សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាលើកទី៨ នីតិកាលទី៦ ថ្ងៃចន្ទ ទី៣ ខែតុលា ឆ្នាំ២០២២__ បើកសម័យប្រជុំរដ្ឋសភាលើកទី៨ នីតិកាលទី៦៖ ព្រះមហាក្សត្រកោតសរសើរ និងអរគុណរដ្ឋសភា ដែលបានអនុម័តច្បាប់នានា ដើម្បីឱ្យមានសង្គតិភាពទៅនឹងបរិយាកាសនយោបាយ ស្ថានភាពសង្គម ស្របតាមរដ្ឋធម្មនុញ្ញ__ របាយការណ៍សង្ខេប ស្តីពីសកម្មភាពការងាររបស់រដ្ឋសភា នាចន្លោះសម័យប្រជុំរដ្ឋសភាលើកទី៧ និងលើកទី៨ នីតិកាលទី៦__ ព្រះរាជសារ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជូនសម័យប្រជុំរដ្ឋសភាលើកទី៨ នីតិកាលទី៦__ ឯកឧត្តម កែប ជុតិមា អញ្ជើញបិទសិក្ខាសាលាស្តីពី «ស័្វយភាពសេដ្ឋកិច្ចរបស់ស្ត្រីនៅតំបន់ជនបទ និងវិធីសាស្ត្រនៃការចរចា និងសន្ធានកម្មប្រើប្រាស់ក្នុងក្របខណ្ឌ័សភា» ៕


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញពិនិត្យការកសាងហេដ្ឋារចនាសម្ព័ន្ធនានា ក្នុងសាលាបឋមសិក្សាអន្លង់ជ្រៃ ក្នុងខេត្តត្បូងឃ្មុំ
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញពិនិត្យការកសាងហេដ្ឋារចនាសម្ព័ន្ធនានា ក្នុងសាលាបឋមសិក្សាអន្លង់ជ្រៃ ក្នុងខេត្តត្បូងឃ្មុំ
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (9/22/2022 1:47:06 AM )

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានអញ្ជើញពិនិត្យការកសាងហេដ្ឋារចនាសម្ព័ន្ធនានា មានសំណង់អគារសិក្សា ជាដើម នៅក្នុងសាលាបឋមសិក្សាអន្លង់ជ្រៃ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នារសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២។

សមិទ្ធផលនៅក្នុងសាលាបឋមសិក្សាអន្លង់ជ្រៃ ជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចប្រធានរដ្ឋសភា និង សម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន រួមនឹងសប្បុរសជនជាច្រើនទៀត ក្នុងការចូលរួមបណ្តុះបណ្តាល កសាងធនធានមនុស្សជូនដល់កូនចៅប្រជាពលរដ្ឋដែលជា សសរទ្រូងរបស់ប្រទេសជាតិទៅថ្ងៃអនាគត។

សម្តេចប្រធានរដ្ឋសភា តែងតែអប់រំណែនាំប្រជាពលរដ្ឋឲ្យបញ្ជូនកូនចៅទៅសិក្សាឲ្យបានគ្រប់ៗគ្នា ពីព្រោះថា មានតែចំណេះវិជ្ជានេះទេ ជាប្រទីបនាំផ្លូវកុលបុត្រកុលធីតា ក៏ដូចជាសង្គមជាតិទំាងមូល ទៅរកភាពភ្លឺស្វាង និងរុងរឿងបាន។

សូមជម្រាបថា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានដឹកនាំក្រុមការងារជួយកសាងសមិទ្ធផលជាច្រើនគ្រប់វិស័យ ទាំងខាង ពុទ្ធចក្រ និងអាណាចក្រជូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានភូមិអន្លង់ជ្រៃ ឃុំកក់ ក៏ដូចជាទូទំាងខេត្តត្បូងឃ្មុំ។ សមិទ្ធផលទាំងអស់នៅ- ទីនោះ ក៏ដូចជានៅទូទាំងប្រទេស កើតមានឡើងក្រោមម្លប់សុខសន្តិភាព។

សុខសន្តិភាព ជាកត្តាចាំបាច់បំផុតនៅក្នុងការអភិវឌ្ឍប្រទេសជាតិ បើគ្មានសន្តិភាពទេ ពិតណាស់យើងគ្មានឱកាសកសាង អភិវឌ្ឍន៍ ប្រទេសជាតិ និងក្រុមគ្រួសារយើងឡើយ ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន