សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាលើកទី៨ នីតិកាលទី៦ ថ្ងៃចន្ទ ទី៣ ខែតុលា ឆ្នាំ២០២២__ បើកសម័យប្រជុំរដ្ឋសភាលើកទី៨ នីតិកាលទី៦៖ ព្រះមហាក្សត្រកោតសរសើរ និងអរគុណរដ្ឋសភា ដែលបានអនុម័តច្បាប់នានា ដើម្បីឱ្យមានសង្គតិភាពទៅនឹងបរិយាកាសនយោបាយ ស្ថានភាពសង្គម ស្របតាមរដ្ឋធម្មនុញ្ញ__ របាយការណ៍សង្ខេប ស្តីពីសកម្មភាពការងាររបស់រដ្ឋសភា នាចន្លោះសម័យប្រជុំរដ្ឋសភាលើកទី៧ និងលើកទី៨ នីតិកាលទី៦__ ព្រះរាជសារ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជូនសម័យប្រជុំរដ្ឋសភាលើកទី៨ នីតិកាលទី៦__ ឯកឧត្តម កែប ជុតិមា អញ្ជើញបិទសិក្ខាសាលាស្តីពី «ស័្វយភាពសេដ្ឋកិច្ចរបស់ស្ត្រីនៅតំបន់ជនបទ និងវិធីសាស្ត្រនៃការចរចា និងសន្ធានកម្មប្រើប្រាស់ក្នុងក្របខណ្ឌ័សភា» ៕


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកឧត្តម ហ៊ុន ម៉ានី អញ្ជេីញចូលរួមជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលអក្ខរកម្មឌីជីថល ក្នុងវិស័យទេសចរណ៍
ឯកឧត្តម ហ៊ុន ម៉ានី អញ្ជេីញចូលរួមជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលអក្ខរកម្មឌីជីថល ក្នុងវិស័យទេសចរណ៍
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (8/21/2022 10:18:12 PM )

នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភា ជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាល នៃមជ្ឈមណ្ឌលកម្ពុជា ៤.០ និង ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល និងឯកជន ដើម្បីស្តារ និងលើកស្ទួយ វិស័យទេសចរណ៍កម្ពុជា ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ អញ្ជើញជាគណៈអធិបតីក្នុង «ពិធីបើកវគ្គបណ្តុះបណ្តាលអក្ខរកម្មឌីជីថល ក្នុងវិស័យទេសចរណ៍ សម្រាប់រាជធានីភ្នំពេញ និងខេត្តសៀមរាប» ដោយមានអ្នកចូលរួមពីក្រសួងស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍក្នុងស្រុក និងបរទេស តំណាងវិស័យឯកជន ព្រមទាំងសិក្ខាកាម សរុបប្រមាណ ៣០០នាក់ តាមការចូលរួមផ្ទាល់ និងពីចម្ងាយ។

មានប្រសាសន៍ទៅកាន់អង្គពិធី ឯកឧត្តមប្រធាន បានវាយតម្លៃថា “អក្ខរកម្មឌីជីថល” បានក្លាយជាតម្រូវការមូលដ្ឋាន សម្រាប់ប្រជា- ពលរដ្ឋទូទៅនៅគ្រប់វ័យ ទាំងវ័យចំណាស់ វ័យកណ្តាល និងយុវវ័យ ដើម្បីមានលទ្ធភាព និងសមត្ថភាពគ្រប់គ្រាន់ ក្នុងការប្រើប្រាស់ បច្ចេកវិទ្យា ឆ្លើយតបនឹងតម្រូវការរៀងៗខ្លួន។ ជាក់ស្តែង ការប្រែប្រួលបរិបទសង្គម សេដ្ឋកិច្ច បានស្តែងចេញជាការប្រែប្រួលផ្នែក តម្រូវការបុគ្គល គ្រួសារ និងស្ថាប័ន ដែលតម្រូវឱ្យមានភាពចាំបាច់ក្នុងការស្វែងយល់ពីនិន្នាការវិវត្តន៍ជាប់ជាប្រចាំ ដើម្បីពង្រឹងគុណភាព- ជីវិត គុណភាពនៃការសិក្សា គុណភាពការងារ និងគុណភាពនៃការធ្វើអាជីវកម្មឱ្យកាន់តែប្រសើរ ស្របតាមប្រសាសន៍ សម្តេចតេជោ នាយករដ្ឋមន្ត្រី ដែលបានលើកឡើងពីសារៈសំខាន់នៃ “ការសិក្សារៀនសូត្រពេញមួយជីវិត”។

កន្លងមក គណៈកម្មការទី៧នៃរដ្ឋសភា តែងតែគាំទ្រលើគំនិតផ្តួចផ្តើមនានារបស់ក្រសួង និងវិស័យឯកជនដែលជាការរួមចំណែកដល់ ការស្តារ និងលើកស្ទួយវិស័យទេសចរណ៍ ជាពិសេសការបំពាក់បំប៉នសមត្ថភាពក្នុងវិស័យឌីជីថលក្នុងវិស័យទេសចរណ៍ គឺជាផ្នែកមួយ ដ៏សំខាន់ក្នុងការលើកកម្ពស់ និងអភិវឌ្ឍន៍វិស័យទេសចរណ៍ សំដៅទទួលយកបច្ចេកវិទ្យាថ្មីៗដើម្បីពង្រឹងគុណភាព ក៏ដូចជាផ្តល់ភាព- ងាយស្រួលក្នុងការបម្រើសេវាកម្មទេសចរណ៍ និងបដិសណ្ឋារកិច្ច។ វិបត្តិកូវីដ-១៩ ពិតជាបានធ្វើឱ្យវិស័យទេសចរណ៍រងផលប៉ះពាល់ ដែលបានធ្វើឱ្យប្រតិបត្តិករ និងប្រជាពលរដ្ឋ ដែលប្រកបរបរចិញ្ចឹមជីវិតដោយផ្អែកលើវិស័យទេសចរណ៍ជួបប្រទះឧបសគ្គមួយចំនួនក្នុង ជីវភាព។ ក្នុងន័យនេះ គណៈកម្មការបានធ្វើការជាបន្តបន្ទាប់ជាមួយក្រសួងទេសចរណ៍ និងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត ដើម្បីស្វែង- រកដំណោះស្រាយ ហើយវគ្គបណ្តុះបណ្តាលនាថ្ងៃនេះ គឺជាសក្ខីភាពនៃការអនុវត្តផែនការសកម្មភាពទាំងនោះ។

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន