ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » រដ្ឋសភានឹងប្រជុំជាវិសាមញ្ញដើម្បីសម្រេចសុពលភាពតំណាងរាស្រ្តថ្មី មណ្ឌលខេត្តពោធិ៍សាត់ ជំនួស ឯកឧត្តម ខូយ សុខា ដែលបានទទួលមរណភាព
រដ្ឋសភានឹងប្រជុំជាវិសាមញ្ញដើម្បីសម្រេចសុពលភាពតំណាងរាស្រ្តថ្មី មណ្ឌលខេត្តពោធិ៍សាត់ ជំនួស ឯកឧត្តម ខូយ សុខា ដែលបានទទួលមរណភាព
រៀបរៀងដោយ ៖​ NARA1472 ​ នៅថ្ងៃទី (2/22/2023 7:23:55 PM )

សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានដឹកនាំកិច្ចប្រជុំ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នៅវិមានរដ្ឋសភាដើម្បីអនុម័តរបៀបវារៈមួយចំនួន។

ជាលទ្ធផលកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បានអនុម័តបើកសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៦ នៅព្រឹកថ្ងៃអង្គារ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ខាងមុខ ដើម្បីសម្រេចអំពីសុពលភាពនៃអាណត្តិរបស់ ឯកឧត្តម ទី ថានី ជាតំណាងរាស្រ្តមណ្ឌលខេត្ត ពោធិ៍សាត់ ជំនួស ឯកឧត្តម ខូយ សុខា ដែលបានទទួលមរណភាព និងបោះឆ្នោតជ្រើសតាំង ឯកឧត្តម យិន ប៊ុនណាង ជាសមាជិក គណៈកម្មការ ផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន