រដ្ឋសភាកម្ពុជា​ នឹងបន្តសម្របសម្រួលពង្រឹងកិច្ចសហប្រតិបត្តិការក្នុងស្មារតីនៃវិបុលភាព និងការប្រើប្រាស់ទឹកប្រកបដោយចីរភាព__ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលា​ ស្តីពីចក្ខុវិស័យទឹក៖​ ទស្សនវិស័យពីកម្ពុជា__ សេចក្តីជូនដំណឹង​ អគ្គលេខាធិការដ្ឋានរដ្ឋសភា__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកឧត្តម ឈាង វុន ជួបពិភាក្សាជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទាក់ទងនឹងគម្រោងផែនការថវិកាឆ្នាំ២០២៣របស់រដ្ឋសភា
ឯកឧត្តម ឈាង វុន ជួបពិភាក្សាជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទាក់ទងនឹងគម្រោងផែនការថវិកាឆ្នាំ២០២៣របស់រដ្ឋសភា
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (9/1/2022 8:39:06 PM )

ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា នៅព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២ បាន ដឹកនាំកិច្ចប្រជុំពិភាក្សាលើគម្រោងផែនការថវិកា ឆ្នាំ២០២៣ របស់រដ្ឋសភា ជាមួយតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដឹកនាំដោយ ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងសហការី នៅ វិមានរដ្ឋសភា។

កិច្ចពិភាក្សានេះ មានគោលបំណងពិនិត្យលើគម្រោងចំណាយថវិការដ្ឋសភាសម្រាប់ឆ្នាំ២០២៣ ឱ្យបានម៉ត់ចត់ និងមានការសន្សំសំចៃ- ខ្ពស់ ក្នុងបរិបទដែលប្រទេសកម្ពុជាកំពុងរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ ដើម្បីជួយកាត់បន្ថយការចំណាយរបស់រាជរដ្ឋាភិបាល នៅក្នុងដំណើរការការស្តារសេដ្ចកិច្ចជាតិឡើងវិញ។

ឯកឧត្តម ឈាង វុន បានមានប្រសាសន៍ថា ថ្ងៃនេះគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា និង ឯកឧត្តម លោកជំទាវ តំណាងគណៈកម្មការជំនាញនានា នៃរដ្ឋសភា ព្រមទាំង ឯកឧត្តមអគ្គលេខាធិការ អគ្គលេខាធិការរង និងអគ្គនាយក រដ្ឋបាល និងហិរញ្ញវត្ថុ នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ព្រមទាំងមន្រី្តជំនាញមួយចំនួនទៀត បានអញ្ជើញចូលរួមប្រជុំជាមួយក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ គឺដើម្បីពិនិត្យលើគម្រោងផែនការថវិកាឆ្នាំ២០២៣របស់រដ្ឋសភា ដើម្បីដាក់ចូលទៅក្នុងគម្រោងថវិកា សម្រាប់រៀបចំសេចក្តី- ព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។

ឯកឧត្តម វង្សី វិស្សុត បានមានប្រសាសន៍ថា ក្នុងឆ្នាំ២០២០ ឆ្នាំ២០២១ និងឆ្នាំ២០២២ សភាពការណ៍កម្ពុជា ក៏ដូចជាបណ្តាប្រទេស នានាក្នុងសកលលោកស្ថិតនៅក្រោមការគំរាមកំហែងពីជំងឺកូវីដ១៩  ដែលបានរាតត្បាតទូទាំងពិភពលោក។ ជាក់ស្តែងវិបត្តិជំងឺកូវីដ១៩ បាននិងកំពុងបង្កឱ្យមានផលប៉ះពាល់អវិជ្ជមានជាច្រើនមកលើការអភិវឌ្ឍសង្គម សេដ្ឋកិច្ច ជាពិសេសនាំមកនូវការផ្លាស់ប្តូររបៀបរស់នៅ និងធ្វើការរបស់យើងផងដែរ។ មកទល់នេះ កម្ពុជាបានបន្តគ្រប់គ្រងសភាពការណ៍បាន ក្នុងកម្រិតមួយល្អបង្គួរដែលពុំដែលឈានដល់ បិទប្រទេស និងដាក់ប្រទេសក្នុងគ្រាអាសន្ន ដែលអាចកាត់បន្ថយផលប៉ះពាល់ផ្នែកសង្គម និងសេដ្ឋកិច្ច នៅក្នុងកម្រិតទាប ដូច្នេះតម្រូវ អោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពិនិត្យលើគម្រោងចំណាយនានារបស់ក្រសួង ស្ថាប័ន អោយស្ថិតនូវក្នុងកម្រិតសន្សំចៃខ្ពស់ ដើម្បី ជួយរាជដ្ឋាភិបាលក្នុងស្តារសេដ្ឋកិច្ចជាតិឡើងវិញ ជាក់ស្តែងដូចជាការពិនិត្យលើគម្រោងចំណាយរបស់ស្ថាប័ននីតិប្បញ្ញតិនាពេលនេះជា- ដើម។

អង្គប្រជុំបានពិនិត្យយ៉ាងល្អិតល្អន់ និងធ្វើការកាត់បន្ថយថវិកាមួយចំនួនរបស់រដ្ឋសភា ដោយរក្សាថវិកាចំបាច់សម្រាប់កិច្ចដំណើរការទៅ នៅក្នុងស្ថាប័ន។

ឯកឧត្តម ឈាង វុន បានថ្លែងអំណរគុណចំពោះ ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងសហការី ដែលបានយកចិត្តទុកដាក់ក្នុងការពិនិត្យទៅលើគម្រោងចំណាយរបស់រដ្ឋសភា សម្រាប់ឆ្នាំ ២០២៣ និងបានផ្តល់ថវិកាជូនរដ្ឋសភា ដែលជាស្ថាប័នតំណាងឱ្យសំឡេងរបស់ប្រជាពលរដ្ឋ មានថវិកាសមស្របសម្រាប់កិច្ចដំណើរការ ទៅនៅក្នុងស្ថាប័នរដ្ឋសភា ដើម្បីចូលរួមចំណែកក្នុងការកសាងអភិវឌ្ឍន៍ប្រទេសអោយទៅជានីតិរដ្ឋ ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន