ឯកឧត្តម សួស យ៉ារ៉ា និងគណៈប្រតិភូសភា នៃសាធារណៈរដ្ឋកូរ៉េ អញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ__ ពិធីបុណ្យចម្រើនជន្មាយុជូន សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា__ សេចក្តីជូនដំណឹង រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តសម័យប្រជុំរដ្ឋសភាលើកទី៩ នីតិកាលទី៦ នៅថ្ងៃអង្គារ ទី៣០ ខែឧសភា ឆ្នាំ២០២៣__ រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងក្រមបរិស្ថាន និងធនធានធម្មជាតិ នៅថ្ងៃ៣០ឧសភា និងបានទទួលយក សេចក្តីព្រាងច្បាប់ពីរទៀតមកពិនិត្យសិក្សា__ គណ:កម្មការរដ្ឋសភា និងក្រសួងបរិស្ថានជួបប្រជុំពិភាក្សាលើសេចក្តីព្រាងក្រមបរិស្ថាន និងធនធានធម្មជាតិ__ អន្តរគណៈកម្មការរដ្ឋសភា និងតំណាងរាជរដ្ឋាភិបាល ជួបពិភាក្សាគ្នាលើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេវាកម្មអាស៊ាន__ លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា ផ្ញើសាររំលែកមរណទុក្ខ ជូន លោកជំទាវ ហេង ផល្លី និងក្រុមគ្រួសារ__ អន្តរគណៈកម្មការនៃរដ្ឋសភា ជួបប្រជុំគ្នាដើម្បីពិនិត្យសិក្សាសេចក្តីព្រាងក្រមបរិស្ថាន និងធនធានធម្មជាតិ__ ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម Tibor Baloghdi ឯកអគ្គរដ្ឋទូតហុងគ្រី__ ពិធីប្រគល់-ទទួលអំណោយសម្ភារៈការិយាល័យពីរដ្ឋសភាវៀតណាមជូនរដ្ឋសភាកម្ពុជា__ គណៈប្រតិភូរដ្ឋសភាកម្ពុជា បានអញ្ជើញត្រឡប់មកពីចូលរួមកិច្ចប្រជុំទល់មុខគ្នា រវាងថ្នាក់ដឹកនាំអាយប៉ាជាមួយប្រមុខដឹកនាំអាស៊ាន នៅឡាបួនបាចូ-នូសាតេងហ្គារ៉ាទីមួរ នៃប្រទេសឥណ្ឌូនេស៊ី ៕


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » និស្សិតសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ ធ្វើទស្សនកិច្ចសិក្សាស្វែងយល់ពីតួនាទីភារកិច្ចរបស់រដ្ឋសភា
និស្សិតសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ ធ្វើទស្សនកិច្ចសិក្សាស្វែងយល់ពីតួនាទីភារកិច្ចរបស់រដ្ឋសភា
រៀបរៀងដោយ ៖​ NA0989 ​ នៅថ្ងៃទី (5/11/2023 8:52:07 PM )

និស្សិតផ្នែកទេសចរណ៍ និងអប់រំ នៃសាកលវិទ្យាល័យប៊ែលធី អន្តរជាតិចំនួន ១២០នាក់ បានមកធ្វើទស្សនកិច្ចសិក្សាស្វែងយល់ពីតួនាទីភារកិច្ច របស់រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ នៅវិមានរដ្ឋសភា។

ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណ:កម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក នៃរដ្ឋសភា រួមជាមួយឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា និងសហការី បានទទួលស្វាគមន៍ និងធ្វើបទបង្ហាញជូនដល់និស្សិតទាំងអស់ បានយល់ដឹងអំពី ប្រវត្តិរបស់រដ្ឋសភា កម្ពុជាដែលមានការវិវឌ្ឍ ពីដំណាក់កាលមួយទៅដំណាក់កាលមួយ តាំងពីការកកើតរហូតមកដល់បច្ចុប្បន្ន។  

ឯកឧត្ដម ឃុត ចាន់ដារ៉ា ក៏ជម្រាបជូនអំពីតួនាទីភារកិច្ចសំខាន់ទាំងបីរបស់រដ្ឋសភា ដែលមានដូចជា ការងារនីតិកម្ម ការតាមដានការអនុវត្តច្បាប់ និងភាពជាតំណាងរបស់ប្រជាពលរដ្ឋ។  លើសពីនោះទៀត និស្សិតទាំងអស់ក៏បានយល់ដឹងពីតួនាទីរបស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា តួនាទី ភារកិច្ចរបស់គណៈកម្មការជំនាញនៃរដ្ឋសភា ពិសេសការបញ្ជាក់លើការងារនីតិកម្មរបស់រដ្ឋសភា មានតាំងពីការរៀបចំពិនិត្យសិក្សាសេចក្តីព្រាងច្បាប់ សេចក្តីស្នើច្បាប់ ដំណើរការនៃការពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ ឬសេចក្តីស្នើច្បាប់នៅក្នុងសម័យប្រជុំរបស់រដ្ឋសភា ក៏ដូចជាដំណើរការ នៃការបើកសម័យប្រជុំ រដ្ឋសភា និងដំណើរការប្រជាធិបតេយ្យនៅក្នុងរដ្ឋសភាកម្ពុជា ជាដើម។

ជាមួយគ្នានេះ ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា ក៏បានមានប្រសាសន៍ជម្រាបជូន អំពីតួនាទីភារកិច្ចរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភា ដែលជាសេនាធិការរដ្ឋបាលរបស់រដ្ឋសភា ជូនដល់និស្សិតទាំងអស់បានយល់ដឹងផងដែរ។

ឯកឧត្តម លី ណាវុឌ្ឍ សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យប៊ែលធី បានថ្លែងអំណរគុណ និងបង្ហាញនូវចំណាប់អារម្មណ៍ចំពោះដំណើរទស្សនកិច្ចសិក្សា ស្វែងយល់នៅវិមានរដ្ឋសភានាពេលនេះថា គឺជាការលើកទឹកចិត្ត និងពង្រឹងសមត្ថភាពបន្ថែម ដល់និស្សិត ដោយសារតែរដ្ឋសភាគឺជាស្ថាប័ននីតិប្បញ្ញត្តិ កំពូលមួយដ៏មានសារៈសំខាន់ តំណាងឲ្យឆន្ទៈរបស់ប្រជាពលរដ្ឋ។ ម៉្យាងទៀត ដំណើរទស្សនកិច្ចសិក្សានេះ ក៏ជាឱកាសសម្រាប់និស្សិតទទួលបាន បទពិសោធន៍ល្អៗ និងបានសិក្សាយល់ដឹងបន្ថែមទៀត ពីតួនាទីភារកិច្ចរបស់រដ្ឋសភា ។