ឯកឧត្តមបណ្ឌិត ឈាង វណ្ណារិទ្ធ ជំរុញឱ្យមន្ត្រីត្រូវពង្រឹងសមត្ថភាព ចរិតលក្ខណៈ សុចរិតភាព និងសីលធម៌ ដើម្បីគាំទ្រដល់ការផ្លាស់ប្តូរទៅជាសភាឌីជីថល __ ការបកស្រាយពាក់ព័ន្ធបង្គោលព្រំដែនលេខ២៧៥ ជាមួយ ឯកឧត្តម ស៊ូ ភិរិន្ទ តំណាងរាស្ត្រ និងជាអតីតអភិបាលខេត្តតាកែវ __ កិច្ចសម្ភាសន៍ពិសេស ជាមួយ ឯកឧត្តម សោម ចិន អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពត និងជាអតីតអភិបាលខេត្តកំពត __ ព័ត៌មានវីដេអ ក្នុងរយៈពេលមួយឆ្នាំមកនេះ រដ្ឋសភាផ្តោតលើការកសាងនីតិរដ្ឋ រក្សាសុខសន្តិភាព ធានាការអភិវឌ្ឍ ផ្សាភ្ជាប់ជាមួយសុខទុក្ខពលរដ្ឋ និងការលើកកម្ពស់កិត្យានុភាពកម្ពុជាលើឆាកអន្តរជាតិ __ សម្តេចប្រធានរដ្ឋសភា គ្រោងនឹងបំពេញទស្សនកិច្ចទៅកាន់ប្រទេសចិន នាចុងខែកញ្ញានេះ ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងសភាប្រទេសទាំងពីរឱ្យកាន់តែសកម្ម ស៊ីជម្រៅ __ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ចាត់តំណាងនាំយកបច្ច័យចូលរួមបុណ្យសពឪពុកបង្កើត ឯកឧត្តមបណ្ឌិត ឆេង គីមឡុង __ ឯកឧត្តម សោម ចិន អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពត និងជាអតីតអភិបាលខេត្តកំពត បានរៀបរាប់ទាំងហូរទឹកភ្នែក ពីដំណើរការចូលរួមជាមួយ សម្តេចតេជោ ហ៊ុន សែន វីរៈបុរសកម្ពុជាលើកិច្ចការងារព្រំដែន __ អគ្គលេខាធិការដ្ឋានរដ្ឋសភាបើកវគ្គបណ្តុះបណ្តាលស្តីពី សវនកម្មលើសមិទ្ធកម្ម និងសវនកម្មលើប្រព័ន្ធព័ត៌មានវិទ្យា __ សារលិខិតរំលែកមរណទុក្ខ ជូនចំពោះ ឯកឧត្តមបណ្ឌិត ឆេង គីមឡុង និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ __ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូសមាគមអន្តរជាតិនៃសមាជិកសភាដើម្បីសន្តិភាព និងមូលនិធិ Washington ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកឧត្តម សួស យ៉ារ៉ា ជួបពិភាក្សាការងារជាមួយនឹង លោក Sandar Umar Alam តំណាងអង្គការយូណេស្កូប្រចាំកម្ពុជា
ឯកឧត្តម សួស យ៉ារ៉ា ជួបពិភាក្សាការងារជាមួយនឹង លោក Sandar Umar Alam តំណាងអង្គការយូណេស្កូប្រចាំកម្ពុជា
Prepaired By: NA002 ​ Date: (9/3/2024 8:20:27 PM )
នារសៀលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃរដ្ឋសភា​ បានជួបពិភាក្សាការងារជាមួយនឹង លោក Sandar Umar Alam តំណាងអង្គការយូណេស្កូប្រចាំកម្ពុជា ដោយបានការចូលរួមពី ឯកឧត្តម ប៉ាន សូរស័កិ្ត និងឯកឧត្តម ទី សុគន្ធ និងក្រុមការងារអនុគណៈកម្មការប្រតិបត្តិនៃគណៈកម្មការដឹកនាំ​ និងរៀបចំសម័យប្រជុំពេញអង្គនៃសភាអន្តរជាតិដើម្បីភាពអត់ឱន​ និងសន្តិភាព (IPTP) លើកទី១១ ដោយបានពិភាក្សាអំពីការអញ្ជើញតំណាងអង្គការយូណេស្កូចូលរួមជាវាគ្មិននៅក្នុងសម័យប្រជុំពេញអង្គ IPTP លើកទី១១ ដែលសភាកម្ពុជា ធ្វើជាម្ចា​ស់ផ្ទះនៅខែវិច្ឆិកា ឆ្នាំ២០២៤ខាងមុខនេះ និងគំនិតផ្តួចផ្តើមអំពីសន្តិភាព ដែលកម្ពុជាអាចចែករំលែកបទពិសោធជាក់ស្តែងក្នុងការកសាង​ និងថែរក្សាសន្តិភាពទៅកាន់ពិភពលោក។
 
ឯកឧត្តម សួស យ៉ារ៉ា ក៏បានជម្រាបជូនអំពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋសភាកម្ពុជា ក្នុងការលើកកម្ពស់តួនាទីរបស់យុវជនតាមរយៈការបង្កើតក្រុមសភាវ័យក្មេងជាយន្តការអចិន្ត្រៃយ៍មួយ ដែលអាចសហការជាមួយនឹងអង្គការយូណេស្កូ ក្នុងការលើកគម្រោងសហប្រតិបត្តិការជាក់ស្តែង អំពីតួនាទីយុវជននៅក្នុងដំណើរឈានចូលក្នុងបរិបទថ្មីនៃសង្គមឌីជីថល។

ភាគីទាំងពីរក៏បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការផ្នែកនីតិប្បញ្ញត្តិ ការចែករំលែកបទពិសោធអំពីការកសាងច្បាប់​ និងការអនុវត្តច្បាប់នានា ជាពិសេសការអប់រំ វិទ្យាសាស្ត្រ វប្បធម៌ និងការអភិវឌ្ឍដោយចីរភាព ដែលអង្គការយូណេស្កូកំពុងតែធ្វើការជំរុញរបៀបវារៈនេះផងដែរ ហើយក្រុមប្រឹក្សាវប្បធម៌អាស៊ី (ACC) ដែលជាដៃគូសហប្រតិបត្តិការជាមួយនឹងអង្គការយូណេស្កូ ក៏អាចចូលរួមក្នុងសហប្រតិបត្តិការជាមួយដៃគូពាក់ព័ន្ធ ក្នុងការលើកកម្ពស់វប្បធម៌សន្តិភាព ផងដែរ​ ៕