រដ្ឋសភាកម្ពុជា-វៀតណាម ឯកភាពរួមគ្នានៅក្នុងការពូនជ្រុំ និងផ្សព្វផ្សាយវប្បធម៌ នៃទំនាក់ទំនងដ៏ល្អ ដល់យុវជនជំនាន់ក្រោយបានដឹង និងបន្តថែរក្សាឱ្យបានគង់វង្ស__ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជាអញ្ជើញដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ__ ឯកឧត្តមអនុប្រធានរដ្ឋសភាវៀតណាម គូសបញ្ជាក់ថា ដំណើរទស្សនកិច្ចសម្តេចប្រធានរដ្ឋសភាកម្ពុជានៅវៀតណាម បង្ហាញពីមនោសញ្ចេតនាស្និទ្ធស្នាល និងការជឿជាក់គ្នា រវាងកម្ពុជា-វៀតណាម__ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា អញ្ជើញដល់សាធារណរដ្ឋសង្គមនិយមវៀតណាមដោយសុវត្ថិភាព និងទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ម្ចាស់ផ្ទះ__ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី អញ្ជើញដឹកនាំ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា បំពេញទស្សនកិច្ច នៅសាធារណរដ្ឋសង្គមនិយមវៀតណាម__ គណ:ប្រតិភូជាន់ខ្ពស់រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញវិលត្រឡប់មកពីចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិនៃសភាតំបន់អាស៊ី(APA) នៅទីក្រុងអានតាលីយ៉ា ប្រទេសតួកគី__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃការចូលរួមរបស់គណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិសភាអាស៉ី(APA)​ នៅទីក្រុងអានតាលីយ៉ា​ នៃសាធារណរដ្ឋទួកគី​__ សេចក្តីជូនដំណឹង ស្តីពីគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាព នៅសាធារណរដ្ឋសង្គមនិយមវៀតណាម សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងចូលរួមកិច្ចប្រជុំកំពូល សភាកម្ពុជា-ឡាវ-វៀតណាម(CLV) លើកទី១ នៅទីក្រុងវៀងចន្ទន៍ ៕


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកឧត្តម សួស យ៉ារ៉ា ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារលើការរៀបចំខ្លឹមសារឯកសារ សម្រាប់ត្រៀមរៀបចំមហាសន្និបាតអន្តរសភាអាស៊ាន(អាយប៉ា/AIPA) លើកទី៤៣
ឯកឧត្តម សួស យ៉ារ៉ា ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារលើការរៀបចំខ្លឹមសារឯកសារ សម្រាប់ត្រៀមរៀបចំមហាសន្និបាតអន្តរសភាអាស៊ាន(អាយប៉ា/AIPA) លើកទី៤៣
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (9/20/2022 1:15:10 AM )

ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា និងជា ប្រធានអនុគណៈកម្មការទទួលបន្ទុកខ្លឹមសារ និងឯកសារ នៃគណៈកម្មការរៀបចំមហាសន្និបាតអន្តរសភាអាស៊ាន (អាយប៉ា/AIPA) លើកទី៤៣ និងជាប្រធានអនុគណៈកម្មការសារព័ត៌មាន ផ្សព្វផ្សាយ និងICT បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារ ដើម្បីពិនិត្យមើល វឌ្ឍនភាពការងារ លើការរៀបចំខ្លឹមសារឯកសារពាក់ព័ន្ធនានា សម្រាប់ការត្រៀមលក្ខណៈក្នុងការចូលរួមមហាសន្និបាតអាយប៉ា ដែល សភាកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ខាងមុខ។

កិច្ចប្រជុំនេះ រៀបចំឡើងនៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ ដោយមានការចូលរួមពីឯកឧត្ដម លោកជំទាវ ជាសមាជិក សមាជិការដ្ឋសភា ព្រឹទ្ធសភា ដែលទទួលបន្ទុកជាប្រធានដឹកនាំអង្គប្រជុំ ប្រធានគណៈប្រតិភូសភាកម្ពុជា សម្រាប់ចូលរួមកិច្ចប្រជុំទាំង- ឡាយនៅពេលមហាសន្និបាតអាយប៉ាលើកទី៤៣ ក្រុមទីប្រឹក្សាសភា ថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធ នៃអគ្គលេខាធិការដ្ឋានសភាទាំងពីរ ដែលមានការពាក់ព័ន្ធនឹងកិច្ចប្រជុំ មានដូចជា៖ កិច្ចប្រជុំសមាជិកសភាស្ត្រី វ៉ាយប៉ា កិច្ចប្រជុំសមាជិកសភាអាយប៉ាវ័យក្មេង កិច្ចប្រជុំ គណៈកម្មាធិការនយោបាយអាយប៉ា កិច្ចប្រជុំគណៈកម្មាធិការសេដ្ឋកិច្ចអាយប៉ា កិច្ចប្រជុំគណៈកម្មាធិការសង្គមកិច្ចអាយប៉ា កិច្ចប្រជុំ គណៈកម្មាធិការរៀបចំអាយប៉ា។

នៅក្នុងឱកាសនោះ ឯកឧត្ដម សួស យ៉ារ៉ា បានមានប្រសាសន៍ស្នើសុំឱ្យ លោកជំទាវ ឯកឧត្ដម ដែលបានចូលរួមក្នុងការរៀបចំខ្លឹមសារ ទាំងសេចក្ដីព្រាងសេចក្ដីសម្រេច ទាំងឯកសារជំនួយស្មារតី ឯកសារបទអន្តរាគមន៍ ដែលទទួលបន្ទុកសម្រាប់កិច្ចប្រជុំនីមួយៗ ធ្វើការ រាយការណ៍អំពីវឌ្ឍនភាពការងារដែលសម្រេចបាន។ ឯកឧត្ដមប្រធានអង្គប្រជុំ ក៏បានស្នើឱ្យសមាជិកអង្គប្រជុំចូលរួមផ្ដល់មតិយោបល់ បន្ថែមទៅលើឯកសារនីមួយៗ ដើម្បីជាធាតុចូលធ្វើឱ្យឯកសារដែលបានរៀបចំហើយមានខ្លឹមសារកាន់តែល្អថែមទៀត។

នៅក្នុងការរៀបចំឯកសារសម្រាប់កិច្ចប្រជុំខាងលើ គឺអនុគណៈកម្មការនីមួយៗ បានរៀបចំស្ទើតែចប់សព្វគ្រប់អស់ហើយ លើកលែងតែ ឯកសារកិច្ចប្រជុំគណៈកម្មាធិការរៀបចំអាយប៉ា ដែលត្រូវរង់ចាំទទួលរបាយការណ៍ ពីអគ្គលេខាធិការដ្ឋានអាយប៉ា និងសេចក្ដីព្រាង- សេចក្ដីសម្រេចដែលកិច្ចប្រជុំពាក់ព័ន្ធទាំង៥ខាងលើ បានធ្វើការពិភាក្សា និងអនុម័តរួចហើយនាពេលខាងមុខ ដើម្បីយកមករៀបចំដាក់- ជូនកិច្ចប្រជុំគណៈកម្មាធិការរៀបចំអាយប៉ា ធ្វើការពិភាក្សា អនុម័ត មុននឹងបញ្ជូនទៅមហាសន្និបាតអន្តរសភាអាស៊ាន(អាយប៉ា/AIPA)លើកទី៤៣ ធ្វើការអនុម័តនៅក្នុងសម័យប្រជុំពេញអង្គរបស់ខ្លួន។

បន្ទាប់ពីបានស្តាប់ការរាយការណ៍ពីអនុគណៈកម្មការនីមួយៗ និងទទួលបាននូវមតិយោបល់ ពីសមាជិកអង្គប្រជុំ ដែលបានលើកឡើងនូវ ចំណុចល្អៗ ដើម្បីរួមចំណែកធ្វើអោយខ្លឹមសារឯកសារសម្រាប់កិច្ចប្រជុំនីមួយៗ អាចទទួលបាននូវការចាប់អារម្មណ៍ និងការឯកភាពពី សភាសមាជិកអាយប៉ានៅក្នុងអំឡុងពេលនៃកិច្ចប្រជុំខាងមុខនោះ។ ឯកឧត្តម សួស យ៉ារ៉ា បានថ្លែងអំណរគុណ ចំពោះក្រុមការងារ ទាំងអស់ដែលបានខិតខំបំពេញការងារនាពេលកន្លងមក និងបានអញ្ជើញមកចូលរួមក្នុងកិច្ចប្រជុំ ដោយបានផ្ដល់នូវមតិយោបល់ល្អៗ បន្ថែមទៀតនាពេលនេះ។

ឯកឧត្តមសង្ឃឹមថា ក្រុមការងារទាំងអស់នឹងបន្តធ្វើកិច្ចសហការគ្នាបន្ថែមទៀត ក្នុងការបំពេញការងារដែលនៅសេសសល់ឱ្យបានចប់- សព្វគ្រប់ សម្រាប់ត្រៀមលក្ខណៈឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីឱ្យដំណើរការនៃមហាសន្និបាតអាយប៉ាលើកទី៤៣ ដែលសភាកម្ពុជាធ្វើ ជាម្ចាស់ផ្ទះរៀបចំចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ខាងមុខ ប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យជូនជាតិ មាតុភូមិ ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន