រដ្ឋសភាកម្ពុជា​ នឹងបន្តសម្របសម្រួលពង្រឹងកិច្ចសហប្រតិបត្តិការក្នុងស្មារតីនៃវិបុលភាព និងការប្រើប្រាស់ទឹកប្រកបដោយចីរភាព__ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលា​ ស្តីពីចក្ខុវិស័យទឹក៖​ ទស្សនវិស័យពីកម្ពុជា__ សេចក្តីជូនដំណឹង​ អគ្គលេខាធិការដ្ឋានរដ្ឋសភា__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » គណៈប្រតិភូសភាប្រទេសជាសមាជិកអាយប៉ា បាននាំយកនូវធាតុចូល សម្រាប់បញ្ចូលទៅក្នុងសារ ដែលនឹងត្រូវថ្លែងដោយ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានប្តូរវេនអន្តរសភាអាស៊ាន(អាយប៉ា) លើកទី៤៣
គណៈប្រតិភូសភាប្រទេសជាសមាជិកអាយប៉ា បាននាំយកនូវធាតុចូល សម្រាប់បញ្ចូលទៅក្នុងសារ ដែលនឹងត្រូវថ្លែងដោយ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានប្តូរវេនអន្តរសភាអាស៊ាន(អាយប៉ា) លើកទី៤៣
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (11/9/2022 7:51:21 PM )

បន្ទាប់ពីគណៈប្រតិភូសភា នៃបណ្ដាប្រទេសជាសមាជិកអាយប៉ា ចំនួន៧ប្រទេស បានអញ្ជើញមកដល់ព្រះរាជាណាចក្រកម្ពុជា ជាបន្ដ- បន្ទាប់រួចមក នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង ៩:០០នាទី នៅសណ្ឋាគារកាំបូឌីយ៉ាណា ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ នៃរដ្ឋសភា និងជាប្រធានក្រុមជាតិអាយប៉ាកម្ពុជា បានដឹកនាំកិច្ចប្រជុំរៀបចំសារ សម្រាប់កិច្ចប្រជុំទល់មុខរវាង ប្រមុខអាស៊ាន អាយប៉ា ជាមួយគណៈប្រតិភូប្រទេសជាសមាជិកអាយប៉ា ដើម្បីនាំយកនូវធាតុចូល ដែលជាទស្សនៈរួមក្នុងនាមប្រទេស ជាសមាជិកអាយប៉ា សម្រាប់ដាក់បញ្ចូលទៅក្នុងសារ ដែលនឹងត្រូវថ្លែងដោយ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា​ និងជាប្រធានប្តូរវេនអន្តរសភាអាស៊ាន(អាយប៉ា) លើកទី៤៣ នៅចំពោះមុខថ្នាក់ដឹកនាំអាស៊ាន។

កិច្ចប្រជុំដើម្បីរៀបចំសាររបស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានប្តូរវេនអន្តរសភាអាស៊ាន(អាយប៉ា) លើកទី៤៣ ដែលនឹងត្រូវថ្លែងទល់មុខគ្នារវាងអាស៊ាន និងអាយប៉ា នាព្រឹកនេះ គឺបានប្រព្រឹត្តទៅដោយរលូន និងជោគជ័យ។

មុននឹងបញ្ចប់ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ នៃរដ្ឋសភា និងជាប្រធានក្រុមជាតិអាយប៉ាកម្ពុជា បានដឹកនាំ កិច្ចប្រជុំរៀបចំសារ បានស្នើចំពោះកិច្ចប្រជុំ ដើម្បីចាត់តាំងឯកឧត្ដមប្រធានរដ្ឋសភាថៃ និងឯកឧត្ដមប្រធានរដ្ឋសភាហ្វីលីពីន គឺជាវាគ្មិន ដែលនឹងត្រូវផ្ដល់អនុសាសន៍នៅក្នុងកិច្ចប្រជុំទល់មុខជាមួយប្រមុខអាស៊ាន នាវេលារសៀលថ្ងៃនេះ។

សូមជម្រាបផងដែរថា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភា នៃបណ្តាប្រទេស ជាសមាជិកអាយប៉ា អញ្ជើញចូលរួមកិច្ចប្រជុំទល់មុខគ្នារវាងសមាគមប្រជាជាតិអាស៊ី-អាគ្នេយ៍(អាស៊ាន) និងអន្តរសភាអាស៊ាន(អាយប៉ា) នាកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងលើកទី៤១ (40th-41st ASEAN Summit) ដែលនឹងប្រព្រឹត្តទៅ នៅរសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង ១៤:០០នាទី នៅសណ្ឋាគារសុខាភ្នំពេញ។

គណៈប្រតិភូសភា នៃបណ្ដាប្រទេសសមាជិកអាយប៉ា ដែលបានចូលរួមកិច្ចប្រជុំទល់មុខគ្នា រវាងអាស៊ាន និងអាយប៉ានោះ រួមមាន៖ គណៈប្រតិភូសភានៃប្រទេសប្រ៊ុយណេដារូស្សាឡាម កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ហ្វីលីពីន សិង្ហបុរី ថៃ និងប្រទេសវៀតណាម។

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន