សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤ __ សម្តេចរដ្ឋសភាធិបតី ជួបសំណេះសំណាល និងពិសាអាហារពេលល្ងាចជាមួយ​ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា __ (ប្រទេសជប៉ុន) រដ្ឋបាលថ្នាក់រាជធានី​ ខេត្ត-ក្រុង​ ត្រូវបង្កើតប្រព័ន្ធថែទាំសុខភាពថ្នាក់មូលដ្ឋានគ្រប់ជ្រុងជ្រោយ ស្របទៅតាមតំបន់​ និងស្វ័យភាពរបស់ខ្លួន​ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » បើកសម័យប្រជុំរដ្ឋសភាលើកទី៨ នីតិកាលទី៦៖ ព្រះមហាក្សត្រកោតសរសើរ និងអរគុណរដ្ឋសភា ដែលបានអនុម័តច្បាប់នានា ដើម្បីឱ្យមានសង្គតិភាពទៅនឹងបរិយាកាសនយោបាយ ស្ថានភាពសង្គម ស្របតាមរដ្ឋធម្មនុញ្ញ
បើកសម័យប្រជុំរដ្ឋសភាលើកទី៨ នីតិកាលទី៦៖ ព្រះមហាក្សត្រកោតសរសើរ និងអរគុណរដ្ឋសភា ដែលបានអនុម័តច្បាប់នានា ដើម្បីឱ្យមានសង្គតិភាពទៅនឹងបរិយាកាសនយោបាយ ស្ថានភាពសង្គម ស្របតាមរដ្ឋធម្មនុញ្ញ
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (10/2/2022 7:46:30 PM )

សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នាព្រឹកថ្ងៃចន្ទ ទី៣ ខែតុលា ឆ្នាំ២០២២ បានអញ្ជេីញបើកសម័យប្រជុំរដ្ឋសភា លើកទី៨ នីតិកាលទី៦ នៅវិមានរដ្ឋសភា។

នៅក្នុងព្រះរាជសារ ផ្ញើជូនសម័យប្រជុំរដ្ឋសភា លើកទី៨ នីតិកាលទី៦ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើជូនរដ្ឋសភា ព្រះអង្គបានកោតសរសើរ និងអរគុណចំពោះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងថ្នាក់ដឹកនាំ សមាជិកសមាជិការដ្ឋសភាទំាងអស់ ក្នុងភារកិច្ចដឹកនាំស្ថាប័ននីតិប្បញ្ញត្តិលើការងារអនុម័ត ច្បាប់នានាដើម្បីឱ្យមានសង្គតិភាពទៅនឹងបរិយាកាសនយោបាយ ស្ថានភាពសង្គម និងស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងនោះរដ្ឋសភាបានចូលរួមយ៉ាងសកម្មក្នុងការស្រាវជ្រាវចំណុចវិជ្ជមាន អវិជ្ជមាន និងវិធីសាស្រ្តនានា ដាក់ឱ្យអនុវត្ត ក្នុងដំណាក់កាល ប្រយុទ្ធប្រឆំាងនឹងជំងឺកូវីដ-១៩ បានជោគជ័យ។

ព្រះករុណាមានព្រះរាជឱង្ការបន្ថែមថា សមិទ្ធផលទំាងនេះបានបង្ហាញអំពីឆន្ទៈពិតប្រាកដរបស់ប្រជាពលរដ្ឋគ្រប់រូបប្រាថ្នាចង់បានប្រកប- ដោយស្នាមញញឹម សប្បាយរីករាយ និងការរីកចម្រើនជាលំដាប់។

ព្រះករុណាព្រះអង្គ បានសព្វព្រះទ័យជាខ្លំាង នៅពេលដែលបានឃើញព្រះរាជាណាចក្រកម្ពុជាយើង បានបើកប្រទេសឱ្យដំណើរការងារ គ្រប់វិស័យជាប្រក្រតីឡើងវិញ ក្រោយកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈរ និងការគិតដ៏វាងវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ក្នុងការដឹកនាំរាជរដ្ឋាភិបាលកម្ពុជាដោយមានការគំាទ្រពីប្រជាពលរដ្ឋទូទំាងប្រទេស ព្រមទំាងដៃគូសហការនានា រួមទំាងរដ្ឋសភាផងដែរ ដើម្បីប្រយុទ្ធប្រឆំាងជំងឺរាតត្បាតកូវីដ-១៩ នាពេលកន្លងមកនេះ។

សូមជម្រាបថា សម័យប្រជុំរដ្ឋសភាលើកទី៨ នីតិកាលទី៦ នៅព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២នេះ មានចំនួន៥ មាន៖

១-ព្រះរាជសារ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជូនសម័យប្រជុំ រដ្ឋសភា លើកទី៨ នីតិកាលទី៦។

២-របាយការណ៍សង្ខេបស្តីពីសកម្មភាពការងាររបស់រដ្ឋសភាចន្លោះសម័យប្រជុំរដ្ឋសភាលើកទី៧ និងលើកទី៨ នីតិកាលទី៦។

៣-ការសម្រេចអំពីសុពលភាពនៃអាណត្តិរបស់បេក្ខជនជាប់ឆ្នោតជាតំណាងរាស្រ្តនីតិកាលទី៦ នៃរដ្ឋសភា ចំនួន ២រូប មាន ឯកឧត្តម​ហេង ប៊ុនថាន់ ជាតំណាងរាស្រ្តមណ្ឌលខេត្តរតនគិរី ជំនួស ឯកឧត្តម ប៊ូ ឡាំ ដែលបានទទួលមរណភាព និង ឯកឧត្តម នុត ជា ជាតំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ ជំនួស ឯកឧត្តម ជៀប ស៊ីវន ដែលបានទទួលមរណភាព។

៤-ការបោះឆ្នោតជ្រើសតាំង ឯកឧត្តម ចាន់ យឿន ជាសមាជិកគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ នៃរដ្ឋសភា និង លោកជំទាវ ស៊ុន សាភឿន ជាសមាជិកាគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា

៥-ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារទីបួន ស្តីពីវិសោធនកម្មកិច្ចព្រមព្រៀងវិនិយោគទូលំ- ទូលាយអាស៊ាន ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន