សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាលើកទី៨ នីតិកាលទី៦ ថ្ងៃចន្ទ ទី៣ ខែតុលា ឆ្នាំ២០២២__ បើកសម័យប្រជុំរដ្ឋសភាលើកទី៨ នីតិកាលទី៦៖ ព្រះមហាក្សត្រកោតសរសើរ និងអរគុណរដ្ឋសភា ដែលបានអនុម័តច្បាប់នានា ដើម្បីឱ្យមានសង្គតិភាពទៅនឹងបរិយាកាសនយោបាយ ស្ថានភាពសង្គម ស្របតាមរដ្ឋធម្មនុញ្ញ__ របាយការណ៍សង្ខេប ស្តីពីសកម្មភាពការងាររបស់រដ្ឋសភា នាចន្លោះសម័យប្រជុំរដ្ឋសភាលើកទី៧ និងលើកទី៨ នីតិកាលទី៦__ ព្រះរាជសារ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជូនសម័យប្រជុំរដ្ឋសភាលើកទី៨ នីតិកាលទី៦__ ឯកឧត្តម កែប ជុតិមា អញ្ជើញបិទសិក្ខាសាលាស្តីពី «ស័្វយភាពសេដ្ឋកិច្ចរបស់ស្ត្រីនៅតំបន់ជនបទ និងវិធីសាស្ត្រនៃការចរចា និងសន្ធានកម្មប្រើប្រាស់ក្នុងក្របខណ្ឌ័សភា» ៕


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធាទី២ នៃរដ្ឋសភា អនុញ្ញាតឱ្យអនុរដ្ឋមន្រ្តីទី១ នៃក្រសួងការបរទេសគុយបា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធាទី២ នៃរដ្ឋសភា អនុញ្ញាតឱ្យអនុរដ្ឋមន្រ្តីទី១ នៃក្រសួងការបរទេសគុយបា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (9/2/2022 3:21:21 AM )

នៅវិមានរដ្ឋសភា នារសៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២២ លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធាទី២ នៃរដ្ឋសភា តំណាង ដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានអនុញ្ញាតឱ្យគណៈប្រតិភូក្រសួងការបរទេសគុយបាដឹកនាំដោយ ឯកឧត្តម ហ្កេរ៉ាសូ ប៉េណាវ៉េ ព័រតាល់ (Gerado Peñalver Portal) អនុរដ្ឋមន្រ្តីទី១ ក្រសួងការបរទេសគុយបា ចូលជួបសម្តែងការ- គួរសម និងពិភាក្សាការងារមួយចំនួន ដើម្បីពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធា- រណរដ្ឋគុយបា។

តាងនាម សម្តេច ហេង សំរិន ប្រធានរដ្ឋសភា លោកជំទាវ បានសម្តែងនូវក្តីរំភើបរីករាយយ៉ាងក្រៃលែង និងសូមស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះប្រតិភូក្រសួងការបរទេសគុយបាដឹកនាំដោយ ឯកឧត្តម ហ្កេរ៉ាសូ ប៉េណាវ៉េ ព័រតាល់ Gerardo Penalver Portal អនុរដ្ឋមន្រ្តីទី១ នៃក្រសួងការបរទេសគុយបា អមដោយ លោកជំទាវ Liurka Rodriguez Barriose ឯកអគ្គរដ្ឋទូតគុយបាប្រចាំកម្ពុជា មកកាន់ ព្រះរាជាណាចក្រកម្ពុជា ជាពិសេសមកកាន់រដ្ឋសភានាពេលនេះ។

លោកជំទាវ បានមានប្រសាសន៍អំពីប្រវត្តិ នៃទំនាក់ទំនងកម្ពុជា-គុយបា និងកិច្ចសហប្រតិបត្តិការ ដែលមានជាមួយគ្នាជាយូរមកហើយ តាំងពីសម័យ ព្រះបរមរតនៈកោដ្ឋ ព្រះបាទនរោត្តមសីហនុ និង អតីតប្រធានាធិបតី ហ្វីដែល កាស្រ្តូ។ ទំនាក់ទំនងជាមិត្តភាព និង ប្រពៃណីដ៏ល្អនេះត្រូវបានថ្នាក់ដឹកនាំកំពូលទាំងរដ្ឋាភិបាល គណបក្ស និងប្រជាជន នៃប្រទេសទាំងពីរ បន្តថែរក្សា និងលើកកម្ពស់ ជា បន្តបន្ទាប់រហូតមកទល់បច្ចុប្បន្ន។

សូមជម្រាបផងដែរថា កម្ពុជាបានបង្កើតទំនាក់ទំនងការទូតជាមួយប្រទេសគុយបា នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ១៩៦០។ ចាប់តាំងពីពេល នោះមក ប្រទេសទាំងពីរបានរក្សាទំនាក់ទំនងធម្មតាក្នុងវិស័យផ្សេងៗគ្នា ជាពិសេសវិស័យអប់រំ សុខាភិបាល និងវប្បធម៌ ហើយដែល ឆ្នាំ២០២២នេះ គឺជាខួបគម្រប់ ៦២ឆ្នាំ នៃចំណងការទូតជាមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-គុយបា។

សូមបញ្ជាក់ជូនថា ថ្នាក់ដឹកនាំប្រទេសទាំងពីរ បានផ្លាស់ប្ដូរទស្សនកិច្ចគ្នាទៅវិញទៅមក ទាំងក្របខណ្ឌរដ្ឋសភា រាជរដ្ឋាភិបាល ជាក់ស្ដែង សម្ដេចប្រធានរដ្ឋសភា ធ្លាប់បំពេញទស្សនកិច្ចនៅគុយបាផងដែរ កាលពីឆ្នាំ២០១០។ ដោយឡែក ក្រុមមិត្ដភាពរដ្ឋសភាកម្ពុជា-គុយបា ក៏ធ្លាប់បំពេញទស្សនកិច្ច និងចូលរួមសន្និសីទប្រឆាំងចក្រពត្ដិនិយម និងប្រឆាំងសេរីនិយមថ្មី នៅប្រទេសគុយបាផងដែរ។

លោកជំទាវបានគូសបញ្ជាក់ថា គុយបាជាមិត្តដ៏ល្អរបស់កម្ពុជា តែងជួយ និងគាំទ្រនៅគ្រប់កាលៈទេសៈ ជាក់ស្តែងនៅពេលកម្ពុជាទើប បានរំដោះចេញពីរបបប្រល័យពូជសាសន៍ និងត្រូវបានហ៊ុមព័ទ្ធសេដ្ឋកិច្ច ពីប្រទេសមហាអំណាចមួយចំនួននាទសវត្សរ៍៨០។ មិត្តគុយបា បានចាប់ផ្តើមទំនាក់ទំនងការទូតឡើងវិញ ដោយបានបញ្ជូនជំនួយជាគ្រូពេទ្យដើម្បីមកជួយពិនិត្យ ព្យាបាលពលរដ្ឋកម្ពុជា ក៏ដូចជាជួយ ស្តារឡើយវិញនូវវិស័យសុខាភិបាល ដែលកម្ពុជាបានរងគ្រោះក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហម ដែលនេះសរបញ្ជាក់ពីមិត្តភាពដ៏ ប្រពៃក្នុងគ្រាដែលក្រលំបាក។ លោកជំទាវក៏បានរំលឹកដែរថា កម្ពុជាក៏បានគាំទ្រដល់ប្រទេសគុយបា នៅពេលប្រទេសគុយបាជួបការ- លំបាកពីការដាក់ទណ្ឌកម្មសេដ្ឋកិច្ចដ៏អយុត្ដិធម៌ពីសំណាក់មហាអំណាចមកលើប្រទេសគុយបា ក្នុងនោះកម្ពុជាបានគាំទ្រគុយបានៅលើ វេទិកាអន្ដរជាតិនានា ដូចនៅកិច្ចប្រជុំសហភាពអន្តរសភា IPU មហាសន្និបាតអង្គការសហប្រជាជាតិ និងវេទិកាអន្ដរជាតិផ្សេងៗទៀត។

លោកជំទាវបានសម្តែងនូវការអបអរសាទរ ចំពោះការកែសម្រួលរដ្ឋធម្មនុញ្ញថ្មីរបស់គុយបា ទៅលើការរៀបចំប្រព័ន្ធសេដ្ឋកិច្ចសំដៅលើ ការលប់បំបាត់រនាំង ឬឧបសគ្គនានា ដែលរាំងស្ទះដល់កំណើនជីវភាពរបស់ពលរដ្ឋគុយបា និងបានសម្ដែងនូវមោទនភាពចំពោះប្រទេស គុយបា ដែលមានសមាជិកសភាជាស្រ្ដីច្រើនលើសលប់បំពេញការក្នុងរដ្ឋសភាគុយបាបច្ចុប្បន្ន រហូតដល់ចំនួន៥៣.២២% ក្នុងចំណោម សមាជិកសភា ៦០៥នាក់ ច្រើនជាងគេលំដាប់ទី២ នៅលើពិភពលោក។

លោកជំទាវ ក៏បានជម្រាបជូនផងដែរ អំពីគម្រោងដំណើរទស្សនកិច្ចផ្លូវការរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ទៅកាន់ ប្រទេសគុយបា នៅចុងខែកញ្ញានេះ ដែលនឹងពង្រឹងពង្រីកដល់ចំណងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ថែមមួយកម្រិតទៀត។

ថ្លែងក្នុងជំនួបនេះផងដែរ ឯកឧត្តមអនុរដ្ឋមន្រ្តីការបរទេសគុយបា បានសម្តែងនូវទឹកចិត្តរំភើបរីករាយ និងសូមអរគុណយ៉ាងក្រៃលែង ចំពោះបដិសណ្ឋារកិច្ចដ៏កក់ក្តៅជូនចំពោះគណៈប្រតិភូគុយបានាពេលនេះ។ ឯកឧត្តមបានមានប្រសាសន៍ថា នេះជាលើកទី១ ដែលបាន មកបំពេញទស្សនកិច្ចនៅកម្ពុជា និងបានឃើញនៅការអភិវឌ្ឍរីកចំរើនយ៉ាងច្រេីនរបស់កម្ពុជា។ ជាពិសេស ឯកឧត្តមពិតជាមានកិត្តិយស ដោយមានឱកាសជួបផ្ទាល់ជាមួយថ្នាក់ដឹកនាំកំពូលរបស់រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋសភា នាពេលនេះ។ ឯកឧត្តម បានលើកឡើង បន្ថែមថា រយៈពេល៣ឆ្នាំកន្លងទៅនេះ ចំណងមិត្តភាពកម្ពុជា-គុយបា ត្រូវបានបង្អាក់ដោយសារតែមេរោគរាតត្បាតសកលកូវីដ-១៩។ ហេតុដូចនេះ ឯកឧត្តមសង្ឃឹមយ៉ាងមុតមាំថា ដំណើរទស្សនកិច្ចនាពេលនេះ នឹងពង្រឹងនូវចំណងទាក់ទង និងកិច្ចសហប្រតិបត្តិការ រវាង ប្រទេសទាំងពីរឡើងវិញ ក្រោយវិបត្តិកូវីដ-១៩។ ឯកឧត្តមបានកោតសរសើរ និងវាយតំលៃខ្ពស់ ចំពោះការតស៊ូ ពលីកម្ម និងវីរៈភាព របស់ប្រជាជនកម្ពុជា ដែលរងនូវអំពើអយុត្តិធម៌ និងការហ៊ុមព័ទ្ធសេដ្ឋកិច្ចពីមហាអំណាច ដែលមិនខុសពីប្រទេសគុយបាទេ។ ឯកឧត្តម ក៏បានវាយតំលៃខ្ពស់ទៅលើការប្រយុទ្ធប្រឆាំងកូវីដ-១៩ ដ៏មានប្រសិទ្ធភាពរបស់កម្ពុជា ក្រោមការដឹកនាំដ៏ប៉ិនប្រសប់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដែលមានការគិតគូរយកចិត្តទុកដាក់ខ្ពស់ទៅលើសុខុមាលភាពប្រជាជន និងរក្សាលំនឹងជីវភាពប្រជាជនបាន យ៉ាងល្អ។

ជាចុងបញ្ចប់ភាគីទាំងពីរកម្ពុជា-គុយបា បានឯកភាពគ្នា និងនាំគ្នាសម្លឹងទៅមុខ ព្រមទាំងក្ដាប់ឱកាសដែលកំពុងមាននាពេលបច្ចុប្បន្នធ្វើ ជាមូលដ្ឋាន ដើម្បីពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរឲ្យកាន់តែខ្លាំងឡើង និងរួមគ្នាជួយជ្រោមជ្រែងអភិវឌ្ឍលើវិស័យមួយចំនួនដូចជា សេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ កីឡា និងសុខភាពសាធារណៈ ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន