រដ្ឋសភាកម្ពុជា​ នឹងបន្តសម្របសម្រួលពង្រឹងកិច្ចសហប្រតិបត្តិការក្នុងស្មារតីនៃវិបុលភាព និងការប្រើប្រាស់ទឹកប្រកបដោយចីរភាព__ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលា​ ស្តីពីចក្ខុវិស័យទឹក៖​ ទស្សនវិស័យពីកម្ពុជា__ សេចក្តីជូនដំណឹង​ អគ្គលេខាធិការដ្ឋានរដ្ឋសភា__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ពិធីប្រគល់-ទទួលអំណោយសម្ភារៈការិយាល័យពីរដ្ឋសភាវៀតណាមជូនរដ្ឋសភាកម្ពុជា
ពិធីប្រគល់-ទទួលអំណោយសម្ភារៈការិយាល័យពីរដ្ឋសភាវៀតណាមជូនរដ្ឋសភាកម្ពុជា
រៀបរៀងដោយ ៖​ NARA1472 ​ នៅថ្ងៃទី (5/15/2023 7:32:04 PM )

ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់-ទទួលអំណោយជាសម្ភារៈការិយាល័យពី រដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ជូនដល់ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈ ឯកឧត្តម ង្វៀន ហ៊ុយតាំង (Nguyen Huy Tang) ឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ នៅវិមាន រដ្ឋសភា។

តាងនាមអគ្គលេខាធិការដ្ឋានរដ្ឋសភាកម្ពុជា ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះឯកឧត្ដមឯកអគ្គរដ្ឋទូត នៃប្រទេសវៀតណាម ដែលបានអញ្ជើញមកចូលរួមក្នុងពិធីប្រគល់-ទទួល អំណោយសម្ភារៈការិយាល័យ ដែលមានតម្លៃ ១០ម៉ឺនដុល្លារ ដែលបានតាំងបង្ហាញនៅចំពោះមុខនេះ។

ឯកឧត្តម ឡេង ប៉េងឡុង បានគូសបញ្ជាក់ថា អំណោយនេះជាទឹកចិត្ត មិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ រវាងរដ្ឋសភា វៀតណាម ចំពោះរដ្ឋសភាកម្ពុជា។ មិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការនេះ នឹងរួមចំណែកដល់ទំនាក់ទំនងល្អ ជាបងប្អូន ជាអ្នកជិតខាងល្អ ដែលបានរួមសុខ រួមទុក្ខ ជាមួយគ្នា តាំងតែពីជិតមួយសតវត្សរ៍មកហើយ ហើយដែលប្រជាជាតិ និងប្រជាជន នៃ ប្រទេសទាំងពីរ បានចាត់ទុកទៅហើយថាជាទ្រព្យសម្បត្តិដ៏ពិសិដ្ឋ ដែលត្រូវរួមគ្នាថែរក្សា ការពារជារៀងរហូតតទៅ។

ឯកឧត្តម ង្វៀន ហ៊ុយតាំង ឯកអគ្គរដ្ឋទូតវៀតណាម បានថ្លែងក្នុងពិធីនេះថា តាមរយៈការប្រគល់ជូន នូវសម្ភារៈការិយាល័យរបស់ រដ្ឋសភាវៀតណាម ជូនចំពោះរដ្ឋសភាកម្ពុជានេះ ឯកឧត្តមសូមវាយតម្លៃខ្ពស់ពីទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងសភា នៃប្រទេសទាំងពីរ។ ជាពិសេសក្នុងការផ្លាស់ប្ដូរប្រតិភូទៅវិញទៅមក ក្នុងការចែករំលែកព័ត៌មាន បទពិសោធន៍ ក្នុងវិស័យនីតិប្បញ្ញត្តិ ទាំងទ្វេភាគី និងពហុភាគី។

ឯកអគ្គរដ្ឋទូតវៀតណាម បានអបអរសាទរចំពោះចំណងទាក់ទងដ៏ល្អ រវាងរដ្ឋសភាវៀតណាម និងកម្ពុជា នៅក្នុងការគាំទ្រគ្នាទៅវិញ- ទៅមក ជួយឧបត្ថម្ភគ្នាទាំងសម្ភារៈ បរិក្ខារ មធ្យោបាយផ្សេងៗ សម្រាប់បម្រើការងារវិស័យរដ្ឋសភាទាំងពីរ។ ឯកឧត្តម ង្វៀន ហ៊ុយតាំង បានអោយដឹងទៀតថា រដ្ឋសភាវៀតណាមនឹងបន្តជួយបំពេញបន្ថែមនូវសម្ភារៈការិយាល័យ សម្រាប់បម្រើការងាររបស់អគ្គលេខាធិកា- រដ្ឋានរដ្ឋសភាកម្ពុជា ដែលជាសេនាធិការរបស់រដ្ឋសភាកម្ពុជា។

ឯកឧត្តមសង្ឃឹមថា សម្ភារៈការិយាល័យទាំងអស់ដែលបានផ្ដល់ជូននៅពេលនេះ នឹងរួមចំណែកធ្វើឱ្យប្រសិទ្ធភាព សមត្ថភាពការងារ របស់រដ្ឋសភាកម្ពុជាកាន់តែល្អប្រសើរឡើងបន្ថែមទៀត។

ឯកឧត្តម ង្វៀន ហ៊ុយតាំង ឯកអគ្គរដ្ឋទូតវៀតណាម សូមប្រសិទ្ធពរឱ្យចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាង- វៀតណាម-កម្ពុជា ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែរីកចម្រើនបន្ថែមទៀត។

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន