រដ្ឋសភាកម្ពុជា​ នឹងបន្តសម្របសម្រួលពង្រឹងកិច្ចសហប្រតិបត្តិការក្នុងស្មារតីនៃវិបុលភាព និងការប្រើប្រាស់ទឹកប្រកបដោយចីរភាព__ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលា​ ស្តីពីចក្ខុវិស័យទឹក៖​ ទស្សនវិស័យពីកម្ពុជា__ សេចក្តីជូនដំណឹង​ អគ្គលេខាធិការដ្ឋានរដ្ឋសភា__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » និសិ្សតសាកលវិទ្យាល័យនៅខេត្តក្រចេះ មកសិក្សាស្វែងយល់អំពីតួនាទី និងភារកិច្ចរបស់រដ្ឋសភា
និសិ្សតសាកលវិទ្យាល័យនៅខេត្តក្រចេះ មកសិក្សាស្វែងយល់អំពីតួនាទី និងភារកិច្ចរបស់រដ្ឋសភា
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (8/25/2022 4:37:45 AM )

ឯកឧត្តម ម៉ាត់ សេត សមាជិកគណៈកម្មការអប់រំយុវជន យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភា និងឯកឧត្តម ឡេង ប៉េងឡុង ឣគ្គលេខាធិការដ្ឋានរដ្ឋសភា នៅរសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីភាពក្នុង កម្មវិធីធ្វើបទបង្ហាញជូនដល់និស្សិតនៃសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច នៃខេត្តក្រចេះ ចំនួន៥០នាក់ ដែលបានមកធ្វើទស្សនកិច្ច សិក្សា ស្វែងយល់អំពីតួនាទី និងភារកិច្ចរបស់រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅវិមានរដ្ឋសភា។

លោក នុត ឃាន់ សកលវិទ្យាធិការ និងជាអ្នកដឹកនាំក្រុមនិស្សិត បានមានប្រសាសន៍ឲ្យដឹងថា ការមកទស្សនកិច្ចសិក្សានេះ មានគោល- បំណងសិក្សាស្វែងយល់ឲ្យកាន់តែស៊ីជម្រៅ ឣំពីច្បាប់ និងតួនាទី និងភារកិច្ចរបស់រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម ឡេង ប៉េងឡុង ឣគ្គលេខាធិការដ្ឋានរដ្ឋសភា បានមានប្រសាសន៍ឲ្យដឹងថា រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាបានកកើតឡើង តាំងពីឆ្នាំ១៩៤៧មកម្លេះ។ ឯកឧត្តមបានបង្ហាញពីរចនាសម្ព័ន្ធរបស់ឣគ្គលេខាធិការដ្ឋានរដ្ឋសភា ដែលមានតួនាទី ភារកិច្ច ជាសេនាធិការ ដើម្បីជួយសម្របសម្រួលការងារ និងផ្តល់សេវាផ្សេងៗជូនតំណាងរាស្ត្រទាំងឣស់។

ឯកឧត្តម ម៉ាត់ សេត សមាជិកគណៈកម្មការទី៧ នៃរដ្ឋសភា បានធ្វើបទបង្ហាញពីតួនាទីភារកិច្ចរបស់រដ្ឋសភា គឺជាអ្នកតាក់តែង និង ឣនុម័តច្បាប់ ធ្វើការតាមដានការឣនុវត្តច្បាប់របស់រាជរដ្ឋាភិបាល និងភាពជាតំណាងប្រជាពលរដ្ឋ។

ឯកឧត្តម ក៏បានជម្រានដល់និស្សិតទាំងអស់ បានយល់ដឹងអំពីកិច្ចការដែលថ្នាក់ដឹកនាំ និងសមាជិករដ្ឋសភាត្រូវបំពេញ ទាំងនៅក្នុង អំឡុងពេលបវេសនកាល និងពេលវិស្សមកាល ដោយឯកឧត្តមបញ្ជាក់ថា បន្ទាប់ពីស្ថិតក្នុងអំឡុងពេលបវេសនកាល ដែលរដ្ឋសភាបាន ធ្វើការឣនុម័តច្បាប់ឣស់រយៈពេល៣ខែរួចមក គឺជាពេលវិស្សមកាល តែមិនមានន័យថាជាពេលឈប់សម្រាកនោះទេ គឺគ្រាន់តែសម្រាកពី សម័យប្រជុំប៉ុណ្ណោះ ហើយតំណាងរាស្ត្រទាំងឣស់ត្រូវចុះតាមមូលដ្ឋាន ដើម្បីតាមដានការឣនុវត្តច្បាប់របស់រាជរដ្ឋាភិបាល ទៅតាម ជំនាញរបស់គណៈកម្មការទទួលបន្ទុកផ្សេងៗគ្នា ព្រមទាំងចុះសួរសុខទុក្ខប្រជាពលរដ្ឋតាមមូលដ្ឋាន។

បន្ទាប់ពីបានស្ដាប់ការធ្វើបទបង្ហាញរួចមក ក្រុមនិស្សិតក៏បានទទួលការអនុញ្ញាតអោយចូលទស្សនា សាលប្រជុំពេញអង្គរដ្ឋសភា សាល- ពិព័រណ៍ បណ្ណាល័យ និងកន្លែងសំខាន់ៗមួយចំនួនទៀតផងដែរ។

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន