សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤ __ សម្តេចរដ្ឋសភាធិបតី ជួបសំណេះសំណាល និងពិសាអាហារពេលល្ងាចជាមួយ​ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា __ (ប្រទេសជប៉ុន) រដ្ឋបាលថ្នាក់រាជធានី​ ខេត្ត-ក្រុង​ ត្រូវបង្កើតប្រព័ន្ធថែទាំសុខភាពថ្នាក់មូលដ្ឋានគ្រប់ជ្រុងជ្រោយ ស្របទៅតាមតំបន់​ និងស្វ័យភាពរបស់ខ្លួន​ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ទទួលជួបពិភាក្សាការងារជាមួយប្រធានរដ្ឋសភាឡាវ នាទីក្រុងបាងកក
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ទទួលជួបពិភាក្សាការងារជាមួយប្រធានរដ្ឋសភាឡាវ នាទីក្រុងបាងកក
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (10/26/2022 1:19:46 AM )

បន្ទាប់ពីអញ្ជើញដល់ទីក្រុងបាងកក ប្រទេសថៃ ដើម្បីចូលរួមវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក លើកទី៣០ ដែលសភាប្រទេសថៃធ្វើជាម្ចាស់- ផ្ទះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានឆ្លៀតពេលទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម សាយ សំភូន ភូមវិហាន ប្រធានរដ្ឋសភា នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នារសៀលថ្ងៃពុធ ទី២៦ ខែតុលា ឆ្នាំ២០២២។

នៅក្នុងជំនួបនេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និង ឯកឧត្តម សាយ សំភូន ភូមវិហាន បានវាយតម្លៃខ្ពស់ និងអបអរសាទរ ចំពោះលទ្ធផលដ៏ត្រចះត្រចង់ នៃជំនួបពិភាក្សាទ្វេភាគី រវាងសម្តេច និងឯកឧត្តមប្រធានរដ្ឋសភា កាលពីពេលថ្មីៗនេះ នៅក្នុងដំណើរ ទស្សនកិច្ចរបស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន នៅប្រទេសឡាវ ដែលជំនួបពិភាក្សាការងារកាលនោះ ប្រធានរដ្ឋសភាប្រទេស ទំាងពីរបានឯកភាពគ្នា ធ្វើបច្ចុប្បន្នភាពអនុស្សរណៈ (MoU) រវាងសភាទាំងពីរ ដែលមានស្រាប់នេះ ឱ្យកាន់តែល្អប្រសើរថែមទៀត ឆ្លើយតបទៅនឹងតម្រូវការនិងផលប្រយោជន៍របស់ស្ថាប័នយើងទាំងពីរ ក៏ដូចជាផលប្រយោជន៍រួមរបស់ប្រជាជាតិទាំងសងខាង ព្រមទាំង ស្របទៅនឹងសភាពការណ៍វិវឌ្ឍនៅក្នុងតំបន់ និងសកលលោក។

ឯកឧត្តម សាយ សំភូន ភូមវិហាន បានបញ្ជាក់ជម្រាប សម្តេចថា ឯកឧត្តមនឹងដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចនៅកម្ពុជា និង ចូលរួមមហាសន្និបាត AIPA លើកទី៤៣ ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅចុងខែវិច្ឆិកា ខាងមុខនេះ។ ជាមួយគ្នានេះ ឯកឧត្តម បាន អបអរសាទរ ចំពោះការអភិវឌ្ឍនៅកម្ពុជាលើគ្រប់វិស័យ និងស្នើសម្តេចជួយជំរុញអ្នកវិនិយោគកម្ពុជា ទៅបណ្តាក់ទុនឱ្យច្រើននៅក្នុង ប្រទេសឡាវ។

ឯកឧត្តមប្រធានរដ្ឋសភាឡាវ បានថ្លែងអំណរគុណដល់រដ្ឋសភាកម្ពុជា ដែលបានទទួលយកមន្រ្តីអគ្គលេខាធិការដ្ឋានរដ្ឋសភាឡាវចំនួន ២៥នាក់ បានទៅសិក្សា និងដកស្រង់បទពិសោធន៍ក្នុងការរៀបចំមហាសន្និបាតAIPA ផងដែរ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានវាយតម្លៃខ្ពស់ ចំពោះប្រសាសន៍របស់ឯកឧត្តម ដែលបានឆ្លុះបញ្ចាំងពីវឌ្ឍនភាព និងកិច្ច- សហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ពិសេសក្នុងក្របខណ្ឌនីតិប្បញ្ញត្តិ។ សម្តេចបានគូសបញ្ជាក់ថា រដ្ឋសភាប្រទេសទាំងពីរតែងតែ គាំទ្រគ្នាទៅវិញទៅមក ទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី ក្នុងនោះវេទិកាអន្តរសភាតំបន់ និងពិភពលោក។

សម្តេចប្រធានរដ្ឋសភា បានមានប្រសាសន៍លើកឡើងថា រដ្ឋសភាប្រទេសទាំងពីរក៏តែងបានជំរុញ និងគាំទ្រ និងលើកទឹកចិត្តដល់បក្ស និងរដ្ឋាភិបាលរៀងៗខ្លួន ក្នុងកិច្ចសហការគ្នាកាន់តែជិតស្និទ្ធ និងស៊ីជម្រៅ ហើយសម្រេចបាននូវសមិទ្ធផលធំៗជាច្រើន ជូនប្រជាជាតិ ទាំងសងខាង ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន