រដ្ឋសភាកម្ពុជា​ នឹងបន្តសម្របសម្រួលពង្រឹងកិច្ចសហប្រតិបត្តិការក្នុងស្មារតីនៃវិបុលភាព និងការប្រើប្រាស់ទឹកប្រកបដោយចីរភាព__ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលា​ ស្តីពីចក្ខុវិស័យទឹក៖​ ទស្សនវិស័យពីកម្ពុជា__ សេចក្តីជូនដំណឹង​ អគ្គលេខាធិការដ្ឋានរដ្ឋសភា__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » គណៈប្រតិភូគណៈកម្មការរដ្ឋសភា ចុះស្វែងយល់ពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុនៅខេត្តកោះកុង
គណៈប្រតិភូគណៈកម្មការរដ្ឋសភា ចុះស្វែងយល់ពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុនៅខេត្តកោះកុង
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (8/31/2022 12:51:02 AM )

ឯកឧត្តម ឡូយ សុផាត ប្រធានគណៈកម្មការ ផែនាការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក នៃរដ្ឋសភា នាព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ បានដឹកនាំគណៈប្រតិភូគណៈកម្មការចុះជួបប្រជុំ និងពិភាក្សាការងារជាមួយ ឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្តកោះកុង លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង ព្រមទាំងលោក លោកស្រី ជា ប្រធានមន្ទីរជំនាញនានា ដែលពាក់ព័ន្ធនឹងវិស័យទទួលខុសត្រូវរបស់គណៈកម្មការ នៅសាលាខេត្តកោះកុង។ អញ្ជើញអមដំណើរគណៈ- ប្រតិភូរដ្ឋសភានាពេលនេះ ក៏មាន ឯកឧត្តម ស្រ៊ុន ដារិទ្ធ រដ្ឋលេធិការក្រសួងបរិស្ថាន ផងដែរ។

ឯកឧត្តម ឡូយ សុផាត បានមានប្រសាសន៍ថា បេសកកម្មរបស់គណៈកម្មការនាពេលនេះ គឺដើម្បីសិក្សាស្វែងយល់ពីសមិទ្ធផល និង ការរីកចម្រើនរបស់ខេត្ត ក៏ដូចជាវឌ្ឍនភាពការងារនានា និងបញ្ហាប្រឈម ដែលខេត្តបានជួបប្រទះ នាពេលកន្លងមក។ ជាពិសេសចង់ សិក្សាស្វែងយល់ពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ និងប្រមូលជាធាតុចូល ដើម្បីធ្វើការសិក្សាស្វែងយល់អំពីកត្តាដែលអាចនឹង មានផលប៉ះពាល់ពីការបម្រែបម្រួលអាកាសធាតុក្នុងពេលបច្ចុប្បន្ន និងពេលអនាគតក្នុងភូមិសាស្ត្រខេត្តនេះ។

លោកជំទាវ មិថុនា ភូថង បានមានប្រសាសន៍ជម្រាបជូន គណៈប្រតិភូគណៈកម្មការទី៣ នៃរដ្ឋសភា ថា អាជ្ញាធរខេត្តក៏ដូចជាមន្ទីរ ជំនាញពាក់ព័ន្ធនានា បាននឹងកំពុងខិតខំដោះស្រាយ រាល់ការលំបាករបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន អោយបានទាន់ពេលវេលា ដោយខេត្តបានបង្ខិតសេវារដ្ឋបាលសាធារណៈឲ្យកាន់តែជិតនឹងប្រជាពលរដ្ឋ។ ក្រុមការងារគ្រប់លំដាប់ថ្នាក់ បានយកចិត្តទុកដាក់អនុវត្ត នូវបទបញ្ជា សេចក្តីណែនាំ និងផែនការរបស់រាជរដ្ឋាភិបាល ប្រកបដោយស្មារតីទទួលខុសត្រូវ និងមានឆន្ទៈមុតមាំ។

លោកជំទាវ បានមានប្រសាសន៍បន្តថា ចំពោះបញ្ហាបរិស្ថាននៅក្នុងខេត្តកោះកុង អាជ្ញាធរខេត្ត និងមន្ទីរបរិស្ថានខេត្ត អាជ្ញាធរមូលដ្ឋាន ក៏ដូចជាសហគមន៍ បានខិតខំទប់ស្កាត់បទល្មើសការកាប់ព្រៃឈើខុសច្បាប់ ពិសេសតំបន់រក្សាទុកជាសម្បត្តិធម្មជាតិ ដូចជានៅតំបន់ អារ៉ែងជាដើម ដែលពេលនេះបានប្រែក្លាយទៅជាតំបន់ទេសចរណ៍អេកូធម្មជាតិ និងវប្បធម៌ដែលបានទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិ មកលេងកម្សាន្តយ៉ាងច្រើនកុះករ។ ទន្ទឹមនឹងនេះដែរ រដ្ឋបាលខេត្ត ក៏ដូចជាមន្ទីរជំនាញពាក់ព័ន្ធ បានខិតខំចុះផ្សព្វផ្សាយច្បាប់ជូនដល់ ប្រជាពលរដ្ឋ ឲ្យគាត់មានការយល់ដឹង និងរួមគ្នាថែរក្សាធនធានធម្មជាតិឲ្យនៅគង់វង្ស ដែលជាគុណប្រយោជន៍ក្នុងការស្រូបយកនូវភ្ញៀវ ទេសចរណ៍ ក៏ដូចជាអ្នកវិយោគឲ្យមកបណ្តាក់ទុននៅក្នុងខេត្តនេះឲ្យបានច្រើន និងបង្កើតការងារជូនដល់ប្រជាពលរដ្ឋ ពិសេសឲ្យប្រជា- ពលរដ្ឋបានយល់ដឹងថា ធនធានធម្មជាតិ ដូចជាព្រៃឈើជាដើម ក៏អាចជួយការពារ និងទប់ស្កាត់នូវការប្រែប្រួលអាកាសធាតុ ទឹកជំនន់ និងគ្រោះរាំងស្ងួតផងដែរ។

ឯកឧត្តម ឡូយ សុផាត ប្រធានគណៈប្រតិភូរដ្ឋសភា បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់អាជ្ញាធរ ខេត្ត ក៏ដូចជាមន្ទីរជំនាញពាក់ព័ន្ធទាំងអស់ ដែលបានខិតខំពុះពារគ្រប់បែបយ៉ាងក្នុងការថែរក្សាព្រៃធម្មជាតិ ជាពិសេសគឺការផ្តល់នូវសេវា សាធារណៈជូនដល់ប្រជាពលរដ្ឋបានទាន់ពេលវេលា។

ឯកឧត្តម បានផ្តាំផ្ញើរដល់អាជ្ញាធរខេត្ត ត្រូវខិតខំបន្តទៀត ធ្វើយ៉ាងណាប្រឹងប្រែងអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលឲ្យទទួលបានជោគជ័យ។

នៅពេលរសៀលថ្ងៃដដែលនោះ គណៈប្រតិភូគណៈកម្មការទី៣ នៃរដ្ឋសភា ក៏បានអញ្ជើញចុះពិនិត្យសិក្សាស្វែងយល់នៅតំបន់ទទួលរង ផលប៉ះពាល់ដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ ក្នុងសហគមន៍តំបន់ការពារធម្មជាតិពាមក្រសោប ស្ថិតក្នុងភូមិទី១ និងភូមិទី២ ឃុំពាមក្រសោប ស្រុកមណ្ឌលសីមា និងកំពង់ផែចតទូកនេសាទរបស់ក្រុមហ៊ុន អ៊ិល.វ៉ាយ.ភី គ្រុប ស្ថិតក្នុងភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន