ឯកឧត្តម សួស យ៉ារ៉ា និងគណៈប្រតិភូសភា នៃសាធារណៈរដ្ឋកូរ៉េ អញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ__ ពិធីបុណ្យចម្រើនជន្មាយុជូន សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា__ សេចក្តីជូនដំណឹង រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តសម័យប្រជុំរដ្ឋសភាលើកទី៩ នីតិកាលទី៦ នៅថ្ងៃអង្គារ ទី៣០ ខែឧសភា ឆ្នាំ២០២៣__ រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងក្រមបរិស្ថាន និងធនធានធម្មជាតិ នៅថ្ងៃ៣០ឧសភា និងបានទទួលយក សេចក្តីព្រាងច្បាប់ពីរទៀតមកពិនិត្យសិក្សា__ គណ:កម្មការរដ្ឋសភា និងក្រសួងបរិស្ថានជួបប្រជុំពិភាក្សាលើសេចក្តីព្រាងក្រមបរិស្ថាន និងធនធានធម្មជាតិ__ អន្តរគណៈកម្មការរដ្ឋសភា និងតំណាងរាជរដ្ឋាភិបាល ជួបពិភាក្សាគ្នាលើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេវាកម្មអាស៊ាន__ លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា ផ្ញើសាររំលែកមរណទុក្ខ ជូន លោកជំទាវ ហេង ផល្លី និងក្រុមគ្រួសារ__ អន្តរគណៈកម្មការនៃរដ្ឋសភា ជួបប្រជុំគ្នាដើម្បីពិនិត្យសិក្សាសេចក្តីព្រាងក្រមបរិស្ថាន និងធនធានធម្មជាតិ__ ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម Tibor Baloghdi ឯកអគ្គរដ្ឋទូតហុងគ្រី__ ពិធីប្រគល់-ទទួលអំណោយសម្ភារៈការិយាល័យពីរដ្ឋសភាវៀតណាមជូនរដ្ឋសភាកម្ពុជា__ គណៈប្រតិភូរដ្ឋសភាកម្ពុជា បានអញ្ជើញត្រឡប់មកពីចូលរួមកិច្ចប្រជុំទល់មុខគ្នា រវាងថ្នាក់ដឹកនាំអាយប៉ាជាមួយប្រមុខដឹកនាំអាស៊ាន នៅឡាបួនបាចូ-នូសាតេងហ្គារ៉ាទីមួរ នៃប្រទេសឥណ្ឌូនេស៊ី ៕


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » រដ្ឋសភាប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពី សារពើពន្ធ លទ្ធកម្មសាធារណៈ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មតាមព្រំដែនជាមួយប្រទេសវៀតណាម
រដ្ឋសភាប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពី សារពើពន្ធ លទ្ធកម្មសាធារណៈ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មតាមព្រំដែនជាមួយប្រទេសវៀតណាម
រៀបរៀងដោយ ៖​ NARA1472 ​ នៅថ្ងៃទី (4/18/2023 10:12:05 PM )

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានបន្តដឹកនាំសម័យប្រជុំរដ្ឋសភា លើកទី៩ នីតិកាលទី៦ នៅព្រឹកថ្ងៃពុធ ទី១៩ ខែមេសា ឆ្នាំ២០២៣នេះ នៅវិមានរដ្ឋសភា ដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ចំនួនបី រួមមាន សេចក្តីព្រាងច្បាប់ស្តីពី សារពើពន្ធ សេចក្តីព្រាងច្បាប់ស្តីពី លទ្ធកម្មសាធារណៈ និងសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង ស្តីពីពាណិជ្ជកម្មតាម ព្រំដែន រវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

សេចក្តីព្រាងច្បាប់ទាំងបីខាងលើ សុទ្ធសឹងមានសារៈសំខាន់ នៅក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ លើកកម្ពស់វិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច និងសង្គម ក៏ដូចជាកិច្ចសហប្រតិបត្តិការជាមួយប្រទេសជិតខាងដែលមានព្រំដែនជាប់គ្នា។

សេចក្តីព្រាងច្បាប់ស្តីពីសារពើពន្ធថ្មីនេះ ត្រូវបានរៀបចំឡើងដើម្បីផ្តល់ភាពងាយស្រួលកែលម្អបំពេញចន្លោះខ្វះខាត និងធានាសង្គតិភាព ជាមួយច្បាប់ និងបទដ្ឋានគតិយុត្តនានា ស្របតាមការវិវឌ្ឍ នៃសង្គម សេដ្ឋកិច្ច និងបរិបទថ្មីៗ នៃវិស័យធុរកិច្ច។ សេចក្តីព្រាងច្បាប់នេះ ក៏នឹងចូលរួមជំរុញ និងលើកកម្ពស់វិស័យធុរកិច្ចនៅកម្ពុជា បង្កើនភាពអនុគ្រោះនៃបរិយាកាសវិនិយោគ ពង្រឹងកម្រិតអនុលោមភាពសារ- ពើពន្ធ ធានានូវការប្រកួតប្រជែងដោយស្មើភាពគ្នាជាដើម។ សេចក្តីព្រាងច្បាប់នេះ មាន ២០ជំពូក និង២៥៥មាត្រា។ ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា ជាអ្នករាយការណ៍ជូនអង្គរដ្ឋសភា ពីលទ្ធផល នៃការពិនិត្យ សិក្សាសេចក្តីព្រាងច្បាប់ និង ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងសហការី ជាតំណាងរាជរដ្ឋាភិបាល ជាអ្នកការពារសេចក្តីព្រាងច្បាប់។

ចំពោះសេចក្តីព្រាងច្បាប់ស្តីពីលទ្ធកម្មសាធារណៈវិញ បានកំណត់គោលការណ៍សំខាន់ៗអំពីមុខងារ និងការទទួលខុសត្រូវឱ្យដាច់ពីគ្នា រវាងស្ថាប័នគ្រប់គ្រងលទ្ធកម្ម និងស្ថាប័នអនុវត្តលទ្ធកម្ម ការផ្ទេរសិទ្ធិអំណាច និងការទទួលខុសត្រូវលើកិច្ចលទ្ធកម្ម ជូនស្ថាប័នអនុវត្ត ការពង្រឹង និងកែលម្អយន្តការនៃការទទួល និងដោះស្រាយពាក្យបណ្តឹងតវ៉ាលទ្ធកម្មឱ្យឯករាជ្យ និងការបង្កើតឱ្យមានរបបដាក់ទោស- ទណ្ឌ។ សេចក្តីព្រាងច្បាប់នេះ មាន ១៥ជំពូក និង ៨៧មាត្រា។ ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា ជាអ្នករាយការណ៍ជូនអង្គរដ្ឋសភា ពីលទ្ធផលនៃការពិនិត្យសិក្សាសេចក្តីព្រាងច្បាប់ និង ឯកឧត្តមអគ្គបណ្ឌិត សភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងសហការី ជាតំណាងរាជរដ្ឋាភិបាល ជាអ្នក ការពារសេចក្តីព្រាងច្បាប់។

ចំពោះសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពី ពាណិជ្ជកម្មតាមព្រំដែន រវាងរាជរដ្ឋាភិបាល នៃព្រះរាជាណា- ចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម នឹងចូលរួមចំណែកក្នុងការអនុវត្តនូវយុទ្ធសាស្រ្តក្នុងការបន្តពង្រឹងការ តភ្ជាប់ផ្នែកធុរកិច្ច សំដៅលើកកម្ពស់ការចាប់ដៃគូពាណិជ្ជកម្ម និងការធ្វើពិពិធកម្មទីផ្សារ និងមុខទំនិញនាំចេញតាមរយៈការផ្តល់ឱកាស ការងារ ឱកាសធុរកិច្ច ជំរុញផលិតកម្ម និងអាជីវកម្មគ្រួសារដែលនឹងជួយជំរុញលើកកម្ពស់ និងធ្វើឱ្យប្រសើរឡើងជីវភាពរបស់ប្រជាជន កម្ពុជា ដែលរស់នៅតាមព្រំដែនកម្ពុជា-វៀតណាម។ សេចក្តីព្រាងច្បាប់នេះមាន២មាត្រា។ លោកជំទាវ និន សាផុន ប្រធានគណៈកម្មការ សាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភា ជាអ្នករាយការណ៍ជូនអង្គសភា ពីលទ្ធផលនៃការពិនិត្យសិក្សាសេចក្តីព្រាងច្បាប់ និងឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួង ពាណិជ្ជកម្ម និងសហការី ជាតំណាងរាជរដ្ឋាភិបាល ជាអ្នកការពារសេចក្តីព្រាងច្បាប់ ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន