រដ្ឋសភាកម្ពុជា​ នឹងបន្តសម្របសម្រួលពង្រឹងកិច្ចសហប្រតិបត្តិការក្នុងស្មារតីនៃវិបុលភាព និងការប្រើប្រាស់ទឹកប្រកបដោយចីរភាព__ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលា​ ស្តីពីចក្ខុវិស័យទឹក៖​ ទស្សនវិស័យពីកម្ពុជា__ សេចក្តីជូនដំណឹង​ អគ្គលេខាធិការដ្ឋានរដ្ឋសភា__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សម្តេចអគ្គមហាពញាចក្រី ហេង សំរិន គាំទ្រសកម្មភាពសមាគមមិត្តភាពវៀតណាម-កម្ពុជា ក្នុងការរួមចំណែកក្នុងការថែរក្សាសន្តិភាព សាមគ្គីភាព និងការអភិវឌ្ឍសង្គមសេដ្ឋកិច្ច នៃប្រទេសកម្ពុជា-វៀតណាម
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន គាំទ្រសកម្មភាពសមាគមមិត្តភាពវៀតណាម-កម្ពុជា ក្នុងការរួមចំណែកក្នុងការថែរក្សាសន្តិភាព សាមគ្គីភាព និងការអភិវឌ្ឍសង្គមសេដ្ឋកិច្ច នៃប្រទេសកម្ពុជា-វៀតណាម
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (9/13/2022 9:07:14 AM )

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ បាន អនុញ្ញាតឲ្យ លោកជំទាវ ង្វៀន ធីថាញ់ ប្រធានគណៈកម្មការទទួលបន្ទុកការងារប្រតិភូ និងជាប្រធានសមាគមមិត្តភាពវៀតណាម- កម្ពុជា ចូលជួបសម្តែងការគួរសមនៅសណ្ឋាគារ Shehraton នារដ្ឋធានីហាណូយ ក្នុងពេលសម្តេចបានកំពុងបំពេញទស្សនកិច្ចផ្លូវការ និង មិត្តភាពនៅសាធារណរដ្ឋសង្គមនិយមវៀតណាម។

លោកជំទាវ ង្វៀន ធីថាញ់ បានថ្លែងអំណរគុណចំពោះសម្តេចប្រធានរដ្ឋសភា ដែលបានអនុញ្ញាតឲ្យគណៈប្រតិភូ ចូលជួបសម្តែងការ- គួរសម នាឱកាសសម្តេចដឹកនាំគណៈប្រតិភូ មកបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសវៀតណាម នាឱកាសនេះ។ លោកជំទាវ បាន រាយការណ៍ជូនសម្តេចប្រធានរដ្ឋសភា អំពីសកម្មភាពរបស់សមាគម ក្នុងការរឹតចំណងមិត្តភាព រវាងប្រជាជន និងប្រជាជន នៃប្រទេស ទំាងពីរឲ្យកាន់តែស្អិតរមួត។

លោកជំទាវបានស្នើសុំសម្តេចប្រធានរដ្ឋសភា ជួយបន្តគំាទ្រចំពោះគម្រោង និងសកម្មភាព ដែលជាកិច្ចសហប្រតិបត្តិការ រវាងសមាគម មិត្តភាពវៀតណាម-កម្ពុជា  និងសមាគមមិត្តភាពកម្ពុជា-វៀតណាម នៅក្នុងការបម្រើផលប្រយោជន៍ប្រទេស និងប្រជាជនទាំងសង្ខាងឲ្យ កាន់តែរីកចម្រើនឡើង។

សម្តេចប្រធានរដ្ឋសភា បានវាយតម្លៃ និងកោតសរសើរខ្ពស់ ចំពោះតួអង្គដ៏មានសារៈសំខាន់របស់សមាគមមិត្តភាពវៀតណាម-កម្ពុជា ក្នុងការរួមចំណែកផ្សាភ្ជាប់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងប្រជាជាតិ និងប្រជាជនទាំងពីរ ឱ្យកាន់តែស្និតស្នាល រឹងមាំ និង ស្ថិតស្ថិរយូរអង្វែង តាមបំណងប្រាថ្នានៃថ្នាក់ដឹកនាំប្រទេសទាំងពីរ។ ក្នុងនាមរដ្ឋសភា សម្តេចមានមោទកភាព និងរីករាយបំផុត ដោយ សង្កេតឃើញវឌ្ឍនភាពនៃទំនាក់ទំនង ចំណងមិត្តភាព សាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការ រវាងបក្ស រដ្ឋ និងប្រជាជន នៃប្រទេសទាំងពីរ កម្ពុជា-វៀតណាម មានការរីកចម្រើនឥតឈប់ឈរ ហើយប្រទេសទាំងពីរមានការអភិវឌ្ឍជឿនលឿន ដែលកើតចេញ ពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អនេះ។

ឆ្លៀតក្នុងឱកាសនេះ សម្តេចបានអរគុណចំពោះជំនួយប្រមាណជា ១៥លានដុល្លារ រួមមាន ចង្រ្កាន និងទឹកស្អាត របស់មិត្តវៀតណាម មកឱ្យប្រជាជនកម្ពុជា តាមរយៈសមាគមមិត្តភាពវៀតណាម-កម្ពុជា។ ជំនួយនេះ នឹងជួយទ្រទ្រង់ជីវភាពរស់នៅ និងសុខុមាលភាពរបស់ ប្រជាជនកម្ពុជា នៅតាមជនបទ ព្រមទំាងជួយលើកកម្ពស់បរិស្ថានស្អាតដល់សហគមកម្ពុជាទៀតផង។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានគាំទ្រសកម្មភាពទាំងឡាយរបស់សមាគមមិត្តភាព ដែលរួមចំណែកក្នុងការថែរក្សាសន្តិភាព សាមគ្គីភាព និងការអភិវឌ្ឍសង្គមសេដ្ឋកិច្ច នៃប្រទេសទាំងពីរ កម្ពុជា-វៀតណាម និងសូមជំរុញលើកទឹកចិត្តដល់សមាគមមិត្តភាព នៃ ប្រទេសទាំងពីរ បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរបស់ខ្លួនលើវិស័យសំខាន់ៗបន្ថែមទៀត ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន