ឯកឧត្តម កែប ជុតិមា ប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែន (គណៈកម្មការទី៤)នៃរដ្ឋសភាបានអញ្ជើញដឹកនាំ កិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ ដើម្បីពិនិត្យលើតួនាទី ភារកិច្ចទទួលខុសត្រូវរបស់គណៈកម្មការ។
របៀបវារៈដែលលើកយកមកពិភាក្សា រួមមាន៖
១. ពិនិត្យសិក្សា និងរៀបចំសេចក្តីព្រាងសេចក្តី សម្រេចស្តីពីតួនាទី ភារកិច្ចរបស់គណៈកម្មការ មហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និង កិច្ចការព្រំដែន នៃរដ្ឋសភា។
២. ត្រៀមចុះបំពេញបេសកកម្ម នៅខេត្តបន្ទាយ មានជ័យនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ខាង មុខនេះ។
៣. ការងារផ្សេងៗ។
កិច្ចប្រជុំផ្ទៃក្នុងខាងលើ បានប្រព្រឹត្តិទៅនាព្រឹកថ្ងៃ ទី ១១ខែវិច្ឆិកាឆ្នាំ២០២៥នៅបន្ទប់ប្រជុំគណៈកម្មការ ទី៤ នៃវិមានរដ្ឋសភា ដែលមានការអញ្ជើញចូលរួម ពីសំណាក់ឯកឧត្តមអនុប្រធាន លោជំទាវលេខា ធិការ ជាសមាជិកគណៈកម្មការ ទីប្រឹក្សាច្បាប់ និង មន្រ្តីជំនួយការគណៈកម្មការផងដែរ ៕












