ឯកឧត្តម សួស យ៉ារ៉ា និងគណៈប្រតិភូសភា នៃសាធារណៈរដ្ឋកូរ៉េ អញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ__ ពិធីបុណ្យចម្រើនជន្មាយុជូន សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា__ សេចក្តីជូនដំណឹង រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តសម័យប្រជុំរដ្ឋសភាលើកទី៩ នីតិកាលទី៦ នៅថ្ងៃអង្គារ ទី៣០ ខែឧសភា ឆ្នាំ២០២៣__ រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងក្រមបរិស្ថាន និងធនធានធម្មជាតិ នៅថ្ងៃ៣០ឧសភា និងបានទទួលយក សេចក្តីព្រាងច្បាប់ពីរទៀតមកពិនិត្យសិក្សា__ គណ:កម្មការរដ្ឋសភា និងក្រសួងបរិស្ថានជួបប្រជុំពិភាក្សាលើសេចក្តីព្រាងក្រមបរិស្ថាន និងធនធានធម្មជាតិ__ អន្តរគណៈកម្មការរដ្ឋសភា និងតំណាងរាជរដ្ឋាភិបាល ជួបពិភាក្សាគ្នាលើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេវាកម្មអាស៊ាន__ លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា ផ្ញើសាររំលែកមរណទុក្ខ ជូន លោកជំទាវ ហេង ផល្លី និងក្រុមគ្រួសារ__ អន្តរគណៈកម្មការនៃរដ្ឋសភា ជួបប្រជុំគ្នាដើម្បីពិនិត្យសិក្សាសេចក្តីព្រាងក្រមបរិស្ថាន និងធនធានធម្មជាតិ__ ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម Tibor Baloghdi ឯកអគ្គរដ្ឋទូតហុងគ្រី__ ពិធីប្រគល់-ទទួលអំណោយសម្ភារៈការិយាល័យពីរដ្ឋសភាវៀតណាមជូនរដ្ឋសភាកម្ពុជា__ គណៈប្រតិភូរដ្ឋសភាកម្ពុជា បានអញ្ជើញត្រឡប់មកពីចូលរួមកិច្ចប្រជុំទល់មុខគ្នា រវាងថ្នាក់ដឹកនាំអាយប៉ាជាមួយប្រមុខដឹកនាំអាស៊ាន នៅឡាបួនបាចូ-នូសាតេងហ្គារ៉ាទីមួរ នៃប្រទេសឥណ្ឌូនេស៊ី ៕


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » គណៈប្រតិភូសភាកម្ពុជាចូលរួមមហាសន្និបាតលើកទី១៤ នៃវេទិកាសមាជិកសភាអាស៊ី ដើម្បីប្រជាជន និងការអភិវឌ្ឍ (AFPPD) នៅទីក្រុងតូក្យូប្រទេសជប៉ុន
គណៈប្រតិភូសភាកម្ពុជាចូលរួមមហាសន្និបាតលើកទី១៤ នៃវេទិកាសមាជិកសភាអាស៊ី ដើម្បីប្រជាជន និងការអភិវឌ្ឍ (AFPPD) នៅទីក្រុងតូក្យូប្រទេសជប៉ុន
រៀបរៀងដោយ ៖​ NARA1472 ​ នៅថ្ងៃទី (4/24/2023 6:15:55 PM )

គណៈប្រតិភូសភាកម្ពុជា ដឹកនាំដោយ លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការទី៨ នៃរដ្ឋសភា និងជាហិរញ្ញិករបស់សមាគម សមាជិកសភាកម្ពុជាដើម្បីប្រជាជន និងការអភិវឌ្ឍ(CAPPD) បានអញ្ជេីញចូលរួមកិច្ចប្រជុំគណៈប្រតិបត្តិលើកទី៩៤ និងមហាសន្និបាត លើកទី១៤ នៃវេទិកាសមាជិកសភាអាស៊ីដើម្បីប្រជាជន និងការអភិវឌ្ឍ (AFPPD) នាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ នៅរដ្ឋសភា នៃ ប្រទេសជប៉ុន នាទីក្រុងតូក្យូ ប្រទេសជប៉ុន។

កិច្ចពិភាក្សានេះ គឺផ្តោតសំខាន់ទៅលើការកសាងសមត្ថភាព និងជំរុញសកម្មភាពរបស់គណៈកម្មការជាតិប្រជាជន និងការអភិវឌ្ឍ នៅ តាមបណ្តាប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកដែលជាសមាជិករបស់AFPPD ក្រោមកិច្ចផ្តួចផ្តើមឡើងដោយប្រធានAFPPD ដោយមានការ គាំទ្រពីមូលនិធិ Japan Trust Funds និងមូលនិធិអង្គការសហប្រជាជាតិដើម្បីប្រជាជន និងការអភិវឌ្ឍ ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក (UNFPA APRO) ដើម្បីចូលរួមអនុវត្តន៍ការប្តេជ្ញាចិត្តរបស់សន្និសីទអន្តរជាតិស្តីពីប្រជាជន និងការអភិវឌ្ឍ (ICPD25) និងសម្រេចបានគោលដៅ អភិវឌ្ឍដោយចីរភាព (SDGs)។

សូមជម្រាបថា AFPPD មានគណៈកម្មការអចិន្ត្រៃយ៍ចំនួន៣ ដែលជាសសរស្តម្ភគឺ គណៈកម្មការស្តីពីស្រ្តី គណៈកម្មការស្តីពីយុវជន និង គណៈកម្មការស្តីពីមនុស្សចាស់។

ក្នុងនាមជាសមាជិកគណៈប្រតិបត្តិរបស់ AFPPD និងក្នុងនាមលេខាធិការដ្ឋានជាតិ CAPPD លោកជំទាវ ឡោក ខេង បានលើកឡើងពី កិច្ចខិតខំប្រឹងប្រែងរបស់លេខាធិការដ្ឋាន CAPPD ក្នុងការជំរុញសសរស្តម្ភទាំង៣ របស់AFPPD និងស្នើការគាំទ្រឱ្យមានការរៀបចំ សិក្ខាសាលា ដើម្បីលើកកម្ពស់ការយល់ដឹងដល់សមាជិកសភាកម្ពុជា ដែលនឹងជាប់ឆ្នោតនៅនីតិកាលក្រោយ អំពីបញ្ហាប្រជាជន និង ការអភិវឌ្ឍ ព្រមទាំងស្នើឱ្យមានការគាំទ្រលើសកម្មភាពផ្សេងៗទៀតរបស់CAPPD ក្នុងកិច្ចការងារយុវជន មនុស្សចាស់ និងស្រ្តី។

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន