គិតត្រឹមខែសីហា ក្នុងឆ្នាំ២០២២នេះ គណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្ដឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា នៃរដ្ឋសភា បានទទួលពាក្យបណ្តឹងពីប្រជាពលរដ្ឋនៅទូទាំងប្រទេសជាបន្តបន្ទាប់ សរុបចំនួន ៥៧៦ករណី អន្តរាគមន៍បានចំនួន ៣៦០ករណី តម្កល់- ទុកមិនចាត់ការចំនួន ១៩១ករណី ពាក្យបណ្តឹងកំពុងពិនិត្យចំនួន ២៥ករណី និងធ្វើលិខិតឆ្លើយតបចំនួន ៧១ករណី។
ខាងលើនេះជាប្រសាសន៍របស់ ឯកឧត្តម សរ ចំរុង ប្រធានគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្ដឹង អង្កេត និងទំនាក់ទំនង រដ្ឋសភា ព្រឹទ្ធសភា នៃរដ្ឋសភា ថ្លែងនៅក្នុងកិច្ចប្រជុំពិភាក្សាការងារជាមួយ ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និងមន្ទីជំនាញពាក់ព័ន្ធ នារសៀលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២ នៅ សាលប្រជុំសាលាខេត្តកណ្តាល ខណៈដែលឯកឧត្តម បានដឹកនាំគណៈប្រតិភូគណៈកម្មការ ទៅស្វែងយល់ពីវឌ្ឍនភាពការងារ បញ្ហា- ប្រឈម និងយន្តការដោះស្រាយទំនាស់ដីធ្លីនៅក្នុងខេត្តកណ្ដាល។
ក្រៅពីបានជម្រាបជូនពីគោលបំណងនៃដំណើរទស្សនកិច្ចរបស់គណៈប្រតិភូគណៈកម្មការហើយ ឯកឧត្តម សរ ចំរុង ក៏បានជម្រាបជូនពី តួនាទីភារកិច្ចសំខាន់ៗរបស់រដ្ឋសភា មានដូចជា ១.ការងារនីតិកម្ម ២.ការត្រួតពិនិត្យតាមដានការអនុវត្តច្បាប់ និង៣.ភាពជាអ្នកតំណាង របស់ប្រជាពលរដ្ឋ ជូនដល់រដ្ឋបាលកណ្តាល បានជ្រាបផងដែរ។
ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានជម្រាបជូនប្រតិភូគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្ដឹង អង្កេត និងទំនាក់- ទំនងរដ្ឋសភា ព្រឹទ្ធសភា នៃរដ្ឋសភាថា ការចុះបញ្ជីដីរដ្ឋក្នុងខេត្តកណ្តាល បានសរុបចំនួន ១២,២៧៤ ហិកតា ក្នុងនោះ រាជរដ្ឋាភិបាលបាន សម្រេចជាគោលការណ៍ប្រគល់សិទ្ធិជូនក្រុមហ៊ុនធ្វើការជួល និងដោះដូរដើម្បីវិនិយោគ ចំនួន ១៦ កន្លែង ស្មើនឹង ៥,៧៩៥ ហិកតា ដើម្បី លើកកម្ពស់សេដ្ឋកិច្ច និងការអភិវឌ្ឍនៅមូលដ្ឋាន។
ឯកឧត្តមបានបន្តថា ខេត្តកណ្ដាលបានចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ សរុបតាំងពីចាប់ផ្តើមអនុវត្តសម្រេចបាន ៥៦៩ភូមិ លើ ១០១០- ភូមិ ស្មើ ៥៧% និងនៅសល់ ៤៤១ភូមិ ស្មើនឹង ៤៣% ដែលគ្រោងបញ្ចប់ នៅឆ្នាំ២០២៩ ហើយបច្ចុប្បន្ននេះក្រុមការងារមន្ទីរ ១០ក្រុម កំពុងដំណើរការអនុវត្ត ចំនួន ៦៩ភូមិ លើ ៤៤១ភូមិ ដែលនៅសល់។ ពាក់ព័ន្ធនឹងលទ្ធផលនៃការដោះស្រាយករណីវិវាទដីធ្លីក្នុងខេត្ត ឯកឧត្តម គង់ សោភ័ណ្ឌ បានបញ្ជាក់ថា គិតមកដល់ខែសីហា ឆ្នាំ២០២២នេះ ករណីវិវាទដីធ្លីទូទាំងខេត្ត សរុបមានចំនួន ៤៦២ករណី ដោះស្រាយបញ្ចប់បានចំនួន ១៤១ ករណី និងកំពុងដំណើរការដោះស្រាយចំនួន ៣២១ករណី។
ក្នុងឱកាសនោះដែរ ឯកឧត្តម សរ ចំរុង បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះរដ្ឋបាលខេត្តកណ្ដាល ដែលបានខិតខំ ដោះស្រាយបញ្ហាប្រឈមនានា ពិសេសពាក់ព័ន្ធនឹងយន្តការដោះស្រាយករណីទំនាស់ដីធ្លី ដែលសម្រេចបានលទ្ធផលយ៉ាងល្អប្រសើរ ធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋមានភាពល្អប្រសើរឡើងជាលំដាប់ ជាពិសេស ឯកឧត្តមបានជំរុញ និងលើកទឹកចិត្តដល់រដ្ឋបាល- ខេត្ត ត្រូវបន្តខិតខំអនុវត្តការងាររបស់ខ្លួនឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ និងខិតខំកសាងឱ្យបាននូវសមិទ្ធផលថ្មីៗបន្ថែមទៀតជូនប្រជា- ពលរដ្ឋ ៕
អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន