សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាលើកទី៨ នីតិកាលទី៦ ថ្ងៃចន្ទ ទី៣ ខែតុលា ឆ្នាំ២០២២__ បើកសម័យប្រជុំរដ្ឋសភាលើកទី៨ នីតិកាលទី៦៖ ព្រះមហាក្សត្រកោតសរសើរ និងអរគុណរដ្ឋសភា ដែលបានអនុម័តច្បាប់នានា ដើម្បីឱ្យមានសង្គតិភាពទៅនឹងបរិយាកាសនយោបាយ ស្ថានភាពសង្គម ស្របតាមរដ្ឋធម្មនុញ្ញ__ របាយការណ៍សង្ខេប ស្តីពីសកម្មភាពការងាររបស់រដ្ឋសភា នាចន្លោះសម័យប្រជុំរដ្ឋសភាលើកទី៧ និងលើកទី៨ នីតិកាលទី៦__ ព្រះរាជសារ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជូនសម័យប្រជុំរដ្ឋសភាលើកទី៨ នីតិកាលទី៦__ ឯកឧត្តម កែប ជុតិមា អញ្ជើញបិទសិក្ខាសាលាស្តីពី «ស័្វយភាពសេដ្ឋកិច្ចរបស់ស្ត្រីនៅតំបន់ជនបទ និងវិធីសាស្ត្រនៃការចរចា និងសន្ធានកម្មប្រើប្រាស់ក្នុងក្របខណ្ឌ័សភា» ៕


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អនុញ្ញាតឱ្យ ឯកឧត្តមប្រធានសមាគមមិត្តភាពឡាវកម្ពុជា ចូលជួបសម្តែងការគួរសម
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អនុញ្ញាតឱ្យ ឯកឧត្តមប្រធានសមាគមមិត្តភាពឡាវកម្ពុជា ចូលជួបសម្តែងការគួរសម
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (9/15/2022 8:15:13 AM )

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន នៅរសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២នេះ បានអនុញ្ញាតឱ្យ ឯកឧត្តម ខាំបាយ ដាំឡាត អនុប្រធានរដ្ឋសភាឡាវ និងជាប្រធានសមាគមមិត្តភាពឡាវ-កម្ពុជា ចូលជួបសម្តែងការគួរសម ខណៈដែលសម្តេចកំពុងដឹកនាំគណៈ- ប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា បំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាព នៅប្រទេសឡាវ។

ឯកឧត្តម ខាំបាយ ដាំឡាត បានវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចរបស់សម្តេច និងគណៈប្រតិភូ នៅក្នុងប្រទេសឡាវ នាពេលនេះ បានធ្វើឱ្យចំណងមិត្តភាព រវាងបក្ស រដ្ឋ និងប្រជាជន នៃប្រទេសទំាងពីរ ដែលមានលក្ខណៈជាប្រពៃណី និងបងប្អូន ជាយូរលុងមកហើយ នោះ កាន់តែស្អិតរមួត និងរឹងមាំថែមទៀត។

ឯកឧត្តមប្រធានសមាគម បានរាយការណ៍ជូនសម្តេចពីសកម្មភាពការងារ និងកិច្ចសហប្រតិបត្តិ រវាងសមាគមមិត្តភាពប្រទេសទំាងពីរ នាពេលកន្លងមក និងថាដើម្បីពង្រឹងពង្រីកទំនាក់ប្រជាជន និងប្រជាជន ពីថ្នាក់លើដល់ថ្នាក់មូលដ្ឋាន នៅពេលនេះ សមាគមមិត្តភាព ឡាវ-កម្ពុជា បានបង្កើតសាខានៅតាមខេត្តចំនួនពីរជាប់ព្រំដែនកម្ពុជា ដើម្បីបង្កលក្ខណៈឱ្យប្រជាជនប្រទេសទំាងពីរ មានទំនាក់ទំនងគ្នា កាន់តែងាយស្រួល តាមរយៈកម្មវិធីបុណ្យទាន លេងកីឡា និងការធ្វើពាណិជ្ជកម្មជាដើម។

ឯកឧត្តម ខាំបាយ ដាំឡាត គោរពស្នើសុំសម្តេចប្រធានរដ្ឋសភាមេត្តាជួយគំាទ្រដល់សកម្មភាពសមាគមប្រទេសទំាងពីរបន្តទៀត ដើម្បី លើកទឹកចិត្ត និងជំរុញប្រសិទ្ធភាពការងាររបស់សមាគមក្នុងការបង្កើនទំនាក់ទំនងប្រជាជន និងប្រជាជន និងប្រជាជនប្រទេសទំាងពីរ ឱ្យកាន់តែសកម្មឡើងពីថ្នាក់លើដល់ថ្នាក់មូលដ្ឋាន។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារ ដែលសមាគមមិត្តភាពប្រទេសទំាងពីរសម្រេចបាន នាពេលកន្លងមក។ សម្តេចចាត់ទុកសមាគមមិត្តភាពកម្ពុជា-ឡាវ និងឡាវ-កម្ពុជា គឺជាតួអង្គដ៏មានសារៈសំខាន់ក្នុងការរួមចំណែកផ្សាភ្ជាប់ ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងប្រជាជាតិ និងប្រជាជនទាំងពីរ ឱ្យកាន់តែស្និទ្ធស្នាល រឹងមាំ និងស្ថិតស្ថេរយូរអង្វែង តាមបំណង ប្រាថ្នានៃថ្នាក់ដឹកនាំប្រទេសទាំងពីរ។

សម្តេចបានគាំទ្រសកម្មភាពទាំងឡាយរបស់សមាគមមិត្តភាព ដែលរួមចំណែកក្នុងការថែរក្សាសន្តិភាព សាមគ្គីភាព និងការអភិវឌ្ឍសង្គម សេដ្ឋកិច្ច នៃប្រទេសទាំងពីរ កម្ពុជា-ឡាវ និងបានលើកទឹកចិត្តដល់សមាគមមិត្តភាព នៃប្រទេសទាំងពីរ បន្តពង្រឹង និងពង្រីកកិច្ចសហ- ប្រតិបត្តិការរបស់ខ្លួនបន្ថែមទៀត ដើម្បីជាឧត្តមប្រយោជន៍សម្រាប់ប្រជាជាតិទាំងសងខាង ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន