Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » គណៈកម្មការទី១០ នៃរដ្ឋសភា ប្រជុំពិនិត្យ សិក្សា និងរៀបចំសេចក្តីព្រាងសេចក្តីសម្រេចស្តីពី តួនាទី និងភារកិច្ចរបស់គណៈកម្មការ
គណៈកម្មការទី១០ នៃរដ្ឋសភា ប្រជុំពិនិត្យ សិក្សា និងរៀបចំសេចក្តីព្រាងសេចក្តីសម្រេចស្តីពី តួនាទី និងភារកិច្ចរបស់គណៈកម្មការ
Prepaired By: NA0989 ​ Date: (11/12/2025 7:24:53 PM )

ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន ប្រធានគណៈកម្មការ អង្កេត បោសសំអាត និងប្រឆាំងអំពើពុករលួយ (គណៈកម្មការទី១០) នៃរដ្ឋសភា នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ ដើម្បីពិនិត្យ សិក្សា និងរៀបចំសេចក្តីព្រាងសេចក្តីសម្រេចស្តីពី តួនាទី និងភារកិច្ចរបស់គណៈកម្មការ  នៅវិមានរដ្ឋសភា ។ 

កិច្ចប្រជុំបានធ្វើការពិភាក្សាផ្លាស់ប្ដូរយោបល់ និងបានកែសម្រួលនូវខ្លឹមសារ និងពាក្យពេចន៍មួយចំនួនលើសេចក្តីព្រាងសេចក្តីសម្រេច ដើម្បីឲ្យស្របតាមបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា និងសេចក្តីសម្រេចរបស់រដ្ឋសភាជាធរមាន មុនដាក់ជូនគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា៕