សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤ __ សម្តេចរដ្ឋសភាធិបតី ជួបសំណេះសំណាល និងពិសាអាហារពេលល្ងាចជាមួយ​ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា __ (ប្រទេសជប៉ុន) រដ្ឋបាលថ្នាក់រាជធានី​ ខេត្ត-ក្រុង​ ត្រូវបង្កើតប្រព័ន្ធថែទាំសុខភាពថ្នាក់មូលដ្ឋានគ្រប់ជ្រុងជ្រោយ ស្របទៅតាមតំបន់​ និងស្វ័យភាពរបស់ខ្លួន​ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានអនុញ្ញាតឱ្យអគ្គលេខាធិការអន្តរសភាអាស៊ាន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានអនុញ្ញាតឱ្យអគ្គលេខាធិការអន្តរសភាអាស៊ាន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (9/5/2022 8:39:47 AM )

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ នៃរដ្ឋសភា នៅព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២ បានអនុញ្ញាតឱ្យ លោកជំទាវ Nguyen Tuong Van អគ្គលេខាធិការអន្តរសភាអាស៊ាន AIPA ប្រចាំនៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី ចូលជួបសម្តែងការ- គួរសម និងពិភាក្សាការងារ នៅវិមានរដ្ឋសភា។

កិច្ចសវនាការនាពេលនេះ គឺដើម្បីពិភាក្សាការងារត្រៀមលក្ខណៈរៀបចំមហាសន្និបាតអន្តរសភាអាស៊ាន AIPA លើកទី៤៣ ដែលសភា នៃ ព្រះរាជាណាចក្រកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះរៀបចំនៅខែវិច្ឆិកា ឆ្នាំ២០២២ខាងមុខ។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានថ្លែងអំណរគុណជូនចំពោះ លោកជំទាវ Nguyen Tuong Van អគ្គលេខាធិការអាយប៉ា ដែលបានយកចិត្តទុកដាក់ ក្នុងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសអន្តរសភាអាស៊ាន ដើម្បីធ្វើយ៉ាងណាអោយប្រទេសដែលជា ម្ចាស់ផ្ទះ នៃកិច្ចប្រជុំអន្តរសភាអាស៊ានរៀបចំកិច្ចប្រជុំប្រកបដោយផ្លែផ្កា។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានថ្លែងអំណរគុណផងដែរ ចំពោះកិច្ចសម្របសម្រួលរបស់អគ្គលេខាធិការអាយប៉ា នៅក្នុង ឱកាសដែលឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតបានដឹកនាំគណៈប្រតិភូអន្តរសភាអាស៊ាន (AIPA) ក្នុងនាមជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហា- ពញាចក្រី ប្រធានរដ្ឋសភាកម្ពុជា និងជាប្រធានអាយប៉ា លើកទី៤៣ ទៅបំពេញទស្សនកិច្ច និងជួបពិភាក្សាការងារជាមួយអនុប្រធានសភា ឥណ្ឌា កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២កន្លងទៅ។ ឆ្លៀតនៅក្នុងឱកាសនេះដែរ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានស្នើអោយ លោកជំទាវ អគ្គលេខាធិការអាយប៉ា ធ្វើបទបង្ហាញចែករំលែកនូវបទពិសោធន៍ល្អៗជូនដល់ឯកឧត្តម លោកជំទាវ ជាសមាជិកសភាកម្ពុជា និងមន្រ្តី នៃលេខាធិការអាយប៉ាកម្ពុជា ដើម្បីជាមូលដ្ឋាននៃការស្រាវជ្រាវ ធ្វើយ៉ាងណាឱ្យដំណើរការនៃការរៀបចំមហាសន្និបាតអន្តរសភា អាស៊ាន AIPA លើកទី៤៣ ដែលសភានៃព្រះរាជាណាចក្រកម្ពុជា ធ្វើជាម្ចាស់ផ្ទះ ទទួលបានជោគជ័យ។

លោកជំទាវ Nguyen Tuong Van អគ្គលេខាធិការអាយប៉ា បានបានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ជូន សម្តេចអគ្គមហាពញា ចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា និង ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ នៃរដ្ឋសភា និងជាប្រធានគណៈ- កម្មាធិការរៀបចំមហាសន្និបាតAIPA លើកទី៤៣ ដែលបានត្រៀមលក្ខណៈក្នុងការរៀបចំកិច្ចប្រជុំអន្តរសភាអាស៊ាន លើកទី៤៣ ប្រកប ដោយលក្ខណៈល្អម៉ត់ចត់ ដែលប្រាកដជានឹងទទួលបានជោគជ័យជាក់ជាមិនខាន។

លោកជំទាវបញ្ជាក់ថា ការបង្ហាញនូវការជឿជាក់របស់លោកជំទាវដូចខាងលើ ម៉្យាងទៀតក៏ដោយសារសភានៃព្រះរាជាណាចក្រកម្ពុជា ធ្លាប់មានបទពិសោធន៍គ្រប់គ្រាន់ ក្នុងការរៀបចំកិច្ចប្រជុំអន្តរសភាអាស៊ាន និងកិច្ចប្រជុំអន្តរជាតិផ្សេងៗទៀត នាពេលកន្លងទៅ ទទួល បានការកោតសរសើរពីមជ្ឈដ្ឋានអន្តរជាតិ ក៏ដូចជាពីបណ្តាសភាអាស៊ាន និងសភាសង្កេតការណ៍ផងដែរ។

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន