រដ្ឋសភាកម្ពុជា​ នឹងបន្តសម្របសម្រួលពង្រឹងកិច្ចសហប្រតិបត្តិការក្នុងស្មារតីនៃវិបុលភាព និងការប្រើប្រាស់ទឹកប្រកបដោយចីរភាព__ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលា​ ស្តីពីចក្ខុវិស័យទឹក៖​ ទស្សនវិស័យពីកម្ពុជា__ សេចក្តីជូនដំណឹង​ អគ្គលេខាធិការដ្ឋានរដ្ឋសភា__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញជួបពិភាក្សាការងារ ជាមួយប្រធានរដ្ឋសភាឥណ្ឌូនេស៊ី ដែលជាប្រធាន អាយប៉ាបន្តពី កម្ពុជា
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញជួបពិភាក្សាការងារ ជាមួយប្រធានរដ្ឋសភាឥណ្ឌូនេស៊ី ដែលជាប្រធាន អាយប៉ាបន្តពី កម្ពុជា
រៀបរៀងដោយ ៖​ NA0989 ​ នៅថ្ងៃទី (11/23/2022 11:26:07 PM )

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានអាយប៉ាលើកទី៤៣ បានអញ្ជើញជួបពិភាក្សាការងារជាមួយ លោកជំទាវបណ្ឌិត ពាន់ ម៉ាហារ៉ានី(PUAN MAHARANI) ប្រធានរដ្ឋសភា នៃសាធារណរដ្ឋឥណ្ឌូនេស៊ី ដែលត្រូវបន្តធ្វើជាប្រធានអាយប៉ាលើកទី៤៤ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះ នៅសណ្ឋាគារសុខាភ្នំពេញ។

លោកជំទាវបណ្ឌិត ពាន់ ម៉ាហារ៉ានី បានសម្តែងការអបអសាទរ ដែលរដ្ឋសភាកម្ពុជា ក្រោមការដឹកនាំ សម្តេចអគ្គមហាពញាចក្រី ផ្ទាល់ បានរៀបចំមហាសន្និបាតអាយប៉ា លើកទី៤៣ ប្រកបដោយភាពជោគជ័យ នៅក្នុងការលើកកម្ពស់វិស័យការទូតសភា។ លោកជំទាវ បានគូសបញ្ជាក់ថា ស្ថាប័នសភាមានតួនាទីសំខាន់ នៅក្នុងការលើកកម្ពស់ជីវភាពពលរដ្ឋ ពង្រឹងលទ្ធិប្រជាធិបតេយ្យ ដូច្នេះការរួបរួមសភា ពង្រឹងកិច្ចសហប្រតិបត្តិការ រវាងគ្នា ជាការចំបាច់របស់តំណាងប្រជាពលរដ្ឋ។

លោកជំទាវបណ្ឌិត ពាន់ ម៉ាហារ៉ានី បានគោរពស្នើសូមសម្តេច ធ្វើយ៉ាងពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ រដ្ឋសភាប្រទេសទំាងពីរ ឱ្យរឹងមាំឡើង នៅគ្រប់កម្រិត។ នៅក្នុងន័យនេះលោកជំទាវសង្ឃឹមថា រដ្ឋសភាកម្ពុជានឹងបន្តគំាទ្រការធ្វើជាប្រធានអាស៊ាន និងប្រធានអាយប៉ារបស់ឥណ្ឌូនេស៊ី នៅឆ្នាំ២០២៣នេះ ឱ្យទទួលបានជោគជ័យដែរ។

ជាការឆ្លើយតប សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានសម្តែងសេចក្តីសោមនស្សរីករាយ ដែលសភាឥណ្ឌូនេស៊ី បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ មកបំពេញទស្សនកិច្ចការងារ និងចូលរួមមហាសន្និបាតអាយប៉ាលើកទី៤៣ ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ ជាការរួមចំណែកគាំទ្រដល់សភាកម្ពុជា ក្នុងអាណត្តិជាប្រធានមហាសន្និបាត ឱ្យបំពេញកាតព្វកិច្ចប្រកបដោយជោគជ័យ។

សម្តេចប្រធានរដ្ឋសភាបានលើកឡើងថា រដ្ឋសភាកម្ពុជានិងឥណ្ឌូនេស៊ីបានគំាទ្រគ្នាទៅវិញទៅមកនៅលើវេទិកាអន្តរជាតិ។ ហើយជំនួបពិភាក្សា នាថ្ងៃនេះ នឹងបន្តរួមចំណែកក្នុងការពង្រឹងពង្រីកទំនាក់ទំនង ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ ជាពិសេសរវាង រដ្ឋសភាកម្ពុជា-និងឥណ្ឌូនេស៊ី អោយកាន់តែប្រសើរឡើងទ្វេដងថែមទៀត។ សម្តេចបានជូនពរឱ្យរដ្ឋសភាឥណ្ឌូនេស៊ីទទួលបានជោគជ័យក្នុងការរៀបចំ មហាសន្និបាត អាយប៉ា លើកទី៤៤ នៅឆ្នាំ២០២៣ខាងមុខ។

នៅក្នុងឱកាសនោះសម្តេចប្រធានរដ្ឋសភា បានចូលរួមរំលែកទុក្ខ និងសោកស្តាយជាមួយរដ្ឋសភានិងប្រជាជនឥណ្ឌូនេស៊ី ដែលរងគ្រោះដោយ គ្រោះរញ្ជួយដី ដ៏អាក្រក់វាយប្រហារនៅកោះជ្វាខាងលិច បានបំផ្លិចបំផ្លាញ ផ្ទះសម្បែង សម្លាប់អាយុជីវិតប្រជាជន រាប់រយនាក់ ភាគច្រើនជាកុមារ ដែលកម្ពុជាឈរនៅជាមួយរដ្ឋសភា រដ្ឋាភិបាល និងប្រជាជនឥណ្ឌូនេស៊ី ផងដែរ៕