សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាលើកទី៨ នីតិកាលទី៦ ថ្ងៃចន្ទ ទី៣ ខែតុលា ឆ្នាំ២០២២__ បើកសម័យប្រជុំរដ្ឋសភាលើកទី៨ នីតិកាលទី៦៖ ព្រះមហាក្សត្រកោតសរសើរ និងអរគុណរដ្ឋសភា ដែលបានអនុម័តច្បាប់នានា ដើម្បីឱ្យមានសង្គតិភាពទៅនឹងបរិយាកាសនយោបាយ ស្ថានភាពសង្គម ស្របតាមរដ្ឋធម្មនុញ្ញ__ របាយការណ៍សង្ខេប ស្តីពីសកម្មភាពការងាររបស់រដ្ឋសភា នាចន្លោះសម័យប្រជុំរដ្ឋសភាលើកទី៧ និងលើកទី៨ នីតិកាលទី៦__ ព្រះរាជសារ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជូនសម័យប្រជុំរដ្ឋសភាលើកទី៨ នីតិកាលទី៦__ ឯកឧត្តម កែប ជុតិមា អញ្ជើញបិទសិក្ខាសាលាស្តីពី «ស័្វយភាពសេដ្ឋកិច្ចរបស់ស្ត្រីនៅតំបន់ជនបទ និងវិធីសាស្ត្រនៃការចរចា និងសន្ធានកម្មប្រើប្រាស់ក្នុងក្របខណ្ឌ័សភា» ៕


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងនៃគណៈកម្មាធិការស្រ្តី(វ៉ាយប៉ា/WAIPA)
លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងនៃគណៈកម្មាធិការស្រ្តី(វ៉ាយប៉ា/WAIPA)
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (8/19/2022 12:54:26 AM )

លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា និងជាប្រធានគណៈកម្មាធិការស្រ្តី (WAIPA) នៃមហាសន្និបាត អន្តរសភាអាស៊ានអាយប៉ា លើកទី៤៣ នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុង ដើម្បីត្រៀមចូលរួម កិច្ចប្រជុំពិគ្រោះយោបល់ នៃគណៈកម្មាធិការសមាជិកសភាស្រ្តី (WAIPA) ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ តាម ប្រព័ន្ធនិម្មិត។

សូមជម្រាបផងដែរថា កិច្ចប្រជុំពិគ្រោះយោបល់ខាងលើរៀបចំឡើងនៅវិមានរដ្ឋសភា ដែលមានគោលបំណង៖

-ប្រមូលយកនូវផលប៉ះពាល់បណ្តាលមកពីជំងឺឆ្លងរាតត្បាតCOVID-19ទៅលើជីវភាពរស់នៅរបស់ស្ត្រី និងក្មេងស្រី ព្រមទាំងវាយតម្លៃលើ ការឆ្លើយតប និងយន្តការនានាក្នុងតំបន់។

-បន្តជំរុញរបៀបវារៈស្ត្រី សន្តិភាព និងសន្តិសុខ ដែលត្រូវបានផ្តួចផ្តើមដោយដំណោះស្រាយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ លេខ1325ក្នុងឆ្នាំ2000 និងផ្តួចផ្តើមសំណើគោលនយោបាយ ដើម្បីអនុវត្តឱ្យមានប្រសិទ្ធភាពនូវសេចក្តីថ្លែងការណ៍រួមស្តីពីការលើកកម្ពស់ ស្ត្រី សន្តិភាព និងសន្តិសុខក្នុងអាស៊ាន ដោយមេដឹកនាំអាស៊ាននៅក្នុងឆ្នាំ២០១៧។

-បង្កើតមធ្យោបាយប្រកបដោយនវានុវត្តន៍ ឆ្ពោះទៅរកការស្តារឡើងវិញប្រកបដោយចីរភាព បរិយាប័ន្ន និងភាពធន់តាមរយៈការផ្តល់ភាព អង់អាចដល់ស្ត្រី និងក្មេងស្រី។

-រិះរកវិធីដើម្បីបង្កើនការចូលរួមដោយស្មើភាពរបស់ស្ត្រីក្នុងនយោបាយ រួមទាំងលទ្ធភាពក្នុងការបង្កើនចំនួន សមាជិកសភាស្ត្រីអប្បបរមា ដែលចូលរួមក្នុងមហាសន្និបាត AIPA។

-ប្រមូលធាតុចូលពីសមាជិកសភា AIPA សម្រាប់សេចក្តីព្រាងសេចក្តីសម្រេច ដែលត្រូវដាក់ក្នុងកិច្ចប្រជុំគណៈកម្មាធិការ WAIPA នៃ មហាសន្និបាត AIPA លើកទី43 នៅខែវិច្ឆិកា ឆ្នាំ២០២២។

មានការរំពឹងទុកថា កិច្ចប្រជុំនឹងក្លាយជាឱកាសមួយ ដើម្បីប្រមូលយកនូវផលប៉ះពាល់ នៃការរាតត្បាតនៃជំងឺកូវីដ-១៩ មកលើជីវភាព រស់នៅរបស់ស្ត្រី បង្កើតសំណើគោលនយោបាយដើម្បីបង្រួមចូលគ្នា និងពង្រឹងដំណើរការអនុវត្តការប្តេជ្ញាចិត្តរបស់ AIPA ចំពោះសមភាព យេនឌ័រ តម្លាភាព និងគណនេយ្យភាព លើកកម្ពស់បរិយាប័ន្ន និងការស្តារឡើងវិញ ប្រកបដោយចីរភាព ព្រមទាំងជំរុញរបៀបវារៈស្ត្រី សន្តិភាព និងសន្តិសុខនៅគ្រប់ថ្នាក់ជាតិ និងតំបន់។

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន