្ឋសភា សម្តេច ហ៊ុន សែន​​

II-ប្រវត្តិរបស់រដ្ឋសភាៈ

    ព្រះរាជាណាចក្រម្ពុជាត្រូវបានអាណានិគមនិយមបារាំងត្រួតត្រាពីឆ្នាំ១៨៦៣ ដល់ ឆ្នាំ១៩៥៣ ។ ក្នុងរជ្ជកាលព្រះបាទ ស៊ីសុវត្ថិ មានព្រះរាជ-បញ្ញត្តិមួយ ចុះថ្ងៃទី ១៨ ខែ មីនា ឆ្នាំ ១៩១៣ សម្រេចបង្កើតសភាពិគ្រោះយោបល់ដែលមាន សមាជិក ៣៩ រូប តំណាងឱ្យ ១០ ខេត្ត-ក្រុង ។ នេះជាសញ្ញាដំបូង នៃការកកើតសភា ។

-ថ្ងៃទី១០ ខែមេសា ឆ្នាំ ១៩៤០ សភាពិគ្រោះយោបល់បានកែប្រែទៅជាសភាតំណាងប្រជាជនកម្ពុជា ក្រោមរជ្ជកាលព្រះបាទ ស៊ីសុវត្ថិ មុនីវង្ស ។

-ថ្ងៃទី ២៩ ខែ មីនា ឆ្នាំ ១៩៤៥ ការបង្កើតសភាពិគ្រោះយោបល់ ដែលមានសមាជិក ៣៣ រូប តំណាងឱ្យ ១៤ ខេត្ត-ក្រុង ។

-ខែ វិច្ឆិកា ឆ្នាំ ១៩៤៥ ការបង្កើតគណៈកម្មការបារាំង-ខ្មែរមួយ ដើម្បីរៀបរៀងសេចក្តីព្រាង រដ្ឋធម្មនុញ្ញដំបូង ។

-ឆ្នាំ ១៩៤៦ មានព្រះរាជក្រម ៤ សម្រេចផ្តល់សេរីភាពសារព័ត៌មាន សេរីភាពបង្កើតសមាគម សេរីភាពបង្កើត គណបក្សនយោបាយ និងឱ្យប្រើ ច្បាប់បោះឆ្នោតសាកលជ្រើសតាំងរដ្ឋសភាបណ្តោះអាសន្ន (សភាធម្មនុញ) ។

-ថ្ងៃទី ០១ ខែ កញ្ញា ឆ្នាំ ១៩៤៦ ការបោះឆ្នោតសាកលលើកដំបូងនៅកម្ពុជាជ្រើសតាំង សមាជិកសភាធម្មនុញ្ញ ៦៧ រូប មានបេសកកម្មតាក់តែង រដ្ឋធម្មនុញ្ញទី ១ នៃព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានប្រកាសឱ្យប្រើនៅថ្ងៃទី ៦ ខែ ឧសភា ឆ្នាំ ១៩៤៧ ។

ខាងក្រោមនេះ គឺជាតារាងស្តីពីប្រវត្តិរបស់រដ្ឋសភាកម្ពុជា ពីការកកើតមកដល់បច្ចុប្បន្ន ៖

ល.រ

        រដ្ឋសភា រយៈកាល

ចំនួនគណបក្ស

ចំនួនអាសនៈ

កាលបរិច្ឆេទបោះឆ្នោត

សភាធម្មនុញ្ញ ១៩៤៦-១៩៤៧

ពហុបក្ស

៦៧

០១-០៩-១៩៤៦

រដ្ឋសភា ១៩៤៧-១៩៥១

ពហុបក្ស

៧៥

២១-១២-១៩៤៧

រដ្ឋសភា ១៩៥១-១៩៥៣

ពហុបក្ស

៧៨

០៩-០៩-១៩៥១

រដ្ឋសភា ១៩៥៥-១៩៥៨

បក្សតែមួយ

៩១

១១-០៩-១៩៥៥

រដ្ឋសភា ១៩៥៨-១៩៦២ (១ )

បក្សតែមួយ

៦១

២៣-០៩-១៩៥៨

រដ្ឋសភា ១៩៦២-១៩៦៦

បក្សតែមួយ

៧៧

១០-០៦- ១៩៦២

រដ្ឋសភា ១៩៦៦-១៩៧២

បក្សតែមួយ

៨២

១១-០៩-១៩៦៦

សភាជាតិ សាធារណរដ្ឋខ្មែរ១៩៧២-១៩៧៥

បក្សតែមួយ

១២៦

០៣-០៩-១៩៧២

០៩

សភាតំណាងប្រជាជនកម្ពុជាប្រជាធិបតេយ្យ (២ )

បក្សតែមួយ

២៥០

២០-០៣-១៩៧៦

១០

សភាសាធារណរដ្ឋប្រជាមានិតកម្ពុជា ១៩៨១-១៩៩៣

បក្សតែមួយ

១១៧

០១-០៥-១៩៨១

១១

សភាធម្មនុញ្ញ ១៩៩៣

ពហុបក្ស

១២០

២៣ . ២៨-០៥-១៩៩៣

១២

រដ្ឋសភានីតិកាលទី ១ ១៩៩៣-១៩៩៨

ពហុបក្ស

១២០

២៣ . ២៨-០៥-១៩៩៣

១៣

រដ្ឋសភានីតិកាលទី ២ ១៩៩៨-២០០៣

ពហុបក្ស

១២២

២៦-០៧-១៩៩៨

១៤

រដ្ឋសភានីតិកាលទី ៣ ២០០៣-២០០៨

ពហុបក្ស

១២៣

២៧-០៧-២០០៣

១៥

រដ្ឋសភានីតិកាលទី ៤ ២០០៨-២០១៣

ពហុបក្ស

១២៣

២៧-០៧-២០០៨

១៦

រដ្ឋសភានីតិកាលទី ៥ ២០១៣ ដល់បច្ចុប្បន្ន

ពហុបក្ស

១២៣

២៨-០៧-២០១៣

កំណត់សំគាល់

()ជាលើកដំបូងដែលស្ត្រីខ្មែរមានសិទ្ធិសេរីភាព ទៅបោះឆ្នោត និងឈរឈ្មោះឱ្យគេបោះឆ្នោត ។
() ជាសម័យកម្ពុជាប្រជាធិបតេយ្យ លទ្ធផលស្រាវជ្រាវរកឃើញត្រឹមសមាសភាព គណៈកម្មាធិការ អចិន្ត្រៃយ៍ ប៉ុណ្ណោះ ។

 III-រដ្ឋសភាបច្ចុប្បន្នៈ

រដ្ឋសភានីតិកាលទី៥ កើតចេញពីការបោះឆ្នោតសកល កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ តាមប្រព័ន្ធសមាមាត្រ មាន២៤​មណ្ឌល រាជធានី-ខេត្ត មានគណបក្សនយោបាយចំនួន៨ចូលរួម។ ប្រជាពលរដ្ឋបានចុះឈ្មោះបោះឆ្នោតចំនួន ៩.៦៧៥.៤៥៣នាក់ ប្រជាជនបានទៅ​បោះឆ្នោតចំនួន ៦.៧៣៥.២៤៤នាក់ ស្មើនឹង ៦៩,៦១%។ អាសនៈដែលទទួលបាន: គណបក្សប្រជាជនកម្ពុជា ៦៨ អាសនៈ ស្មើនឹង៥៥,២៨% គណបក្សសង្គ្រោះជាតិ ៥៥ អាសនៈ ស្មើនឹង៤៤,៧១%។ តំណាងរាស្រ្តសរុបចំនួន១២៣រូប ក្នុងនោះ​តំណាងរាស្ត្រស្ត្រី២៥រូប ស្មើនឹង ២០,៣២% តំណាងរាស្រ្តជនជាតិភាគតិចចំនួន ២រូប ក្រុមស្រ្តីសមាជិករដ្ឋសភាត្រូវបានបង្កើត។

រដ្ឋសភានីតិកាលទី៥ បានបើកសម័យប្រជុំដំបូងក្រោមព្រះរាជាធិបតីភាព ដ៏ខ្ពង់ខ្ពស់របស់ព្រះករុណា ព្រះបាទសម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃច័ន្ទ ទី២៣ ខែកញ្ញា ឆ្នាំ២០១៣។ តំណាងរាស្រ្ត​បានធ្វើសច្ចាប្រណិធាន នៅព្រះបរម រាជវាំង មុនចូលកាន់តំណែងនៅរសៀលថ្ងៃដដែល។

រដ្ឋសភាបានប្រជុំក្រោមអធិបតីភាព សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ព្រឹទ្ធសមាជិករដ្ឋសភា ​ ដើម្បីបោះឆ្នោតជ្រើសតាំង​ប្រធាន អនុប្រធាន រដ្ឋសភា ប្រធាន អនុប្រធានគណៈកម្មការជំនាញ និងផ្តល់សេចក្តីទុកចិត្តរាជរដ្ឋាភិបាល នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣។

វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរសព័្ទ ​លេខ: (855-23) 213 535, 220 628 ទូរសារ: (855-23)220 629
សារអេឡិចត្រូនិច: sg@national-assembly.org.kh, sg@nac.org.kh
គេហទំព័រ www.national-assembly.org.kh, www.nac.org.kh