សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាលើកទី៨ នីតិកាលទី៦ ថ្ងៃចន្ទ ទី៣ ខែតុលា ឆ្នាំ២០២២__ បើកសម័យប្រជុំរដ្ឋសភាលើកទី៨ នីតិកាលទី៦៖ ព្រះមហាក្សត្រកោតសរសើរ និងអរគុណរដ្ឋសភា ដែលបានអនុម័តច្បាប់នានា ដើម្បីឱ្យមានសង្គតិភាពទៅនឹងបរិយាកាសនយោបាយ ស្ថានភាពសង្គម ស្របតាមរដ្ឋធម្មនុញ្ញ__ របាយការណ៍សង្ខេប ស្តីពីសកម្មភាពការងាររបស់រដ្ឋសភា នាចន្លោះសម័យប្រជុំរដ្ឋសភាលើកទី៧ និងលើកទី៨ នីតិកាលទី៦__ ព្រះរាជសារ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជូនសម័យប្រជុំរដ្ឋសភាលើកទី៨ នីតិកាលទី៦__ ឯកឧត្តម កែប ជុតិមា អញ្ជើញបិទសិក្ខាសាលាស្តីពី «ស័្វយភាពសេដ្ឋកិច្ចរបស់ស្ត្រីនៅតំបន់ជនបទ និងវិធីសាស្ត្រនៃការចរចា និងសន្ធានកម្មប្រើប្រាស់ក្នុងក្របខណ្ឌ័សភា» ៕


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកឧត្តមប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ចាត់ទុកដំណើរទស្សនកិច្ចរបស់សម្តេចប្រធានរដ្ឋសភា មានតម្លៃខ្ពង់ខ្ពស់ក្នុងការរឹតចំណងមិត្តភាពកិច្ចសហប្រតិបត្តិការប្រទេសទំាងពីរ
ឯកឧត្តមប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ចាត់ទុកដំណើរទស្សនកិច្ចរបស់សម្តេចប្រធានរដ្ឋសភា មានតម្លៃខ្ពង់ខ្ពស់ក្នុងការរឹតចំណងមិត្តភាពកិច្ចសហប្រតិបត្តិការប្រទេសទំាងពីរ
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (9/13/2022 1:07:39 AM )

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានចូលជួបសម្តែងការគួរសមជាមួយ ឯកឧត្ដម ង្វៀន សួនហ៊្វុក (Nguyen Xuan Phuc) ប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នាវិមានប្រមុខរដ្ឋ នារដ្ឋធានីហាណូយ នាព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២នេះ ដែលជាថ្ងៃទី២ នៃដំណើរទស្សនកិច្ចជាផ្លូវការ និងមិត្តភាពរបស់គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា កម្ពុជា នៅសាធារណរដ្ឋសង្គមនិយមវៀតណាម។

ឯកឧត្ដម ង្វៀន សួនហ៊្វុក បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានសម្តេចប្រធានរដ្ឋសភា និងគណៈប្រតិភូ ដែលបានបំពេញទស្សនកិច្ច ផ្លូវការ និងមិត្តភាព ក្នុងប្រទេសវៀតណាមនាឱកាសនេះ។ ឯកឧត្តមបានលើកឡើងថា សម្តេចប្រធានរដ្ឋសភា ជាវីរជនកំពូលមួយរូប ដែលបានចូលរួមចំណែកដ៏សំខាន់នៅក្នុងការពង្រឹងពង្រីកចំណងមិត្តភាពប្រទេសទំាងពីរឲ្យបានរឹងមាំឡើងជាលំដាប់។

នៅក្នុងឱកាសនោះ ឯកឧត្តមប្រធានរដ្ឋ បានចូលរួមអបអរសាទរចំពោះសមិទ្ធផលទំាងឡាយដែលរាជរដ្ឋាភិបាលកម្ពុជាសម្រេចបាននៅ ក្នុងការអភិវឌ្ឍប្រទេសជាតិ។ ឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃជំនួបទ្វេភាគីរវាងសម្តេចប្រធានរដ្ឋសភា និងឯកឧត្តមប្រធាន រដ្ឋសភា  នៃសាធារណរដ្ឋសង្គមនិយមវៀតណាម កាលពីរសៀលថ្ងៃទី១២ ខែកញ្ញា ម្សិលមិញ ថានឹងធ្វើឲ្យចំណងមិត្តភាព និងកិច្ចសហ- ប្រតិបត្តិការរដ្ឋសភា និងរដ្ឋាភិបាល ក៏ដូចប្រជាជននៃប្រទេសទំាងពីរកាន់តែស្អិតរមួតឡើងថែមទៀត។

សម្តេចប្រធានរដ្ឋសភា បានសម្តែងក្តីរីករាយ ដែលបានជួបឯកឧត្តមប្រធានរដ្ឋ ជាថ្មីម្តងទៀត និងបានវាយតម្លៃខ្ពស់ ចំពោះដំណើរ ទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តមនៅកម្ពុជា កាលចុងឆ្នាំ២០២១កន្លងទៅ ដែលទទួលបានលទ្ធផលជាផ្លែផ្កាគួរជាទីមោទកភាព។ សម្តេច បានអបអរសាទរ និងវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលដ៏ធំធេងដែលបក្ស រដ្ឋ និងប្រជាជនវៀតណាម សម្រេចបានក្នុងការកសាង និង អភិវឌ្ឍន៍ សេដ្ឋកិច្ចសង្គម ឆ្ពោះទៅរកវឌ្ឍនភាពជឿនលឿន ស្របតាមទិសដៅ នៃមហាសន្និបាត លើកទី១៣ របស់បក្សកុម្មុយនីស្ត វៀតណាម។

ឆ្លៀតឱកាសនោះ សម្តេចបានថ្លែងអំណរគុណចំពោះជំនួយជាថវិកា ដែលបក្ស រដ្ឋ និងប្រជាជនវៀតណាម បានផ្តល់ជូនប្រជាជនកម្ពុជា សម្រាប់កសាងអគាររដ្ឋបាលរដ្ឋសភា ដែលបច្ចុប្បន្នកំពុងមមាញឹកក្នុងការអនុវត្តការសាងសង់ នឹងបញ្ចប់នៅក្នុងឆ្នាំ២០២៣ ឬដើមឆ្នាំ- ២០២៤ ខាងមុខ។ សម្តេចបានគូសបញ្ជាក់ថា ប្រជាជនកម្ពុជានៅចងចាំជានិច្ច ចំពោះពលីកម្មដ៏ធំធេងរបស់កងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានបូជាសាច់ឈាមជួយរំដោះប្រជាជនកម្ពុជាពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម នាថ្ងៃ៧ មករា ១៩៧៩។

សូមជម្រាបថា នៅមុនពេលចូលជួបសម្តែងការគួរសមជាមួយឯកឧត្តមប្រធានរដ្ឋ សម្តេចប្រធានរដ្ឋសភា និងគណៈប្រតិភូបានអញ្ជើញ ដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធ លោកប្រធានហូជីមិញ ផងដែរ ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន