នារសៀលថ្ងែទី១ ខែវិច្ឆិការ ឆ្នាំ២០២៤ លោកជំទាវ ខេង សំវាដា តំណាងរាស្រ្ដមណ្ឌលខេត្តកំពង់ស្ពឺ និងជាអនុប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា បានអញ្ជើញចុះជួបសំណេះសំណាល ដើម្បីជាការលើកទឹកចិត្តដល់ក្រុមកីឡាករអុំទូក និងនាំយកគ្រឿងឧបភោគបរិភោគ និងភេសជ្ជៈ ប៉ូវកម្លាំងមកចែកជូនក្រុមកីឡាករអុំទូក មកពីស្រុកសំរោងទង និងចំណុះទូកនារីមកពីស្រុកថ្ពង ដើម្បីធ្វើការប្រកួតប្រជែងយកជ័យលាភីថ្នាក់ខេត្ត ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២ ទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ដោយមានទូកសរុបចំនួន៣៧ទូក និងកីឡាករ កីឡាការិនីចំនួន៤២៣នាក់ ដោយក្នុងម្នាក់ៗទទួលបានត្រីខ៥កំប៉ុង មី៥កញ្ចប់ សាច់ក្រកកន្លះគីឡូ ភេសជ្ជៈប៉ូវកំលាំង៥កំប៉ុង ប្រេងកូឡា១ប្រអប់ និងក្រម៉ា១។