រដ្ឋសភាកម្ពុជា​ នឹងបន្តសម្របសម្រួលពង្រឹងកិច្ចសហប្រតិបត្តិការក្នុងស្មារតីនៃវិបុលភាព និងការប្រើប្រាស់ទឹកប្រកបដោយចីរភាព__ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលា​ ស្តីពីចក្ខុវិស័យទឹក៖​ ទស្សនវិស័យពីកម្ពុជា__ សេចក្តីជូនដំណឹង​ អគ្គលេខាធិការដ្ឋានរដ្ឋសភា__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា គោរពព្រះវិញ្ញាណក្ខន្ធ ព្រះមហាក្សត្រីយ៍ អេលីហ្សាប៊ែតទី២ នៅស្ថានទូតអង់គ្លេស
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា គោរពព្រះវិញ្ញាណក្ខន្ធ ព្រះមហាក្សត្រីយ៍ អេលីហ្សាប៊ែតទី២ នៅស្ថានទូតអង់គ្លេស
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (9/12/2022 8:40:42 PM )

នាព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធានរដ្ឋសភាស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បាន អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ចូលគោរពព្រះវិញ្ញាណក្ខន្ធ ព្រះមហាក្សត្រីយ៍ អេលីហ្សាប៊ែតទី២ (Elizabeth II) ដែលបានសោយព្រះទិវង្គត កាលពីថ្ងៃព្រហស្បតិ៍ ទី៨ ខែកញ្ញា ឆ្នាំ២០២២ ក្នុងព្រះជន្ម៩៦ព្រះវស្សា។

ពិធីនេះប្រារព្ធធ្វើនៅស្ថានឯកអគ្គរាជទូតនៃចក្រភពអង់គ្លេសប្រចាំកម្ពុជា ស្ថិតក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ក្នុងនាមរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាម ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ផ្ទាល់ បានសម្តែងនូវមនោសព្ចោតនា ដ៏សែនក្រៀមក្រំបំផុត ចូលរួមរំលែកមរណទុក្ខជាមួយព្រះរាជវង្សានុវង្ស និងប្រជាជន នៃចក្រភពអង់គ្លេស ចំពោះការបាត់បង់ដ៏ធំធេងនូវ អង្គព្រះមហាក្សត្រីយ៍ដ៏ឆ្នើម ដែលជានិមិត្តរូប នៃប្រជាជាតិ និងប្រជាជន នៃចក្រភពអង់គ្លេស។ ជាមួយគ្នានេះ ស្នាព្រះហស្តដ៏ថ្លៃថ្លា ឧត្តុង្គឧត្តមរបស់ ព្រះមហាក្សត្រីយ៍អេលីហ្សាប៊ែតទី២ ក្នុងការបំពេញព្រះរាជកិច្ចបម្រើជាតិបាននាំមកនូវសន្តិភាព វិបុលភាព សុភមង្គល ជាអរិយប្រទេសដ៏រុងរឿងជូនប្រជាជន នៃចក្រភពអង់គ្លេស ដែលមានតម្លៃជាសកល ត្រូវបានកត់ត្រាក្នុងប្រវត្តិសាស្ត្រ និងចងចាំជារៀង- រហូត។

ក្នុងឱកាសនេះ រដ្ឋសភាកម្ពុជាសូមឧទ្ទិសបួងសួងចំពោះដួងវិញ្ញាណក្ខន្ធ ព្រះមហាក្សត្រីយ៍អេលីហ្សាប៊ែតទី២ ទ្រង់បានយាងទៅសោយ- សុខក្នុងសុគតិភពជានិរន្តរ៍កុំបីឃ្លៀងឃ្លាតឡើយ ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន