រដ្ឋសភាកម្ពុជា​ នឹងបន្តសម្របសម្រួលពង្រឹងកិច្ចសហប្រតិបត្តិការក្នុងស្មារតីនៃវិបុលភាព និងការប្រើប្រាស់ទឹកប្រកបដោយចីរភាព__ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលា​ ស្តីពីចក្ខុវិស័យទឹក៖​ ទស្សនវិស័យពីកម្ពុជា__ សេចក្តីជូនដំណឹង​ អគ្គលេខាធិការដ្ឋានរដ្ឋសភា__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញដល់ប្រទេសថៃដោយសុវត្ថិភាព ដើម្បីចូលរួមវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក (APPF) លើកទី៣០
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញដល់ប្រទេសថៃដោយសុវត្ថិភាព ដើម្បីចូលរួមវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក (APPF) លើកទី៣០
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (10/25/2022 9:18:08 PM )

នៅវេលាម៉ោង៩:៣០នាទី ព្រឹកថ្ងៃពុធ ទី២៦ ខែតុលាឆ្នាំ២០២២នេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងគណៈ- ប្រតិភូជាន់ខ្ពស់សភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដល់ទីក្រុងបាងកក ព្រះរាជាណាចក្រថៃ ក្នុងការអញ្ជើញចូលរួមវេទិកាសភា អាស៊ី-ប៉ាស៊ីហ្វិក (APPF) លើកទី៣០ ដែលនឹងប្រារព្ធធ្វើឡើងពីថ្ងៃទី២៦ ដល់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២។

នៅអាកាសយានដ្ឋានអន្តរជាតិដនមឿង សម្តេចប្រធានរដ្ឋសភា និងគណៈប្រតិភូ ទទួលស្វាគមន៍យ៉ាងកក់ក្តៅបំផុតពីសំណាក់ថ្នាក់ដឹកនាំ សភាប្រទេសថៃ និង ឯកឧត្តម អ៊ូក សោភ័ណ ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសថៃ និងសហការី។

តាមគម្រោង នៅរសៀលថ្ងៃនេះ សម្តេចប្រធានរដ្ឋសភាមានកម្មវិធីបន្តបន្ទាប់ រួមមាន ជួបពិភាក្សាការងារជាមួយ ប្រធានរដ្ឋសភាប្រទេស ឡាវ ឯកឧត្តម សាយ សំភូន ភូមវិហាន អនុញ្ញាតឱ្យ លោកជំទាវ អគ្គលេខាធិការអន្តរសភាអាស៊ាន (AIPA) ចូលជួបសម្តែងការគួរសម និង បន្ទាប់មកទៀត សម្តេចនឹងអញ្ជើញចូលរួមពិធីបើកជាផ្លូវការ កិច្ចប្រជុំប្រចំាឆ្នាំវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក (APPF) លើកទី៣០ ផងដែរ ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន